Home ព័ត៌មានអន្តរជាតិ ពលរដ្ឋវៀតណាមប្រតិកម្មនឹងតែទឹកដោះគោចិន ម៉ាក Chagee ដែលគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងសមុទ្រចិនខាងត្បូង

ពលរដ្ឋវៀតណាមប្រតិកម្មនឹងតែទឹកដោះគោចិន ម៉ាក Chagee ដែលគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងសមុទ្រចិនខាងត្បូង

87
0

ប្រទេសវៀតណាម ៖ ភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង កំពុងតែក្លាយជាបញ្ហារសើប និងចម្រូងចម្រាសរវាងចិនជាមួយប្រទេសជិតខាងជាច្រើន ជាពិសេស វៀតណាម ។ ប្រទេសជាច្រើនចោទប្រកា.ន់ចិនថា ចិនព្យាយាមពង្រីកការគ្រប់គ្រងដែនទឹកលើសមុទ្រចិនខាងត្បូង ដោយប្រើប្រាស់ខ្សែបន្ទាត់ដែនទឹក ចំនួន៩ ហើយការប្រើប្រាស់ខ្សែបន្ទាត់ដែនទឹកនេះ ធ្វើឱ្យវៀតណាមមិនពេញចិត្តយ៉ាងខ្លាំង ។ ពលរដ្ឋវៀតណាមនាំគ្នាធ្វើពហិការឈប់គាំទ្រ ឬទិញផលិតផលក្រុមហ៊ុនចិនណាដែលគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqFgXBd-i6STc1EyR4u9725XreyXuoEXqzeA442dn2z-dkwTHYT23NaN4-9AiuM4dh-uxsBsBw01DM4jJbTMzFQ9bCpxOefUV4iNr09k0omZF4vHdJi-WPsu-blQUhESv0_A0ixpG0JpNfP2YT1gn8W4QCa2k2XcfZ_I39DuU1wNDBh-vzZdoY5Ib2-_0D/s770/photo_2025-03-22_11-47-20%20(2).jpg

កាលពីឆ្នាំ២០១៨ វៀតណាមបានកាត់ឈុតឆាករបស់ភាពយន្តរឿង «Crazy Rich Asians» ដោយសារឈុតនេះបង្ហាញពីផែនទីប្រជុំកោះនៅសមុទ្រចិនខាងត្បូង ស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ។ បន្ទាប់មក នៅឆ្នាំ២០២៣ ភាពយន្តហូលីវូដរឿង Barbie ត្រូវបានហាមចាក់បញ្ចាំងក្នុងរោងភាពយន្តវៀតណាម ដោយសារភាពយន្តនេះមានឈុតឆាកបញ្ជាក់ថា ចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBnLOWX9usRe2sUU3TMP917iuMf18hzjYK3NOrVx0GyJt0voQuXahqdqkdzv76Aro6UDgC_B_f2OLHH-zbsDig_gFMbGRBqWKbzyrNuGxEXe_fa34NB3BudTuPl0fFe0CJvnyMFRKePTSJUKWlWAeWGnjFgo6kldMNbmaxd-KndQFKyKlDpvowvJtIGag/s1280/photo_2025-03-22_11-47-20%20(3).jpg
ចំណែកនៅឆ្នាំ២០២៥ យុវជនវៀតណាមបានធ្វើពហិការឈប់ទិញតុក្កតា Baby Three របស់ចិន ដើម្បីបញ្ជាក់ពីគោលជំហរស្នេហាជាតិ ដោយសារនៅលើមុខតុក្កតាមានសញ្ញាស្រដៀងនឹងខ្សែបន្ទាត់ព្រំដែនទឹក ចំនួន៩ នៅសមុទ្រចិនខាងត្បូង បើទោះជាតុក្កតានេះធ្លាប់ពេញនិយមខ្លាំងនៅវៀតណាមក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy97N2wsmel6WrWCtRTKcfvKJLKxPAjzqQW-6UUHsGDJWZn4rSfCzCR-oqrkrUu3It8PP3JQ5SCAuyDdl0DfrNw3G1PPD9KTKVT-Fh_y8VE5CNdLTGlY1P4lPlmUCgMW5WyqbvEbgqZyhAAvnu2W6Qfuwks3X0kH2tbYtDNpdUSXrUgZjm_SDH8TFqOKUe/s1280/photo_2025-03-22_11-47-20%20(4).jpg

នៅឆ្នាំ២០២៥ដដែល សមុទ្រចិនខាងត្បូង នៅតែជាបញ្ហារសើបនៅវៀតណាម គឺពលរដ្ឋវៀតណាមបានរិះគន់ក្រុមហ៊ុនតែទឹកដោះគោចិន ម៉ាក Chagee ថា ក្រុមហ៊ុននេះគាំទ្ររដ្ឋាភិបាលចិនគ្រប់គ្រងលើសមុទ្រចិនខាងត្បូង ខណៈក្រុមហ៊ុននេះមានគម្រោងបើកសាខាធំនៅកណ្តាលទីក្រុងហូជីមិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4XBm0NhMeZU48Ff0jAUzAkx1REfbQpqMQOt3qY0hh5qd9dQu8mQJZ3u2ab_NrW75OYVTt7tfN01aQDi7ppTyApHYencgN_u7HYgaJ2juL-32UoHZpDekkBBdy7OIIaxQdXbFCJ4PQzi8rrPtySABgpAetT-BQVmlhpmjTlhVHD73MCUGOg3hpp1TaGTn/s759/photo_2025-03-22_11-47-20.jpg

សារព័ត៌មានវៀតណាមរាយការណ៍ថា Logo និងស្លាកសញ្ជាទាំងអស់របស់តែទឹកដោះគោចិន ម៉ាក Chagee ត្រូវបានទម្លាក់ចុះទាំងអស់ កាលពីថ្ងៃទី១៧ ខែមីនា កន្លងមក ដោយសារ Logo និងស្លាកសញ្ជានេះអះអាងថា ចិនជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូង ។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៅទីក្រុងហូជីមិញ បានស៊ើបអង្កេតករណីនេះ ក្រោយពីពលរដ្ឋវៀតណាមប្រតិកម្មខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2L2bPPUJA_tuZgYZMnPcAGe0luIaejFvl98TkWfwB42cKJyF_WfqMV7g2doRMeLaSQZJHiaJl93f3fGqIzKdsYoUieS5m6wMSaS7Xf5UK__kCfINba74PDHcuvzZtlVWK9zWUG_WY2nAttbl1TQN51Vt1wAeJDkd88vjdbrh-wCwZRYVvAGjy6NLlDXtZ/s1200/photo_2025-03-22_11-47-21%20(2).jpg
មន្ត្រីការិយាល័យវប្បធម៌ និងកីឡាទីក្រុងហូជីមិញ និងសមត្ថកិច្ចនៅទីក្រុងហូជីមិញ បានសហការជាមួយក្រុមហ៊ុន Chagee Vietnam ដើម្បីបំភ្លឺបញ្ហានេះក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ ។ មន្ត្រីការិយាល័យវប្បធម៌វៀតណាមបានស្នើទៅបុគ្គល និងក្រុមហ៊ុនផ្សេងៗ សូមប្រើប្រាស់ផែនទីផ្លូវការនៅសមុទ្រចិនខាងត្បូង និងហាមសរសេរព័ត៌មានមិនពិត ពីព្រោះវានឹងប៉ះពាល់ដល់អធិបតេយ្យភាពវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-kDIpj2r_A3z8wB84Bd1uU58-4wrJiPw9Gd1gphXoTc6QT9aICS79YrvQikknfoshUrmUkswj80TFswjOPfL4EEGx4N4k_gspfVbyHPCFzhk4l4xCEGuSrok_iGf26uGMuo0AhzHniYqiHgfFfxd2nXozCDY64ymh0lHY7n9V8MVXn_0DPvJVsRLlSB6/s1280/photo_2025-03-22_11-47-21.jpg
គួរបញ្ជាក់ថា សមុទ្រចិនខាងត្បូង គឺជាប្រភពប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ព្រមទាំងជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនយ៉ាងសំខាន់ ។ ប្រទេសជិតខាងចិនជាច្រើនបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងព្យាយាមពង្រីកដែនទឹករបស់ខ្លួន ។ ចិនបានប្រើប្រាស់ខ្សែបន្ទាត់ចំនួន៩ ដើម្បីអះអាងភាពជាម្ចាស់កម្មសិទ្ធិលើសមុទ្រចិនខាងត្បូងដែលសម្បូរដោយធនធាន ធម្មជាតិ និងធ្វើឱ្យវៀតណាមពុំសប្បាយចិត្ត ខណៈវៀតណាមអះអាងថា ខ្លួនក៏ជាម្ចាស់កម្មសិទ្ធិមួយផ្នែកលើសមុទ្រចិនខាងត្បូង ៕