Home ព័ត៌មានអន្តរជាតិ ថៃរឹតបន្តឹងសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

ថៃរឹតបន្តឹងសុវត្ថិភាពនៅតាមព្រំដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា

75
0

ប្រទេសថៃ ៖ បន្ទាប់ពីមានបញ្ហារកាំរកូសនៅតាមតំបន់ព្រំដែនកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា កងទ័ពថៃបានរឹតបន្តឹង និងបង្កើនកម្លាំងទ័ពច្រើនខុសធម្មតា ដើម្បីការពារសុវត្ថិភាពការចេញ-ចូលនៅតំបន់ព្រំដែនថៃជាប់ប្រទេសទាំង៣ ។ ក្រៅពីនេះ កងទ័ពថៃបានដឹកជញ្ជូនសម្ភារៈទៅចែកឱ្យកងទ័ពរបស់ខ្លួន ដែលឈរជើងនៅព្រំដែនដើម្បីផ្តល់កម្លាំងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRPv5Yj4Ty3GZV54AhrDvO-vdfBerC5oqE-idRM8Uw67Reijfhx2UBAIGYDtxk-kWOHTOxTnvDRycUM_aI_2ImXFE6O7-ZJVwrCDC8Ibi9FX8ShRDYDuFTCCoR7xEm_kadYnSz5LQQlZNB9gvLxMIW29S4hqVGJyrg4z5IBtoD_tcwgJ3aaxpQlIxME4W/s1568/image_2025-03-04_08-19-14.png

កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃបានបង្កើនកម្លាំងកងទ័ពស៊ុរ៉ាណារី (Suranaree) ទៅការពារនៅព្រំដែនជាប់ឡាវ ក្រោយពីទទួលដំណឹងថា មានការរំលោ.ភ អធិបតេយ្យភាពថៃ ស្របពេលថៃកំពុងមានបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ជាពិសេស នៅខេត្តតាក គឺកងទ័ពមីយ៉ាន់ម៉ា តែងតែល្មើសចូលទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOI3Pe7KsL9arFc8CNiyc4oEmu2zPUFxmlGP_y3eIZaNCbSI6JRF1uPzUBI200vCnK6yNTT0B9fHeCHbwtTYsjnnHh60wp8FeW1_sHZXJUE4dF1xrfOXSL50OaiBe54XFioSi6j8Da8PWdfnkZUPzm9bhizqAqyuhF9ZZu1mj_iZ3RdY_TxxnKOu5OPMb0/s1566/image_2025-03-04_08-19-15.png

ចំណែកនៅតំបន់ព្រំដែនថៃជាប់ឡាវវិញ ក៏មានបញ្ហាដែរ នាពេលថ្មីៗនេះ កងទ័ពថៃបានសង្កេតឃើញការលួចនាំចូលសម្ភារៈខុសច្បាប់ និងថ្នាំញៀនជាច្រើនចូលមកទឹកដីថៃ ដោយសារជនខិលខូចឃើញថៃសម្រុកបញ្ជូនកម្លាំងទ័ពយ៉ាងច្រើនទៅការពារនៅព្រំដែនមីយ៉ាន់ម៉ា ។ ដូច្នេះ ថៃក៏បង្កើនកម្លាំងកងទ័ព (Suranaree) មកកាន់ព្រំដែនឡាវយ៉ាងច្រើនខុសធម្មតា ដើម្បីទប់ស្កាត់ទង្វើខុសច្បាប់របស់ក្រុមជនខិលខូច និងការរំលោភអធិបតេយ្យភាពថៃ នៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmXzzyjRcIQ2wJ7kf55bBg6yqivqUywsV7xGS4ZB7njudD6HYlcMesq72Xxr2D4ll177kgfLu17haW8lE5PWEWwy5n3ozbYG5DfDU8St1icRv2WFFWNSypiVLWfLkr1LqcQq6Xo5cu5yjpLKTA0HrtGck0Aej98zlH_77VL2xBa3018wkgIDqd3q9DhLgl/s1536/image_2025-03-04_08-19-17%20(2).png

ក្រៅពីនេះ កងទ័ព Suranaree ក៏បានប្រគល់សម្ភារៈមួយចំនួនទៅឱ្យកងទ័ពថៃដែលឈរជើងនៅតំបន់ព្រំដែនជាប់ឡាវ ដើម្បីជារង្វាន់ និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពប្រឹងប្រែងបំពេញតួនាទីការពារព្រំដែន ។

នៅថ្ងៃដដែល (ថ្ងៃទី២ ខែមីនា) កងទ័ពថៃ Suranaree ក៏បានសហការជាមួយទាហានឈុតខ្មៅថៃ ចុះត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែននៅស្រុកភ្នំដងរែក ខេត្តសុរិន្ទ ជាប់ប្រទេសកម្ពុជាផងដែរ ក្រោយពីកើតហេតុការណ៍កងទ័ពថៃហាមពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFN5alc3Ab-N86hfnZLNzFixTm8GYpjXLHoH6QiuvgBX86p3PfiKI13SvZ9u01TGsdy1sX9pbvybbl7PTbsIBU9QaHkKPYfJRpFE_CcNcYQbduXvycBazQsHxF350leh0ThN8GvA1m4Weq6Ee0zmjlHHg9OBU1HJTLO57VpkySOk66iGSujUriuxwfhaf/s1200/image_2025-03-04_08-19-17.png

ពលរដ្ឋថៃបានផ្តល់កម្លាំងចិត្តដល់កងទ័ពគ្រប់រូបឱ្យចៀសផុតពីគ្រោះថ្នាក់ និងការពារទឹកដីនៅជាប់ព្រំដែនប្រទេសទាំង៣ កុំឱ្យបាត់បង់ គឺនៅជាប់មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYFYZXghDg_5FXZ6WAIOU64GjcPw0kNEsGKyEPy0a-mIMPn-eQvyo-Mxy4f2LazBVTAyrlhNMR5hQ8xadVDsqxazHs5Favrvf5alL66QBiT_vwo4YwT-x8HtxmKvJbUkZrAC6fiw5Zjzx44Pnh-T9HRRxjtU8itkajnikAAdmYg_FMy7QesKxszsWh4tR4/s1566/image_2025-03-04_08-19-18.png
ពលរដ្ឋថៃខ្លះបានទម្លាក់កំហុសទៅលើរដ្ឋាភិបាលថា ពុំធ្វើរបងការពារនៅតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា និងកំណត់ខ្សែបន្ទាត់ព្រំដែនឱ្យច្បាស់លាស់ ពីព្រោះបច្ចុប្បន្ន បណ្តាប្រទេសជិតខាងរបស់ថៃតែងតែឆ្លៀតឱកាស ដោយសារឃើញមេដឹកនាំថៃទន់ជ្រាយ ហើយសូម្បីតែឡាវ ក៏លែងញញើតថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNgIrPy_QDwou1VsPq3P-2GsCXrP5wdieCtAIuYy9G9QRI35oElbe9EivlU6b7-nwC2hVeqpAH2k0Mn5XWl4F-jPitFP2sFjXcFalv7rSt6COJrSXG7Kq4gAHzm0EnkJ3U83BU_zTyJljALr21pMd7cBSk_Ef9FwHzHYEv9k7EGct2-URh3hhyphenhyphenaoa7ns7E/s1477/image_2025-03-04_08-19-19.png

នៅខែមីនានេះ ពលរដ្ឋឡាវជាច្រើនបានលួចឆ្លងដែនមកទឹកដីថៃតាមច្រកធម្មជាតិ ហើយបើគ្មានកងទ័ពថៃយាមល្បាតទេនោះ គឺពលរដ្ឋឡាវកាន់តែឆ្លងដែនខុសច្បាប់ច្រើនឡើងៗ ជាពិសេស នៅខេត្តជាប់ព្រំដែន គឺឧប៊ុនរ៉ាជថានី ។ នេះបើតាមការលើកឡើងរបស់ពលរដ្ឋថៃក្នុងបណ្តាញសង្គម ៕