Home ព័ត៌មានអន្តរជាតិ DeepSeek កម្មវិធី AI ថ្មីរបស់ចិន បើកឆាកប្រកួតជាមួយ ChatGPT!

DeepSeek កម្មវិធី AI ថ្មីរបស់ចិន បើកឆាកប្រកួតជាមួយ ChatGPT!

104
0

ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយកម្មវីធី ChatGPT របស់សហរដ្ឋអាមេរិក ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។ យ៉ាងណា ដើមឆ្នាំ ២០២៥នេះ ក៏បានលេចវត្តមានកម្មវីធី AI ចិន DeepSeek ហើយត្រូវបានមនុស្សម្នាគិតជាគូរប្រជែងរបស់ ChatGPT។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj21ObHsE8GGiHLPlIL5ryDUsKmCzYAb66DzQlFRGoHISAzuHSF0gzqAWt6sMR2kmJaUWr4FkicFR7eK3HkXw6jA3l7iuhdgqkHQy7cqelyvg2PXPaciZQVI_oR0e6OfiIgN0pr4AqvyhnbB3I2qFptUGVLnbhjuLgJfOV11_tpIeDGNWEmD7L3ErB6EPYr/s1024/image_2025-01-29_14-40-58%20(2).png

អំឡុងខែមករា ឆ្នាំ២០២៥នេះ កម្មវីធី DeepSeek របស់ក្រុមហ៊ុនចិន បានបើកឲ្យមនុស្សម្នាទូទាំងពិភពលោកប្រើប្រាស់ជាសាធារណៈ។ DeepSeek ត្រូវបានគេឲ្យដឹងថាបានចាប់ផ្តើមបង្កើតដំបូងអំឡុងឆ្នាំ ២០២៣ ដោយលោក Liang Wenfeng ជាជនជាតិចិន។ យ៉ាងណា ត្រឹមតែរយៈពេលមួយថ្ងៃបន្ទាប់ពីដាក់ដំណើរការកម្មវីធីចិនមួយនេះ ក៏បានធ្វើឲ្យក្រុមហ៊ុន AI មួយចំនួនរបស់សហរដ្ឋអាមេរិក ធ្លាក់តម្លៃទីផ្សារភាគហ៊ុនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitF7SfkUkJhrvuJI35BMf9BOh1AiG2St1BVR14oNmKlTm5YjUHL84_0AlF2Ndu7MXTfDzPcCRy2PRKhCBSbKtHebZGlCMx1iXeb15TeNGVjqmwBbb6gQMIgHfUaNPH265HpYs3KPxFMbGCmZ-9Zocf1_eu15HWqwSuWwLxfEwdcAwDan1IF8KnsvjkMrnC/s1920/image_2025-01-29_14-40-58.png
សូមជម្រាបថា បច្ចុប្បន្ននេះ តាមរយៈកម្មវិធី ChatGPT ពិតជាជួយសម្រួលយ៉ាងខ្លាំងដល់សិស្សានុសិស្សនិងសាធារណជនទូទៅ ទាំងទៅលើការសិក្សាស្រាវជា្រវ សួរសំនួរ បំប្លែងអត្ថបទនិងអក្សរ ការសរសេរកូដ ការវិភាគ និងដោះស្រាយបញ្ហាផ្សេងៗជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFXhMer18vOY6kCB4RD2XIh5JR7Xlzkibrch9vmyqQJZZ_99RPS1j4Ft9zemO6ajS8sJiHVJK7hVcNR_e_mWg-yqCxR4lq0MVHMLTcE1cwEDIt_frQXOgDFZxwSx8sf_quhlgt129tqv-Fje0Hx2f7ddS45rLWi2G9_m_3AYlO8CjCT6VJmOLloe6KfsWm/s1200/image_2025-01-29_14-40-59.png

យ៉ាងណា វត្តមានរបស់កម្មវីធីចិន DeepSeek ត្រូវបានគេដឹងថាមានសមត្ថពិសេសដូចនឹង ChatGPT ដែរ ថែមទាំងអាចគាំទ្រដល់ភាសាចិន និងភាសាខ្មែរបានទៀតផងដែរ ដែលកំពុងតែបង្ហាញឲ្យភាពលេចធ្លោយ៉ាងខ្លាំង៕