Home ព័ត៌មានអន្តរជាតិ អាហារថៃ៤មុខបានជាប់ចំណាត់ថ្នាក់ជាអាហារមានរសជាតិអ.ន់ បំផុត

អាហារថៃ៤មុខបានជាប់ចំណាត់ថ្នាក់ជាអាហារមានរសជាតិអ.ន់ បំផុត

72
0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមថៃពុំពេញចិត្តក្រោយពីគេហទំព័រដ៏ល្បីល្បាញមួយបានចាត់ចំណាត់ថ្នាក់អាហារថៃ ចំនួន៤មុខ គឺជាអាហារមានរសជាតិអ.ន់ បំផុត ក្នុងចំណោមអាហារអន់១០០មុខនៅលើពិភពលោក ហើយណែនាំកុំឱ្យបរិភោគអាហារទាំងនេះ ។ ការចាត់ចំណាត់ថ្នាក់នេះ ក៏មានអាហារខ្មែរមួយមុខដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBN-ApqdC8jQ2oy6WtDXkH65lDjcJST6o6xu_ZqNIJMdekKYj-e0tsBV4e9EU8a4YnQiDzxewhLrjFNogtgu_MGWcueaDMFLccKfetCx7MK5R1u4iQuMMyqYOvPTBIqt24nSfFPZRle41qBBDmgEFaXeg33zLxuCEdwTGrdWr06MYcWzPYwdUbXgz4NFoj/s1344/image_2025-01-15_08-34-03.png

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍ TasteAtlas បានចាត់ចំណាត់ថ្នាក់អាហារប្រទេសនានា ដែលមានរសជាតិអន់បំផុតចំនួន១០០មុខ តាមរយៈលទ្ធផលការដាក់ពិន្ទុពីអ្នកបរិភោគ និងអ្នកវាយតម្លៃអាហារជុំវិញពិភពលោក ។ អាហារជាប់ចំណាត់ថ្នាក់ទី១ មានរសជាតិអន់បំផុត គឺ BLODPLAT របស់ប្រទេសហ្វាំងឡង់ ដែលធ្វើពីម្សៅស្រូវសាលី ផ្សំជាមួយសាច់សត្វ គឺទទួលបានផ្កាយតែ១ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE3l1E4jIqytmP8s9d-L1248wABgyRxX05lZok-he5TT0k9cVpq6BS2ZHaOS_hNcjb_p8r2Iz0pibfVOuJo4kSYbuYjgQhgAp2q1XYAbjvEL0uLcrc3OVK1qHfwGSq7hpD9yw831mCbJW_8RCpgCfMcdvAApoW20JdeDiAz7W6tvL1RUrCDcm9Oq1Yakqw/s1400/image_2025-01-15_08-34-04.png

ចំណែកអាហារថៃចំនួន៤មុខ ដែលបានជាប់ចំណាត់ថ្នាក់មានរសជាតិអន់បំផុត រួមមាន ៖

១-សម្លតៃប្លា (ឬ គែងតៃប្លា) ជាប់ចំណាត់ថ្នាក់ទី១០https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvIRYJRhCZUjITw-Apkuy2uVMGIsk6LZZTj3OToRKwNdmWACp8hxfLRq_qy2SEI6JYwmvj-1_HyhcCiJV794e_R3_ai1dquEiE95j3gL9jjsnBz9Jyrfz6AE0g0cko88PRqj4yL0KFzep5e9o_9ICQgec3FfIUAwXGQzKkszmaSGa8Pj-mTHdBeASLw6sN/s960/image_2025-01-15_08-30-19.png
២-ដុកដឿបំពង ជាប់ចំណាត់ថ្នាក់ទី១១https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCa6VsDMI-PCHNL0H0EQNSMG5Lb6AdYksavy1hJsUwcabtGYy8sDG30n-4Si7us5r-h8yurGjl29QKWJfAne9k_SNAZlkzQi5ppI_0CRv5mQwaaBPdEYXVIy1ZDzTxUxC63adleFYZ2v_CQvFcobGn3qW9mKelbrheZwX_J8Y-qee4kwImqC-uXt00_J_H/s1440/image_2025-01-15_08-32-31.png
៣-ស៊ុតកូនប្រសារ (ឬ ខៃលូកឃឺយ) ជាប់ចំណាត់ថ្នាក់ទី៣៥ និងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEici7jePJg-BD49975CBf9saG8WHixSz3vMThN9IgsDPsvHGK-igChezxPbBleZiwko4FxcKoBMPSli8-9AQMc7xn_9iOXObgxoiFPtKLBNL6Q9_Q4oTCDhpJg7WVheD5rZr6cEijywtyzu2Im81hD8LbV-sfNYKF5WLi7hyphenhyphenaMYpx34GwDudKVLt_BEFWO1/s1200/image_2025-01-15_08-32-31%20(2).png
៥-ស្ងោរសាច់ជ្រូក (ឬ តុមជឺត) ជាប់ចំណាត់ថ្នាក់ទី៦៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhELSWFlcqZgcMKlVAK2yRn7llFxL-F4XkMjNYl9Bk8Qayat1Czh1CpYx1X35JPcA2eticaCUOIlDJHrodfpaatDse7xQFqEwZ9SFDUwbRDJsRZQ26QnMEcVGiQRJeNSbRsB34QINPrXsEw3dWFJCRVcNCqLnvAXqt-2Dg6e572c2Mlj1DG58GYkSY_RrQO/s768/image_2025-01-15_08-32-32.png

ដោយឡែក អាពីងបំពង គឺជាអាហាររបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ទី២១ ។ គេហទំព័រ TasteAtlas បញ្ជាក់ថា ការចាត់ចំណាត់ថ្នាក់អាហារមានរសជាតិអន់លើពិភពលោក គឺជាការដាក់ពិន្ទុរបស់អ្នកបរិភោគ និងអ្នកវាយតម្លៃរសជាតិអាហារតែប៉ុណ្ណោះ ។ គេហទំព័រនេះមានគោលបំណងផ្សព្វផ្សាយអាហារក្នុងស្រុក, បង្កើតមោទនភាពចំពោះអាហារប្រពៃណី និងជំរុញការចាប់អារម្មណ៍លើអាហារដែលមនុស្សគ្រប់គ្នាពុំធ្លាប់បរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1FoyUO05cBNxkf1vbqHk5oGvsT_7PXISVYR8vRjnfSBE7U4oCyvp7ZFnX9EjhDNC04c8KOR_jehyphenhyphenQUnzU2giR9a3KnJh1PUfhMV1ks6hx7i_sAL9tGwvIjlubXffTCx4_NgI6fWAboo7G2KxwV1TTJ2YP6jwc1jtO4uN65QIetvGh3e3xsjVSkA9aTvhb/s1024/image_2025-01-15_08-34-05.png
ការចាត់ចំណាត់ថ្នាក់នេះធ្វើឱ្យពលរដ្ឋថៃ​មិនពេញចិត្ត និងនិយាយថា ​ពុំគួរចាត់ចំណាត់ថ្នាក់រសជាតិអាហារទេ ពីព្រោះអាហាររបស់ប្រទេសនីមួយៗពុំដូចគ្នា សូម្បីតែមនុស្សរស់នៅក្នុងប្រទេសតែមួយ ក៏ពុំចូលចិត្តរសជាតិអាហារដូចគ្នាដែរ ។ ជាក់ស្តែង ពលរដ្ឋថៃបរិភោគអាហារអឺរ៉ុបពុំឆ្ងាញ់ ប៉ុន្តែខាងអឺរ៉ុបថាឆ្ងាញ់ ៕