ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រដ្ឋបាលខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន បាននាំយកមកនូវសមិទ្ធផលទេសចរណ៍ថ្មីប្លែកមួយបន្ថែមទៀត គឺទឹករាំតាមភ្លេងអមដោយភ្លើងចម្រុះពណ៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNcpRzPQNbPRkRnTZCkomlai2tk72UMeM-Sj-eFKiPymWcBW-pbZAtDfS1ZcY7gMCHqGpH04K2pp_DCZOwVwOrFLNnMZdnFvdbKZi622B7Q0a-Ulh7f4eUGRffAqc659Kb3cNpEhxbUd08v-zMEhYM5s1xQkK1XWrswcAyUATrZ34-4bD260ZDNqOQAYoy/s851/Screenshot%202025-03-13%20094324.png

ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ត្រូវបានដាក់ឱ្យដំណើរសាកល្បងជាលើកដំបូង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyuPVp3yeKnfjys9I4aIVRHMjx2bgDc7XykUnxdO032iOsGvGWUNQINxY94wzOVrBTUUu1zyP78IWAY-rVWJQ1qftMuLcuUakHJg2dRRsk8DraUl6a9RDNROKCL47Jsr1tOlc5AJZo-BuPiPvdi2vIej7WmAmEYPgIHIE1AmXcEuTdT8TlAUTBzLHoFCMU/s852/Screenshot%202025-03-13%20094339.png

សមិទ្ធផលទេសចរណ៍ថ្មីនេះ មានទីតាំងនៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyHD9uI6CLuLlYka8e1PU0J4-ngtACLdY1CmK6fd3aaJLj4_hClRco15n7vvb1UTDaI-JGnm_6lQV3l7M-fnzAO5_WM3BFPfzqmm9pkeMMJ02fYnGroEd_9QKh96tnfkIh5cGoMyNc92DmDVpRFfvMnNWiFLbEASX1XeYZYiA_nPrIvdwlMjjOTbxFvQ/s849/Screenshot%202025-03-13%20094351.png

តាមរយៈការសាងសង់ទឹករាំតាមបទភ្លេងនេះ ពលរដ្ឋដែលប្រកបអាជីវកម្មនៅក្នុងក្រុងកំពត សង្ឃឹមថានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនមកលេងកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZm7bEKORAlZEcJs8JSHTGs-IyNfIZzqLS28LdcdGvY-Fx4Ql9_FSqnz0KToFHTdqSoNbiGR6MZ9riLkBKgjce6oE70-Nlc-_Av-WWdaDZQMKveGI_6aHk1xobT-miXp3NetvpzusqAgIOYtdHi-vESI7TyEQqWyrAwnMLF5P55EVEkTpepGxcahi1T2cD/s847/Screenshot%202025-03-13%20094408.png

គួរបញ្ជាក់ថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ ១៤៨គីឡូម៉ែត្រ។ បច្ចុប្បន្នខេត្តនេះ គឺជាខេត្តមួយដែលមានសក្តានុពលខ្លាំងខាងវិស័យទេសចរណ៍ ក្រោយមានការសាងសង់សមិទ្ធផលថ្មីៗជាបន្តបន្ទាប់៕