Home ព័ត៌មានអន្តរជាតិ អាមេរិក ពិចារណាចេញក្រដាសប្រាក់២៥០ដុល្លារ មានមុខលោក Trump

អាមេរិក ពិចារណាចេញក្រដាសប្រាក់២៥០ដុល្លារ មានមុខលោក Trump

177
0

គណបក្សសាធារណរដ្ឋ បានធើ្វសំណើចង់ឱ្យមានការបោះពុម្ភក្រដាកប្រាក់២៥០ដុល្លារ ដោយមានដាក់រូបលោកដូណាល់ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoObMdIHgkoN3ZWGUdcd-3UXzUNZgeU0z_f_G7ZiG56AvfTA2c9pJyJnndUUnJkUhva_sdlb77-YxDX98tX2t8GULckRxzWMQCeanzEHZqzc-LDsOoG6B9575aeLaPBWrdO0phdBMDoOFVX0Jsty90GRDVAf979reTGFTbyBHRL5uPDPVGBexpiIksFKSp/s1024/image_2025-03-06_11-43-00%20(2).png

បើតាមសមាជិកសភាគណបក្សសាធារណរដ្ឋលោក Joe Wilson បានលើកឡើងថា៖” លោកកំពុងរៀបចំសំណើច្បាប់ ដើម្បីបង្គាប់ឱ្យការិយាល័យឆ្លាក់និងបោះពុម្ព ធើ្វការរចនាក្រដាសប្រាក់ប្រភេទ ២៥០ដុល្លារ ដែលមានដាក់រូបលោក Donald J. Trump នៅពីមុខ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwy2UU4ziNK6dtG57iZeXBA8VEkBpRfQAdF5lcDtsKw4kH0187BBiDc_TUGCh4U3tzhr7KoBB8kJtfnp-RCik6Ph6rZCqYQQbtV7iWZ9kj87_NQCSNxpbFpv6XA8AHTGrTxUlQ-fcBOlcKnIJSBroCgsho5jubMrimZC0fX_5DIFn5psmSMXfDIp_YtjYY/s1240/image_2025-03-06_11-43-00.png

សំណើច្បាប់ប្រភេទនេះ ចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីសភា និងមានការជាប់ពាក់ព័ន្ធជាមួយស្ថាប័នចំនួន ៥ ដើម្បីធើ្វការកែលម្អ ដើម្បីដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo46WlvhsCafPuZpHd6CxUd3_tKW-gw5tcyVBK6jKhdQDCSaX2SYXlaQCNhDKhe4Qyks5KI7CW_b762iX-Cc7CEPpSQsHfFCbSF896sAx_1zM8JZJxJlPWHae0hsL1-vBQGeoheRJjRFak08mPREqprujXyFN_WtbBj6PzpH2RR-OTOIdEkYp1SJVJ5gwV/s1024/image_2025-03-06_11-43-01.png
តែយ៉ាងណាមិញ បើយោងតាមច្បាប់ស្តីពីការបោះពុម្ភក្រដាសប្រាក់របស់អាមេរិក បានហាមប្រាមការដាក់រូបឥស្សរជន ឬប្រធានាធិបតីដែលនៅជីវិតនៅលើក្រដាសប្រាក់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2JU_xDJCtP-C8H1bwl3X8mwdH62KoZwrw4HGo2GA4wlS85g_gyt1kBA0rel6M7iSDMzkA5YTtyykFCng3ylImmyjXmr7dEuGOvbqHg8GAq2nhajc0nQApoiDAAXiEtAE2mYIEyRB1IEMbATXJNFkHw7t73adj7sTbS8Ih6ORqRoWvuQCyI4UZtffp46FD/s2380/image_2025-03-06_11-43-01%20(2).png

បច្ចុប្បន្ន ក្រដាសប្រាក់ដែលកំពុងចរាចរនៅសហរដ្ឋអាមេរិកមាន៧ប្រភេទ រួមមានក្នុងនោះ៥នាក់ ជាអតីតប្រធានាធិបតី និង២នាក់ជាបិតាស្ថាបនិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh04L94NNvSrWsiv7dpvp6N4rgqQdTPGCzN-ch5RPjSTk3bxLKwC8cBDn90mydqYj-rXSmfLHSAuBfSCQvdlps4_ytJ3LNfEFTuuHqAqQfUcxAdf_lagVl3LL25EjkGU8VLVTBvufPufbLowWRD1VSYhmBtGD5zvU1Gt7osaJqNXOWT7UDUqoplAHnhMDeJ/s705/image_2025-03-06_14-07-06.png

គួររំលឹកថា អាមេរិកធ្លាប់ដាក់ឱ្យចរាចរក្រដាសប្រាក់៥០០ដុល្លារ ១០០០ដុល្លារ ៥០០០ដុល្លារ និង១០០០០មុឺនដុល្លារ តែពួកគេបានឈប់ចរាចរនៅឆ្នាំ ១៩៦៩ ដោយសារតម្រូវការទាប៕