ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយកម្មវីធី ChatGPT របស់សហរដ្ឋអាមេរិក ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណា ដើមឆ្នាំ ២០២៥នេះ ក៏បានលេចវត្តមានកម្មវីធី AI ចិន DeepSeek ហើយត្រូវបានមនុស្សម្នាគិតជាគូរប្រជែងរបស់ ChatGPT។.png)
អំឡុងខែមករា ឆ្នាំ២០២៥នេះ កម្មវីធី DeepSeek របស់ក្រុមហ៊ុនចិន បានបើកឲ្យមនុស្សម្នាទូទាំងពិភពលោកប្រើប្រាស់ជាសាធារណៈ។ DeepSeek ត្រូវបានគេឲ្យដឹងថាបានចាប់ផ្តើមបង្កើតដំបូងអំឡុងឆ្នាំ ២០២៣ ដោយលោក Liang Wenfeng ជាជនជាតិចិន។ យ៉ាងណា ត្រឹមតែរយៈពេលមួយថ្ងៃបន្ទាប់ពីដាក់ដំណើរការកម្មវីធីចិនមួយនេះ ក៏បានធ្វើឲ្យក្រុមហ៊ុន AI មួយចំនួនរបស់សហរដ្ឋអាមេរិក ធ្លាក់តម្លៃទីផ្សារភាគហ៊ុនផងដែរ។

សូមជម្រាបថា បច្ចុប្បន្ននេះ តាមរយៈកម្មវិធី ChatGPT ពិតជាជួយសម្រួលយ៉ាងខ្លាំងដល់សិស្សានុសិស្សនិងសាធារណជនទូទៅ ទាំងទៅលើការសិក្សាស្រាវជា្រវ សួរសំនួរ បំប្លែងអត្ថបទនិងអក្សរ ការសរសេរកូដ ការវិភាគ និងដោះស្រាយបញ្ហាផ្សេងៗជាដើម។ 
យ៉ាងណា វត្តមានរបស់កម្មវីធីចិន DeepSeek ត្រូវបានគេដឹងថាមានសមត្ថពិសេសដូចនឹង ChatGPT ដែរ ថែមទាំងអាចគាំទ្រដល់ភាសាចិន និងភាសាខ្មែរបានទៀតផងដែរ ដែលកំពុងតែបង្ហាញឲ្យភាពលេចធ្លោយ៉ាងខ្លាំង៕










