ថ្មីៗនេះ សុវត្ថិ មុន្នីនាគ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ថាលោកបានបង្ហាញខ្លួននៅក្រៅប្រទេសនិងបានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក ព្រមទាំងបង្ហើរសំនៀងជាភាសាអង់គ្លេសថែមទៀត។ ទឹកដមសំឡេងកូនប្រុសទី២របស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ទៅលើភាសាអង់គ្លេសទទួលបានការសរសើរគួរឱ្យកត់សម្គាល់ដែលនេះបញ្ជាក់ថាកូនខ្មែរមិនអន់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1KlaDUGFvLBvT09DLViHI2HshUgIwCYcilluTEUCw-jkWaSK8SUOJd_SANiXLbaHnB0k_ZyOUAfIIkADYzPok030HR5R5FyHMFhjH5IskN6dYFxKjekHtOF4CY8dQMu-yY0WXf8CERgl6MD2DRewgPEya3WXjHCrSvx1M40sLYNHZh-Qim7ED3U7TyW4J/s1080/Snapinst_app_470060837_18475386193010433_7305660299670900538_n_1080.jpg
សុវត្ថិ មុន្នីនាគ ហាក់មិនបានបង្ហាញសកម្មភាពសិល្បៈនោះទេចាប់តាំងពីចាកចេញពីទ្រនំចាស់ និងបន្ទាប់ពីម្តាយរបស់ខ្លួនបានចេញមកបដិសេធចំណងស្នេហ៍ជាមួយតារាចម្រៀងរ៉េត ស៊ូហ្សាណា ។ អំឡុងពេលនៅទ្រនំចាស់និងចាប់ដៃគូជាមួយគ្នាអ្នកទាំងពីរទទួលបានភាពល្បីល្បាញនិងការគាំទ្រយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNMyj0ZOfCnbU0fHs-yXwPKk6ezJvVI5fn1kZFY-1Um_PCRc_vZyzPv26TnU7thczn-TtKs9yZaNxe3QYt_TnCSHBKLloEkln4fPXTrFHN2OVD2-P78CO3rGsJUZRD42cJpIcMMWtyaf2rRX5kRqyksTNBSR_9uH0Sudq-w6LqAnv48QAf1q2ay3Dz-ldv/s853/Snapinst_app_470902365_18476772271010433_5164095097026513249_n_1080.jpg

ក្រោយពីហាក់មិនសូវបង្ហាញសកម្មភាពសិល្បៈនិងចេញមុខតាមកម្មវិធីនានា នារយៈចុងក្រោយនេះ សុវត្ថិ មុន្នីនាគ ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថាលោកកាន់តែដុសខាត់ទេពកោសល្យរបស់ខ្លួនបន្ថែម។ ក្នុងនោះលោកបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមទិកតុក និងនៅលើ IG ពីការបញ្ចេញក្បាច់រាំដ៏រស់រវើកដូចអ្នករាំអាជីពជាមួយជាតិសាសន៍ដទៃដោយបានដាក់Hastag ស្ថិតនៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSh_STaaEu6Qb-ZWsRRsXG5m0drmDgZgF_9SIpyQ-Y451SXeTNKW9f2dZHFgRABSqLTnmwICb5F3amlpTOw_W6HoN-zbixZhOxfkl_526cQmPOarHDeOWSBsjeUnz2MU8IpqjB64OHcNnlgZjMTOSLD0Ppvgifq42h_7fRsawTn8lIkvlWIZUMAh8BCRpc/s925/Snapinst_app_470938433_18476772280010433_2129247148329016434_n_1080.jpg
បន្ទាប់ពីបញ្ចេញទេពកោសល្យទៅលើការរាំនិងទទួលបានមតិសរសើរជាច្រើននាពេលថ្មីៗនេះ សុវត្ថិ មុន្នីនាគ ក៏បានបញ្ចេញវីដេអូដែលកំពុងចម្អិនបទថ្មីដែលទំនងអាចជាភាសាអង់គ្លេស។ ទោះបីជាបង្ហើបតែបន្តិចប៉ុន្តែវីដេអូខ្លីនោះហាក់ទទួលបានការចាប់អារម្មណ៍ពីអ្នកលេងទិកតុកនិងទទូចឱ្យរូបគេទម្លាក់បទពេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-kLJEYK9yQE6h-BurNcvz_LxVNniOAzQCnlb1uwoiENiUhnLWtMG1ujWclEDuE2IaTXD-gbi8BmrMXoXMo_arJMXjini4goPgkRSGl-MKMoB23LNXiX9nGNGZQyhBBqUKjqSbz_KRsPwz_SMucdPTdtF-Z47sR2aPX6qoG7k5ythY_iFsF-VZH20Ftpzq/s1349/Snapinst_app_472331985_18479733259010433_4567764237118464436_n_1080.jpg

នេះបញ្ជាក់ថាការស្ងប់ស្ងាត់របស់ សុវត្ថិ មុន្នីនាគ លើទីផ្សារក្នុងស្រុកមានភាគរយខ្ពស់លោកហាត់ហ្វឹកហាត់ចំណេះជំនាញបន្ថែមទៀតលើអាជីពទាំងការរាំនិងច្រៀងបរទេសហើយសមត្ថភាពកូនខ្មែររូបនេះចេញមកមិនចាញ់គេប៉ុន្មានទេ៕