Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Mitsubishi ជួបវិបត្តិហិរញ្ញវត្ថុពិតមែន តែព្រមផ្តល់ប្រាក់សំណង៤០ខែដល់បុគ្គលិកលាឈប់ពីការងារ

ក្រុមហ៊ុន Mitsubishi ជួបវិបត្តិហិរញ្ញវត្ថុពិតមែន តែព្រមផ្តល់ប្រាក់សំណង៤០ខែដល់បុគ្គលិកលាឈប់ពីការងារ

89
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនជប៉ុនវិនិយោគនៅប្រទេសថៃ Mitsubishi Motors ប្រកាសថា ក្រុមហ៊ុននឹងផ្តល់ប្រាក់សំណងចំនួន៤០ខែ ទៅឱ្យបុគ្គលិកណាដែលស្ម័គ្រចិត្តលាឈប់ពីការងារដោយពុំចាំបាច់បណ្តេញចេញ ដោយសារក្រុមហ៊ុនមានបញ្ហាផ្នែកហិរញ្ញវត្ថុ ។ ក្រោយពីក្រុមហ៊ុនប្រកាសរួចមក គឺមានបុគ្គលិករហូតដល់៤០០នាក់ បានដាក់ពាក្យលាឈប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIyHg-pt8VrZESagA7-IYCcExtZfxYCjNYFFdXEaBSe-G9EtmmTG3hlsrjm09xLjDG8vNSzpQEA7u7m_AL_swyjzqbgkPNND4laBmQAbcqmk_Z1v-wVUJ1tpL0smkHAD9kissGyaJ2nZnD7bJ8a4eR12XR9zUB7I8ZxyzTkHTmxRnlidI-ismZSEg8EFGA/s1766/image_2025-02-28_15-11-52.png

អ្នកតំណាងក្រុមហ៊ុន Mitsubishi ឱ្យដឹងថា ក្រមហ៊ុនមានគម្រោងឱ្យបុគ្គលិកឈប់ពីការងារដោយស្ម័គ្រចិត្តមុនពេលចូលនិវត្តន៍ ដើម្បីឱ្យបុគ្គលិកធ្វើការនៅការិយាល័យ, ធ្វើការនៅស្នាក់ការធំ និងបុគ្គលិកផ្នែកផលិតចូលរួមក្នុងគម្រោងនេះ ឬបុគ្គលិកដែលចង់ផ្លាស់ប្តូរការងារ ហើយត្រូវការដើមទុនរកស៊ី ឬប្រកបមុខរបរផ្សេង ។ បច្ចុប្បន្ន បុគ្គលិកចំនួន៤០០នាក់ បានស្ម័គ្រចិត្តលាឈប់ពីការងារ ខណៈក្រុមហ៊ុនមានបុគ្គលិកសរុបនៅប្រទេសថៃ ចំនួន៥,២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXCmPgpv3C9Rbg0Uh5VRZRKtUvAVBcPUGdPDxrWbdJaXaDAOgLq4Bhn83GKvn8B1DsxqF0mVeyw3ffHqVpbj96bwYTi222T2nzdOoDTeZm3peyU_Ix7ivsOKU9cmcKdghkoS6ms9NYVVzeQfBbLExNpsZ6gc3QnGM2N_7Tz4r2MrLP29wL7iuICIOjycoN/s1440/image_2025-02-28_15-11-53.png

មូលហេតុដែលក្រុមហ៊ុនបង្កើតគម្រោងផ្តល់ប្រាក់សំណងឱ្យបុគ្គលិកស្ម័គ្រចិត្តលាឈប់ពីការងារ គឺដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុ ហើយក្រុមហ៊ុនត្រូវធ្វើកំណែទម្រង់ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យស្របនឹងស្ថានការណ៍ហិរញ្ញវត្ថុ ព្រមទាំងបង្កើតគ្រឹះរឹងមាំសម្រាប់ការរីកចម្រើនរបស់ក្រុមហ៊ុន នាថ្ងៃអនាគត ។ ហេតុនេះ ក្រុមហ៊ុនក៏ប្រកាសឱ្យបុគ្គលិកលាឈប់ដោយខ្លួនឯង ដើម្បីឱ្យពួកគេមានឱកាសផ្លាស់ប្តូរការងារ ។ នេះជាការផ្តល់ប្រាក់សំណងឱ្យបុគ្គលិកច្រើនបំផុត បើធៀបនឹងពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFDuElXfJUIpXdhIsyOkr_vZa9ybAfXo1DAdACEcTOeQk_nNaAmOwDbWwGWmIzT1BQDhz_B-ts7PwnBzwVmdy2g4TSdqVbDRpiLyYO2b6L6W4Buqook-1ufSCJg4AIKPy6A1EAK3A-8TxuWyTyvM_L6qQjZd2h99yWjLQF-Ch1k-zJwEq72-jYkzn59Pt9/s2705/image_2025-02-28_15-11-54.png

បុគ្គលិកអាចលាឈប់ពីការងារ និងគ្មានការដាក់សម្ពាធពីក្រុមហ៊ុន ។ ក្រុមហ៊ុន Mitsubishi នៅតែរក្សាគុណភាពផ្នែកផលិត និងសេវាកម្មទាំងអស់ដើម្បីបំពេញតម្រូវការអតិថិជននៅប្រទេសថៃ ។ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុនក៏បានប្រកាសឱ្យបុគ្គលិកលាឈប់ពីការងារដែរ ដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យការលក់រថយន្តធ្លាក់ចុះ ពេលនោះ ក្រុមហ៊ុនបានផ្តល់ប្រាក់សំណងឱ្យបុគ្គលិកលាឈប់ ចាប់ពី៨ខែ ទៅ៣៥ខែ ។ ប៉ុន្តែនៅឆ្នាំ២០២៥ ក្រុមហ៊ុនផ្តល់ប្រាក់សំណងឱ្យបុគ្គលិករហូតដល់៤០ខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKdnMib4myyWkJaj63pR5G4szGONtwn5qxSq-UIhUHI2eXtQ6IMNzmhLiGbgk5oXv1uDwlfV5jFuqImngBC1nUCFSQHGvX9c3ZHU-OVdvePMeLfkSchO2xgc9n9bUY9lZKGTUw_90w0rz37qsGOKz5FJjDYE10ef8fls6mcOafrLxsjDYxlMh8tDS2QfFl/s960/image_2025-02-28_15-11-58.png

ដោយឡែក ក្រុមហ៊ុនផ្សេងៗក៏បានប្រកាសឱ្យបុគ្គលិកស្ម័គ្រចិត្តលាឈប់ដែរ ដើម្បីកាត់បន្ថយការចំណាយដើមទុន និងបង្កើនប្រសិទ្ធភាពការងារ ស្របពេលឧស្សាហកម្មផលិតរថយន្តធ្លាក់ចុះ ព្រមទាំងមានរថយន្តចិនប្រកួតលើទីផ្សារច្រើន ៕