សហរដ្ឋអាមេរិក៖ Kylie Jenner ដែលជាអ្នកជំនួញល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង Kylie Cosmetics ត្រូវបានមហាជនជាច្រើនរិះគន់ ដោយសារនាងបានប្រើប្រាស់យន្តហោះឯកជនឥតឈប់ឈរ ចំពេលមានភ្លើងឆេះព្រៃនៅ Los Angeles។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGuRRvryO77mGtk1s6KuDcvcFaFnT1Je1jSnSbiBIPH5ywfrKfc1hrM1sOcWzvbq9ESreRDLA-_UsDhsr_8jHKptvCjnDB2VCRGKKQ3LWcp1dfeUYr4x0CbLRl_4kJbjLDVaYQc9AtI_PGjdKux_IREBwzfiPwKcICeVPu9dOqIDceYom49Okhk7tihxJA/s3842/image_2025-01-20_11-27-53%20(2).png

Kylie Jenner ដែលជាប្អូនស្រីបង្កើតរបស់តារាម៉ូឌែល Kendall Jenner ត្រូវបានគេរិះគន់ថាជា “ឧក្រិដ្ឋជនអាកាសធាតុ” ដោយសារនាងបានប្រើប្រាស់យន្តហោះឯកជន ចំនួន ១១ ដង ក្នុងរយៈពេល ២ សប្តាហ៍ ដោយមិនខ្វល់ពីបញ្ហាភ្លើងឆេះព្រៃនៅ Los Angeles ទាល់តែសោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGL8xIviBF0c6dNbFq87PndnGQF6txyCZcu5y3bnMns9EQCmzupgsjwAburwOQa7dbiylXxIcP_awJNmiyxIWWv9s1lCS1uaPDaaXA6y0sXl_KsLqJuRs0-0n2luv89N72BQMDPIo9e0X2290O9d93ekYKD3DL1-fX8OrtwJC6kjIK-947HP5oHN8GAx9_/s1200/image_2025-01-20_11-27-53.png

ការប្រើប្រាស់យន្តហោះគឺពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងធ្វើឱ្យអាកាសធាតុកាន់តែក្តៅ ដោយសារយន្តហោះរបស់នាងបានបញ្ចេញឧស្ម័ន CO2 ប្រហែល ១៦២ តោន ស្មើនឹងការប្រើប្រាស់អគ្គិសនី ៣៣ គ្រួសារក្នុងមួយឆ្នាំ។ លើសពីនេះ Kylie Jenner ក៏បានជិះយន្តហោះដើម្បីធ្វើដំណើររយៈពេលខ្លីផងដែរ មានន័យថា នាងប្រើប្រាស់យន្តហោះដើម្បីហោះហើរត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Camarillo នៃរដ្ឋកាលីហ្វ័រញ៉ា ដោយបញ្ចេញឧស្ម័ន CO2 មួយតោន និងប្រើប្រាស់ឥន្ធនៈចំនួន ៣៥៩ លីត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjju6uE9YmKxdE3wUkmPaUh8MYn18ADzJlAzSnK758i2_1Lzyl3JHpPBnDjfw6h3Y84Dnjg_X8ltIyWTblB-0_t6SKrb5Ypgu3_9sS6jjCV1Z-y4O4oDmMgX53D5uHvaT6xpc2tomHMUs6WgGcRnBscQO-sqONwowCWWpTN8RnG0KnwhitWwtpL9bRBBQmr/s1024/image_2025-01-20_11-27-58.png

ទោះជាយ៉ាងណាក៏ដោយយន្តហោះតម្លៃ ៧០ លានដុល្លាររបស់ Kylie ហាក់ដូចមិនមានគម្រោងកាត់បន្ថយនោះទេ មានន័យថា នាងនៅតែបន្តប្រើប្រាស់ឥតឈប់ឈរ ដោយមិនខ្វល់ពីការបំពុលបរិស្ថានឡើយ។ ទោះបីជាយ៉ាងនេះក្តី Kylie Jenner បានចេញសេចក្តីថ្លែងការណ៍មួយថា “យើងពិតជាមានការសោកស្ដាយនៅពេលឃើញការបំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លើងឆេះនៅ Los Angeles។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0CXrAY-Qd8LNvihr8q0WOsoc4EahwehgZTZpnUuLIabPCtjG2kq3UcqFFlmQJzVjRXCD42cOp0JSj1Rgu_csxh-5qR4jzMHWupYUF3-236-6RtxXM6xVgRnAuAbWuJIzl1Ta5O-sZh74KmNsE42m_Cwn7leNqAmOWZhfNAtdfTQWan-VnNVqdBh5t3a3/s1280/image_2025-01-20_11-27-58%20(2).png

ការមើលឃើញមនុស្សជាច្រើនត្រូវបង្ខំចិត្តជម្លៀសចេញ និងបានឮរឿងរ៉ាវរបស់អ្នកដែលបានបាត់បង់អ្វីៗទាំងអស់គឺជាការសោកស្ដាយយ៉ាងខ្លាំង ហើយពិបាកនឹងយល់»។ ដូច្នេះពួកយើងក៏មានបំណងផ្តល់ “ផលិតផលថែរក្សាស្បែក រាងកាយ សក់ និងគ្រឿងសម្អាងឥតគិតថ្លៃ” ដើម្បីជួយដល់ក្មេងជំទង់ដើម្បីថែរក្សាសម្រស់។ ទោះជាយ៉ាងណាមនុស្សជាច្រើននៅតែខឹងនាងដដែល ដោយសារអ្នកជំនួញល្បីល្បាញរូបនេះនៅតែបន្តជិះយន្តហោះរយៈពេលខ្លី ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ធ្វើឱ្យអាកាសធាតុកាន់តែក្តៅ និងកាន់តែស្ងួត៕