សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីលទ្ធផលនៃការស៊ើបអង្កេត លើករណីសង្ស័យការកំណត់លទ្ធផលទុកជាមុនរបស់អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា ដោយរកឃើញថា អ្នកចាំទីរូបនេះ មិនបានជាប់ពាក់ព័ន្ធនឹងការសង្ស័យនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwdItgAmK-1iWobYhAuCFScnK4xo3uJCn4K30gAmCL9yjXNHtAHdh0LzXFmNnOeL6KPpeFXMIdiKN-PpjJY1g-20lTkSeMG5Onsk2oQfV1N2uWLrs_bLABkTzxlmDP2Q9Q4tfseKeHprzj5y2TUnXJFwipg5zwqsISIvMkFtHd_Eg5a0qrNtFpFqkjGwf/s1351/image_2025-03-06_14-04-52.png

យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា៖” ផ្ទុយទៅវិញ កំហុសដែលកើតឡើងនាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនាប៉ុណ្ណោះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYsJNiRb_DIwjA585_kr3uoCzbU9lI40eUfDeOvqkFTX9xu7QiBdPR-3t-BVQYp4Z2F_qUPgMGLph9-gs7NhUN_Qfr3dHFR4a3d0de_D4Z2arBfslGleqXrvCvP5_WFyIlvTQ7ecyRVxJJh43vCm2bjcL32Hs2HANx9S0fxhE4MUJDVbA4fAB5gf0e7LTs/s2048/image_2025-03-06_14-04-54.png
តែយ៉ាងណាមិញសហព័ន្ធ នៅតែប្រកាន់គោលជំហរ ក្នុងការបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវនូវរាល់ករណីមន្ទិលសង្ស័យទាំងឡាយណា ដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត ដើម្បីរក្សាបាននូវសុចរិតភាព នៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLnX_LnJVOUnLV8z-_oZTaKvE0FL0NcApdkrVEYtHkXzFaUqy6riTtpjmf-b-vSDKxFH8iO2F5OjtNER9MLetC2eOANvS4ib12Si59NWrBpdmnxdd3b9JmCHdWgGvRVGwexNuA8tzbRCunjs2yf0PSbZImd1sneMZES25MYCATDJMywZYGozWF5cCpUNza/s1414/image_2025-03-06_13-54-12.png

គួរបញ្ជាក់ថា ការបើកការស៊ើបទៅលើអ្នកចាំទី វីរ់ ដារ៉ា នេះ បានកើតមានឡើង ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយវីរៈ ដារ៉ា បានភ្លាត់ស្នៀតនៅមុខទី របូត២គ្រាប់ជាប់ៗគ្នា នាំឱ្យក្រុមកម្ពុជា ចាញ់ក្រុមម្ចាស់ផ្ទះសិង្ហបុរី ២-១៕