សហរដ្ឋអាមេរិក៖ Kylie Jenner ដែលជាអ្នកជំនួញល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics ត្រូវបានមហាជនជាច្រើនរិះគន់ ដោយសារនាងបានប្រើប្រាស់យន្តហោះឯកជនឥតឈប់ឈរ ចំពេលមានភ្លើងឆេះព្រៃនៅ Los Angeles។.png)
Kylie Jenner ដែលជាប្អូនស្រីបង្កើតរបស់តារាម៉ូឌែល Kendall Jenner ត្រូវបានគេរិះគន់ថាជា “ឧក្រិដ្ឋជនអាកាសធាតុ” ដោយសារនាងបានប្រើប្រាស់យន្តហោះឯកជន ចំនួន ១១ ដង ក្នុងរយៈពេល ២ សប្តាហ៍ ដោយមិនខ្វល់ពីបញ្ហាភ្លើងឆេះព្រៃនៅ Los Angeles ទាល់តែសោះ។ 
ការប្រើប្រាស់យន្តហោះគឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងធ្វើឱ្យអាកាសធាតុកាន់តែក្តៅ ដោយសារយន្តហោះរបស់នាងបានបញ្ចេញឧស្ម័ន CO2 ប្រហែល ១៦២ តោន ស្មើនឹងការប្រើប្រាស់អគ្គិសនី ៣៣ គ្រួសារក្នុងមួយឆ្នាំ។ លើសពីនេះ Kylie Jenner ក៏បានជិះយន្តហោះដើម្បីធ្វើដំណើររយៈពេលខ្លីផងដែរ មានន័យថា នាងប្រើប្រាស់យន្តហោះដើម្បីហោះហើរត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Camarillo នៃរដ្ឋកាលីហ្វ័រញ៉ា ដោយបញ្ចេញឧស្ម័ន CO2 មួយតោន និងប្រើប្រាស់ឥន្ធនៈចំនួន ៣៥៩ លីត្រ។
ទោះជាយ៉ាងណាក៏ដោយយន្តហោះតម្លៃ ៧០ លានដុល្លាររបស់ Kylie ហាក់ដូចមិនមានគម្រោងកាត់បន្ថយនោះទេ មានន័យថា នាងនៅតែបន្តប្រើប្រាស់ឥតឈប់ឈរ ដោយមិនខ្វល់ពីការបំពុលបរិស្ថានឡើយ។ ទោះបីជាយ៉ាងនេះក្តី Kylie Jenner បានចេញសេចក្តីថ្លែងការណ៍មួយថា “យើងពិតជាមានការសោកស្ដាយនៅពេលឃើញការបំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លើងឆេះនៅ Los Angeles។ .png)
ការមើលឃើញមនុស្សជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញ និងបានឮរឿងរ៉ាវរបស់អ្នកដែលបានបាត់បង់អ្វីៗទាំងអស់គឺជាការសោកស្ដាយយ៉ាងខ្លាំង ហើយពិបាកនឹងយល់»។ ដូច្នេះពួកយើងក៏មានបំណងផ្តល់ “ផលិតផលថែរក្សាស្បែក រាងកាយ សក់ និងគ្រឿងសម្អាងឥតគិតថ្លៃ” ដើម្បីជួយដល់ក្មេងជំទង់ដើម្បីថែរក្សាសម្រស់។ ទោះជាយ៉ាងណាមនុស្សជាច្រើននៅតែខឹងនាងដដែល ដោយសារអ្នកជំនួញល្បីល្បាញរូបនេះនៅតែបន្តជិះយន្តហោះរយៈពេលខ្លី ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ធ្វើឱ្យអាកាសធាតុកាន់តែក្តៅ និងកាន់តែស្ងួត៕










