Home ព័ត៌មានអន្តរជាតិ នឹកស្មានមិនដល់សោះ! ឪឡឹកមួយផ្លែនេះមានតម្លៃរហូតដល់ ២៥០ ដុល្លារអាមេរិក

នឹកស្មានមិនដល់សោះ! ឪឡឹកមួយផ្លែនេះមានតម្លៃរហូតដល់ ២៥០ ដុល្លារអាមេរិក

82
0

ក្នុងចំណោមផ្លែឪឡឹកជាង ១,២០០ ពូជដែលដាំដុះនៅជុំវិញពិភពលោក គ្មានពូជណាដែលមានតម្លៃថ្លៃដូចពូជឪឡឹក Densuke នេះទេ។ ពូជឪឡឹកនេះល្បីល្បាញដោយសារសំបកខ្មៅ រសជាតិផ្អែមខ្លាំង ហើយសាច់ឪឡឹកស្ទើរតែគ្មានគ្រាប់ ត្រូវបានដាំដុះផ្តាច់មុខតែនៅភាគខាងជើងនៃកោះហុកកៃដូ ប្រទេសជប៉ុនប៉ុណ្ណោះ។ ជាមួយបរិមាណតិចតួច ឪឡឹក Densuke ត្រូវបានគេចាត់ទុកថា ជាឪឡឹកដ៏កម្របំផុតនៅលើពិភពលោក ដោយសារតែវាមិនមែនជាប្រភេទផ្លែឈើដែលគ្រប់គ្នាអាចរកបាននៅតាមទីផ្សារ ឬហាងទំនិញធំៗនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj15Y03X1E0yIRpFXjUQVo_pvp0svHWJAH3Es5EmPhL3zUf1X9Mvi3HMHDtbq8FPcHGQNTmcmizipfyQbEBjDkraNc_QRcPqZPnWqoLVYejdBwGxlWaqqrlqotlgDCvplvg8QuLd5l4HLhHBfBJ_Oi48IBHvyCcrf2Kmm5yFjgAtmAGmitV9BipUx40wnkU/s1600/image_2025-03-06_13-34-37.png

កាលពីឆ្នាំ ២០០៨ ពូជឪឡឹកសម្បកខ្មៅ Densuke មានតម្លៃរហូតដល់ ៦ ពាន់ដុល្លារអាមេរិកក្នុងមួយផ្លែឯណោះ ប៉ុន្តែដោយសារភាពប្រែប្រួល គិតមកដល់ឆ្នាំ ២០២៥ នេះឪឡឹកសម្បកខ្មៅ Densuke មានតម្លៃត្រឹមតែ ១៨៨ ទៅ ២៨៣ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយផ្លែ នេះបើយោងតាមគេហទំព័របរទេស Oddity central។ ទោះបីជាតម្លៃរបស់វាមិនឋិតថេរ និងចុះថោកបន្តិចក៏ដោយ ឪឡឹក Densuke នៅតែត្រូវបានគេចាត់ទុកថាជាផ្លែឪឡឹកដែលមានតម្លៃថ្លៃបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiygW1ZG_zZXbYSOIRWDXr3nsNtVXLsWVLkwsePm2-5mKPMJ4aPPgJWtUxZ-S0ffnf11k_UcPLZ3rVsJbOAw69ExK7cCV2MRZFd96HUudv9j_AxvKxsuMpAhqv3VtH_6hdt1I_Yo_ffyeueev0GW_UJ1XErRkGqGYoBPQ7mGTnespko7mcbZqSE2o0SirMF/s780/image_2025-03-06_13-34-38%20(2).png

មូលហេតុដែលពូជឪឡឹកសម្បកខ្មៅ Densuke មានតម្លៃថ្លៃ គឺដោយសារវាជាផ្លែឈើកម្រ មានដាំដុះតែក្នុងតំបន់ហុកកៃដូប៉ុណ្ណោះ ជាមួយអតិបរមា ១០.០០០ ផ្លែក្នុងមួយឆ្នាំ។ លើសពីនេះឪឡឹក Densuke ក៏មានគុណភាពខ្ពស់ រូបរាងល្អស្អាត ជាមួយការជ្រើសរើសយ៉ាងម៉ត់ចត់ ត្រូវបានមនុស្សជាច្រើនទិញវាសម្រាប់ជាកាដូដ៏ប្រណីតដល់មនុស្សសំខាន់ និងជាប្រភពកិត្តិយសសិល្បៈកសិកម្មជប៉ុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLKf4pc8ZTx56rABdUVXV9bK-N6khOYJ2FeFLRR0LqF4osg3ymJVBJrRTG5bKvRk59qSUrsiH0bCC8oMN-D1M10XNCrLj7Wu9JsoeKNgKsF94gcuvLIJ63ACIsQQwNbdR8rwoC4xr-wqgKTZWGVsJWficKymzgkhZafoKO6ifc98hNqHorpe7tP0ulPtV/s2041/image_2025-03-06_13-34-38%20(3).png

ហេតុនេះសម្រាប់តម្លៃជាង ២០០ ដុល្លារអាមេរិកក្នុងមួយផ្លែ ឪឡឹក Densuke ត្រូវបានវេចខ្ចប់ក្នុងប្រអប់ក្រដាសកាតុងធ្វើកេសដែលតុបតែងយ៉ាងស្រស់ស្អាត និងរួមបញ្ចូលវិញ្ញាបនបត្រប្រភពដើម ព្រោះភស្តុតាងនៃភាពត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។ បន្ថែមពីនេះទៀត វាក៏ត្រូវបានផ្តល់ជូនជាញឹកញាប់បំផុតជាអំណោយ ដើម្បីបង្ហាញពីការគោរពការដឹងគុណ និងដើម្បីរក្សាទំនាក់ទំនងឱ្យរលូនទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEXS_b9WFtffdzfkRbpiUulTPCc3L7srOS0GPKYuOfHWZdkjQXgTAoQFbYh9BZgw2sCMxvUVV88uZmNq27jglrgPkslMMLDFpGDq2zSEh8NSGERuTLkbLH5H5eWnXVEz9IWi-GfieSH76GbTuC1DTm6vNXWLPOVPqommSHW8C-mNfAfwaHZz9p2lzUpL1N/s750/image_2025-03-06_13-34-38.png