ហ្សេដេស ម្ចាស់បទ ក្រឡុក និង លាន បញ្ចនីត ម្ចាស់បទ ចេញឱ្យឆ្ងាយ បានប៉ះសម្តីគ្នានៅលើបណ្តាញសង្គមបន្ទាប់ពី ហ្សេដេស ស៊ែរការបង្ហោះរបស់ ជី ដេវីត ជាមួយនឹងពាក្យថា Chill bro chill ហើយ បញ្ចនីត បានបង្ហោះសំណេរផ្លែផ្កាឱ្យស្គាល់ចាស់ទុំ កុំប្រហើន ខណៈ ហ្សេដេស បានតបវិញថាបើចង់ថាឱ្យអ្នកណាដាក់ឱ្យចាំឈ្មោះកុំដៀមដាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJH2-Ri5wmTETPLmbvYKZ6XHjHK3yYo31GTmgAKQwQ6mVTjNDL8j067_k21yAIU2dF4jThcfgeSJxyWNMBOE0bPr9fEEp02IQO2vrLvfpxDW4uSfoQIujjfwIqr2sn-IJmbkhGXmmsYLwXhNtaEFuVDzSPll76K0FUhv7XwZ6qHP6VDI1nvp3C1pryfp7w/s2048/image_2025-01-29_08-22-11.png
នៅថ្ងៃទី២៨ មករា តារាចម្រៀង លាន បញ្ចនីត បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ធ្វើជាក្មេងកុំប្រហើន ជាក្មេងទេឱ្យដឹងអ្នកណាបងអ្នកណាប្អូនផងកុំឈ្លើយគ្រាន់តែចេះ Rap មួយមុខនឹងអត់មានអីអស្ចារ្យទេយល់អត់ Chill bro chill ស្អី អាយុប៉ុន្មាននឹង? ចុះបើ អត់មានកម្មវិធីគេបានល្បីអត់ ស្គាល់ចាស់ ស្គាល់ទុំផងកូនក្មេង ពេលគេល្បីមិនទាន់ស្គាល់ YouTube ទេ ដឹងអត់ ….»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidlL70bhUcjvazTKfggMpo9Ouo9HASajPO6lZVD0eAVg7Oot76q_KAR58OFitrZpFJh-fgn79tGb840QXpScyqqPH3ZX9cvhvTvJYW_ulqJe4qIAn6hiFd1ph27qgfAnvERt395kBy1qta07SnvpBlCzlEW1nO12v-JaYRe5BInWgbL_f-0AkG8Y0u-87/s2048/image_2025-01-29_08-24-34.png

ឃើញការបង្ហោះរបស់ បញ្ចនីត ហ្សេដេស បានចែករំលែកខ្លឹមសារនេះជាមួយនឹងសម្តីថា៖ «កូនប្រុស និយាយអីនិយាយឱ្យចំមកឆាប់បានវ៉ៃគ្នា កុំដៀមដាមអត់ប្រយោជន៍ ឃើញដូចតាមខាំយូរដែរហើយ តែចេះតែខ្ជិល ចេះតែ rap មួយមុខអត់មានអីអស្ចារ្យទេ តែល្បីដែរហ្នឹងហា ចុះហែងវិញ??? ចេះ rap ហើយចេះឆាតទៅគេសុំមើល nini គេ គេផុសផ្អើលហ្វេសបុកនឹងមែន មិនបាច់ខំទេ អត់ល្បីទេ… ចរិតចឹងបាននៅតែចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwx7Cz759P2cv-98uF8Sj-0xHIqy1U2Se8UdClpaBJGXOxvmhwfbcACCfj0Ky53Lev2iAhtxvLXfziT0C6jlqo5KBITqd8yMmNE5Ju_H0OigIaKwvGG3rxUaDTvgvgw-eDHX6caSTVuC4KOJCum7HpRRDy3FPamqrf3wBchL7CZUb5a4tWRtuY4A0b4QKL/s2048/image_2025-01-29_08-24-38.png

ការប៉ះពារសម្តីរបស់តារាចម្រៀងទាំងពីររូបនេះកើតឡើងបន្ទាប់ពី ជី ដេវីត បានបញ្ចេញ Poster កាលពីថ្ងៃទី២៦ អំពីបទ Diss Track របស់ខ្លួន ខណៈដែល ហ្សេដេស បានចែករំលែករូប Poster នោះជាមួយនឹងសម្តីថា Chill bro chill ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cB7DnjjwBWCtRdRIIeBl-4AVe583GXwjgfQE6MjjK9syM4sip8eaZE5Vr5WwiaIj1dj_tg2DyIgCHzj6KJi1vxsNml-wCIaYalHCWmT2aq9mFEGSoFX1a0FzAA09S0Zhx1MrXkT-SjTpOlPqGtbur7oZARMV2hiwSN2lO5P5nPogEZS7QN-aiB35L0aj/s2048/image_2025-01-29_08-22-09.png
រឿងរ៉ាវរបស់អ្នកទាំងពីរកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនអ្នកស្នេហាវិស័យរ៉េបនិងចង់ដឹងថាតើ ហ្សេដេស និង លាន បញ្ចនីត អាចនឹងចេញបទចម្រៀង Diss Track គ្នាដែរឬ ខណៈទស្សនិកជនមួយចំនួនបានបង្ហាញការមិនសប្បាយចិត្តនៅពេលឃើញអ្នកសិល្បៈមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គមបែបនេះព្រោះសុទ្ធតែជាខ្មែរដូចគ្នា៕