រាជធានីភ្នំពេញ៖ ក្រសួងធម្មការ និង សាសនា បានរៀបចំសំណើរសុំគោលការណ៍លើឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ដើម្បីរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF7FY2QBCE_G6klTAuto7ywL_wCoFSawM-PubweXd7phLSYqK3sucZiAkYXp62RXN_TC7Rq0GehAUpv2QUc2LGCROL9NCXGSITeu93LE_5YGB4W2uDRo1mhjutjYd_m5VsE1YhBxD5iOlHf0hvpf8-283QyCSFbWSkv5jTuEoUgnLuOWKtfiVb-3w-8x8m/s1066/image_2025-03-15_08-32-45.png
ជាដំណឹងគួអោយត្រេកអរក្រៃលែងចំពោះប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់យកពុទ្ធសាសនាជាសាសនារដ្ឋ ថ្មីៗនេះរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃប្រទេស បានសម្រេចជាគោលការណ៍លើឧត្តមប្រយោជន៍របស់ពុទ្ធសាសនាជាតិចំនួន៣ចំណុចគឺ៖

១. ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចន:។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg8L-gydldlSfth3CZUlpOMWBGl5uinn-T2BE1EukQui3E1Q_yUsElMEoVjzl3Nu-COpwNVDzgb8tA8QSDShARPzEY2_teBVQ5sH2KeRdaus0kKKHqAi__JqkFmJUAHzsKLcZ1Z9H2xjlS1tvZAbKWsheWTPu1KZs9gaEZmPSSV6uYPN3KK92SXeWf7PYG/s2048/image_2025-03-15_08-32-46.png

២. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie99n40mnu1Fr0CIGfCnW-RgsCF-OIOXUfLBrmTb6uRbkDVOFkjVQDApwYtY9buJh6G6vHfFiNnIQAS0yrVuxr6_xUPTju1Q9lcXm-hrzmveZ1NCCM5VeG9IJFL5i7b369SIG4wFioXln8lECOvtw9yCkaxVYu8kAopuY3w2lSZdUtbRZiNz_FKEMtZWpQ/s900/image_2025-03-15_08-32-48.png

៣.រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក ដោយកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjc8WQtCsctvSLSkU4gMy7Cai81z95vsXXnLXRR2PGAQjru61Z_-EaFfVRsAnNAxC6dMz5YM9BkJlm9Ktr7M1lRJ_az67NqiSgNKMfteTAtuW0p1GrlJyDgIspqEnEAgqTpbyzfEI1eXwp1TPWKmASS6wpOy3ornIZAa2GJbmJqnQYtg5IIi2Lf3OfJIZ/s1280/image_2025-03-15_08-32-49.png

យោងតាមការប្រកាសខាងលើ សេចក្ដីសម្រេចនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា ក៏ដូចជាការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនាផ្លូវការរបស់ប្រទេសយើងផងដែរ៕