ជាមួយនឹងការទម្លាក់អាល់ប៊ុមទី៣ផ្នែកទី១ជាផ្លូវការតារារ៉េបកម្ពុជា ម៉ាន់ វណ្ណដា ត្រូវបានគេហទំព័រអន្តរជាតិផ្សព្វផ្សាយជាច្រើន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺគេហទំព័របរទេសមានឈ្មោះថា RapTV ដែលមានអ្នកតាមដានជិត១៣លាននាក់លើគណនី Instagram បានផ្សព្វផ្សាយពីអាល់ប៊ុមទី៣របស់តារាចម្រៀងរូបនេះជាមួយនឹងតារាចម្រៀងរ៉េបផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx3TlI2dxEtv02X9X-_kSxukut94KNPnktBjbl-DXc4aJky42eeKikqhczFbhSdyDkMRTxl0e59BxdTOi1ccybee7Fr7ciRYqKaeVZWtXqGCyUU9NxzIHw4chAAbHsFcu-ORBmrqbjXTxRHY872T6K_bJrRjGpl0E4rmTdMLg-z_JPMLEyfzx44hef5Jtv/s2048/image_2025-03-14_16-07-52.png
នៅថ្ងៃទី១៤ មីនា អាល់ប៊ុមទី៣របស់ វណ្ណដា មានឈ្មោះថា ត្រីវិស័យ បានទម្លាក់ជាផ្លូវការហើយនៅផ្នែកទី១របស់ខ្លួនដែលមានចំនួន៨ រួមទាំងបទដែលបានចេញ MV កន្លងមកមានដូចជា BUSINESS CLASS, U KNOW U KNOW និងបទ SMOKE UP ជាមួយតារាថៃ YOUNGOHM ដែលបានទម្លាក់កាលពីថ្ងៃទី១៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglE18B1sKcq8Glglm9SBxolmED_CX1lV2NbQV2u-j6mZLpkWOubHDpZ-wq-tnsggQeUybg1VSWdTS71Da99cgnLhKThuCT7enTxC9eEjKrtDeZBh4TtIelKFQufWZHTPiNGrk_DSMSQz7aDFs6KrRAkS-AcvMG71rYxikOqj8KgtW0to5d1z4OvL3o2HSP/s2048/image_2025-03-14_16-07-53.png

ទន្ទឹមនឹងនេះអ្នកគាំទ្រមានការភ្ញាក់ផ្អើលមិនតិចនោះទេនៅពេលគេហទំព័រអន្តរជាតិ RapTV ដែលមានអ្នកតាមដានជិត១៣លាននាក់លើគណនី Instagram បានផ្សព្វផ្សាយអាល់ប៊ុមទី៣របស់ វណ្ណដា ជាមួយនឹងតារារ៉េបផ្សេងទៀតដែលបានទម្លាក់បទនិងអាល់ប៊ុមថ្ងៃទី១៤ នេះ។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា បានលេចមុខលើការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយអន្តរជាតិផ្សេងទៀតមានដូចជា Empire record label និងទស្សនាវដ្តី LiFTED Asia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjszwzTqlON3jcjXLR8NQCfE2QjLmHsF5xyDaO6SbOkkKe1CFzRrYW8g6Jb5xl2MlTuRFlLllgOnWtrRAq3QAzeJrNYeOOsBfP1sZ_n81Uv8j28RTUw-TVQkD1uPYOiVscTsKq7WFB9ITniMhtn6Y2YZvy3XN80TsxrNYaDUMu1b-eL9tWELYJ4TAt95GK0/s2048/image_2025-03-14_16-07-54.png

ទទួលបាននូវការចាប់អារម្មណ៍ពីគេហទំព័រអន្តរជាតិដ៏ធំនេះ ផលិតកម្មរបស់ វណ្ណដា ក៏បានចែករំលែកបន្តនិងបានព្រលយពាក្យដែរថា កម្ពុជាឈរនៅលើអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrnVkgEHzCtlyfFHMeEKa995G_-VdQJORju6buEDGNhpZvPEpLqR-jmFGijGPy6ayoVBo67RxUREcCDJ57ACTc9-Rq6m9fLImHcdYMPKdi7jjLjKA6pMTmRL1Uftzw0a_kMV2-wadSoHge2ORMweEFzBDNgtDJeuGIPP1jV2Lfg1rmUtl6Ffcv_cXd0csj/s1280/photo_2025-03-14_16-05-05.jpg

តារារ៉េប វណ្ណដា ញឹកញាប់តែងតែធ្វើឱ្យវិស័យតន្រ្តីកម្ពុជាទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើននាពេលបច្ចុប្បន្ននេះដែលគេមិនអាចបដិសេធបានចំពោះឥទ្ធិពលរបស់តារារ៉េបមានដើមកំណើតមកពីខេត្តព្រះសីហនុរូបនេះដែលស្ថិតនៅក្នុងក្រុមគ្រួសារជាអ្នកកោសដូងតែអាចដើរបានឆ្ងាយលើសពីការរំពឹងទុក៕