ព្រះកាយច័ន្ទ បានលេចវត្តមានម្តងទៀតនៅក្នុងកម្មវិធី សខ្មៅ ហើយប្រធានបទក៏មិនរំលងឆ្ងាយពីវិស័យបវរកញ្ញានៅក្នុងប្រទេសកម្ពុជា រួមទាំងរម្លឹកពីការលាលែងតំណែងរបស់នាងនិងរឿងរ៉ាវមួយចំនួនទៀត។ ព្រះកាយច័ន្ទ ក៏បានបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនតាំងពីយូរណាស់មកហើយថាមានការលក់មកុដ ហើយកម្មវិធីប្រកួតបវរកញ្ញាបច្ចុប្បន្នមិនអត់នោះទេមានចំនួននឹងអាចលក់ តែក៏ផ្តោតសំខាន់លើសមត្ថភាពនិងការគាំទ្ររបស់ទស្សនិកជនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-iyKO9udwl9oTNVxkQI_RXVyb26GjoMaQk4_IV0SoO4CHx2i6eiv5adt_9vd5llpbZv6888ig5JzFlG4U0ernDYiPaVn1K4NgBXoQGwZ-jLcZjK7JKF1N11NBj8a7BQrbmaS0X-_O1Yez6BWDR-Z079lVnBiwBoM3kaeIAubFpx7Xa9TjnnS7OAhl1Es/s2048/image_2025-03-21_16-26-20.png

នៅក្នុងកម្មវិធី សខ្មៅ ចាក់ផ្សាយនៅយប់ថ្ងៃទី២០ មីនា ពិធីការិនី ពេជ្រ សិរីរ័ត្ន បានចោទសួរ ព្រះកាយច័ន្ទ ថា «ជាការពិតដែរឬទេដែលបវរកញ្ញាយកលុយទិញមកុដ?»។ សំណួររសើបនេះ ព្រះកាយច័ន្ទ ថាមិនទាំងអស់ទេអាចទៅតាមកម្មវិធីនីមួយៗនិងកាលៈទេសៈដែរ ប៉ុន្តែអ្វីដែលផ្តោតសំខាន់នាងជឿជាក់ថាគេផ្តោតលើសមត្ថភាព។ ព្រះកាយច័ន្ទ បន្តថាតែយ៉ាងណារឿងហ្នឹងវាមានមិនមែនអត់នោះទេ មានដែរនាងហ៊ាននិយាយតែម្តង ពីព្រោះនាងធ្លាប់ចូលរួមប្រកួតតាំងពីអាយុ១៤ ១៥ឆ្នាំនៅក្នុងកម្មវិធីកញ្ញាឯកមួយ ហើយសម័យនោះក៏មានចឹងដែរគេខលមកសួរដូចគ្នាថាចង់បានមកុដដែរអត់? បើចង់បានហ៊ានចំណាយប៉ុននេះឬទេ ហើយមកដល់បច្ចុប្បន្ននាងគិតថានៅតែមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ46wz1E4rXrDgLfZgman0VzULAz9nGhj_QkA2J6qGy6KRm_b7BqUHLWu1r6ATlGFi0-dsTzgorngf-Vng_5NxHf59fXRJ9KhWI0y8FBdbwcaRNiXXHRNsy1LaE5vTK-d5UCFSlFaK7fQDVWwP8LnaBy_Rui3KEnYYGpV6iOYnUBwfFVcZ8hwTPjyiRwzh/s2048/image_2025-03-21_16-26-22%20(2).png

អតីតបវរកញ្ញាលាលែងតំណែងថ្នាក់ខេត្តរូបនេះបន្តទៀតថា អាចនឹងមិនមានច្រើនដោយសារតែបងប្អូនចំនួនគឺចេះមើល ចេះវិភាគ គោរពសិទ្ធិគណៈកម្មការ គោរសិទ្ធិទស្សនិកជនដូច្នេះអាចនឹងមិនហ៊ាន១០០ភាគរយ ហើយជំនាន់នេះនាងហ៊ាននិយាយថាមានបវរកញ្ញាយកលុយទិញមកុដ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPj16ahLGVd6bxzSPQoe05Z1CR6wL9Gr3BfFbujthCs3LkGxo5N71-XH9RIIDOwYoER97CliT1uJh2tivnwxVVCSaeczqoO-dNjcwEBOcO-9W6mXN7DaHTrjeGwNliqO7_ZV-2UnnhG1VlUhp7aqsHZtFeFzIhT77o9t0rA8CRs6lNAG8vZ6o6nPN0lJa2/s2048/image_2025-03-21_16-26-23.png

ជុំវិញលើកឡើងទាក់ទងនឹងវិស័យបវរកញ្ញា ព្រះកាយច័ន្ទ បានផ្តាំផ្ញើដល់ប្អូនៗជំនាន់ក្រោយដែលចង់ប្រឡូកលើវិថីនេះត្រូវមានផ្លូវចិត្តរឹងមាំ គេជេរមិនឈឺចាំចូលប្រកួត ព្រោះកាលណាមានចិត្តឆេវឆាវ មិនរឹងមាំ នាំឱ្យមានបញ្ហា។ លើសពីនេះ ព្រះកាយច័ន្ទ ក៏បានចោទសួរអ្នកគាំទ្រកម្មវិធីបវរកញ្ញាមួយចំនួន ឱ្យកម្មវិធីហ្នឹងដើរដោយរលូនមិនបានទេអីហេតុអ្វីក៏ចាំបាច់មានអ្នកឈ្នានីស មានគូបក្ខពួកស្អប់ ត្រូវច្រណែន វាយប្រហារគ្នាមិនជួយលើកស្ទួយវិស័យបវរកញ្ញាខ្មែរ៕