ព្រះកាយច័ន្ទ បានលេចវត្តមានម្តងទៀតនៅក្នុងកម្មវិធី សខ្មៅ ហើយប្រធានបទក៏មិនរំលងឆ្ងាយពីវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា រួមទាំងរម្លឹកពីការលាលែងតំណែងរបស់នាងនិងរឿងរ៉ាវមួយចំនួនទៀត។ ព្រះកាយច័ន្ទ ក៏បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនតាំងពីយូរណាស់មកហើយថាមានការលក់មកុដ ហើយកម្មវិធីប្រកួតបវរកញ្ញាបច្ចុប្បន្នមិនអត់នោះទេមានចំនួននឹងអាចលក់ តែក៏ផ្តោតសំខាន់លើសមត្ថភាពនិងការគាំទ្ររបស់ទស្សនិកជនដូចគ្នា។
នៅក្នុងកម្មវិធី សខ្មៅ ចាក់ផ្សាយនៅយប់ថ្ងៃទី២០ មីនា ពិធីការិនី ពេជ្រ សិរីរ័ត្ន បានចោទសួរ ព្រះកាយច័ន្ទ ថា «ជាការពិតដែរឬទេដែលបវរកញ្ញាយកលុយទិញមកុដ?»។ សំណួររសើបនេះ ព្រះកាយច័ន្ទ ថាមិនទាំងអស់ទេអាចទៅតាមកម្មវិធីនីមួយៗនិងកាលៈទេសៈដែរ ប៉ុន្តែអ្វីដែលផ្តោតសំខាន់នាងជឿជាក់ថាគេផ្តោតលើសមត្ថភាព។ ព្រះកាយច័ន្ទ បន្តថាតែយ៉ាងណារឿងហ្នឹងវាមានមិនមែនអត់នោះទេ មានដែរនាងហ៊ាននិយាយតែម្តង ពីព្រោះនាងធ្លាប់ចូលរួមប្រកួតតាំងពីអាយុ១៤ ១៥ឆ្នាំនៅក្នុងកម្មវិធីកញ្ញាឯកមួយ ហើយសម័យនោះក៏មានចឹងដែរគេខលមកសួរដូចគ្នាថាចង់បានមកុដដែរអត់? បើចង់បានហ៊ានចំណាយប៉ុននេះឬទេ ហើយមកដល់បច្ចុប្បន្ននាងគិតថានៅតែមាន។.png)
អតីតបវរកញ្ញាលាលែងតំណែងថ្នាក់ខេត្តរូបនេះបន្តទៀតថា អាចនឹងមិនមានច្រើនដោយសារតែបងប្អូនចំនួនគឺចេះមើល ចេះវិភាគ គោរពសិទ្ធិគណៈកម្មការ គោរសិទ្ធិទស្សនិកជនដូច្នេះអាចនឹងមិនហ៊ាន១០០ភាគរយ ហើយជំនាន់នេះនាងហ៊ាននិយាយថាមានបវរកញ្ញាយកលុយទិញមកុដ។ 
ជុំវិញលើកឡើងទាក់ទងនឹងវិស័យបវរកញ្ញា ព្រះកាយច័ន្ទ បានផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយដែលចង់ប្រឡូកលើវិថីនេះត្រូវមានផ្លូវចិត្តរឹងមាំ គេជេរមិនឈឺចាំចូលប្រកួត ព្រោះកាលណាមានចិត្តឆេវឆាវ មិនរឹងមាំ នាំឱ្យមានបញ្ហា។ លើសពីនេះ ព្រះកាយច័ន្ទ ក៏បានចោទសួរអ្នកគាំទ្រកម្មវិធីបវរកញ្ញាមួយចំនួន ឱ្យកម្មវិធីហ្នឹងដើរដោយរលូនមិនបានទេអីហេតុអ្វីក៏ចាំបាច់មានអ្នកឈ្នានីស មានគូបក្ខពួកស្អប់ ត្រូវច្រណែន វាយប្រហារគ្នាមិនជួយលើកស្ទួយវិស័យបវរកញ្ញាខ្មែរ៕










