«ភ្នំវល្លិ៍» ដែលមានទីតាំងស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាតំបន់ទេសចរណ៍បែបធម្មជាតិ ផ្សងព្រេង និងប្រវត្តិសាស្ត្រ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតជាមួយដើមឈើធំៗពណ៌បៃតងខៀវខ្ចី បរិយាកាសស្ងប់ស្ងាត់ ទីធ្លាធំទូលាយ និងទេសភាពចំការម្រេចនៅលើភ្នំក៏ដូចជាចង្កេះភ្នំផងដែរ។ វាបានបង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតជាមួយនឹងខ្យល់អាកាសបរិសុទ្ធធ្វើឱ្យយើងរីករាយបាត់អស់នូវទុក្ខកង្វល់ទាំងឡាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmd3J1ImJSYq382ZhfgcBv_dlPc1iCxpK7HwxIyPQ5-XqRVtUVKg6wxaVzAiWwryNt3iQJvUC-AhwUVrRvgnSYDcSAgtmK_BTUyisPalDVWSlXFYugoKKQZSWkePQgh00Zs5OvknQ0jCPadnZFUU8m0BHuxk3mNXQdXCmyjWLbWQ09Np0v2PFVgGAgZcxD/s1280/image_2025-01-10_09-29-13.png
ភ្នំវល្លិ៍មានសក្តានុពលជាគោលដៅទេសចរណ៍តំបន់ភ្នំ ដែលមានប្រវត្តិជាអតីតមូលដ្ឋានទ័ពរបស់ខ្មែរក្រហម និងជាតំបន់កសិកម្មដ៏សំខាន់មួយរបស់ខេត្តកែប ដែលសម្បូរទៅដោយចម្ការម្រេច និងដំណាំគួបផ្សំជាច្រើនទៀត។ ដូច្នេះរមណីយដ្ឋានដ៏ស្រស់បំព្រងមួយកន្លែងនេះគឺមានលក្ខណៈជាចម្ការផង និងជាសួនកម្សាន្តផងដែលមានភោជនីយដ្ឋាន កន្លែងស្នាក់នៅ ជាពិសេសក៏មានសេវាកម្មជិះណូរីនៅលើផ្លូវដែកដែលមានប្រវែងជាង ៣ គីឡូម៉ែត្រលើផ្ទៃដីរាប់សិបហិកតាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDx5rb1WS2hK2SCPncwFdTuHYDIazP5LaJJomrIvEA2RKGLntCXch4rSR2JIQWntu8skdmfn2jsCZDcCDycWitn2JYH-1q4aNAFlZgvkwEgpN89omkEEb2FderlH39h_TVxkSgC_2IpAzURvz1Sr_g397AFdcm2c-hTcC7CVagertyX57rgET9ut2ORXPe/s1080/image_2025-01-10_09-29-14.png

ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចថតរូបលេងជាមួយប្លង់ទេសភាពស្អាតៗនៃសម្រស់ព្រៃភ្នំបែបធម្មជាតិ អាចទិញផ្លែឈើដែលដាំដុះដោយប្រជាជននៅតំបន់នោះផ្ទាល់ក្នុងតម្លៃសមរម្យ ជាមួយគុណភាពល្អ ក៏ដូចជាអាចទស្សនាសត្វចិញ្ចឹមដូចជា ជ្រូកព្រៃ សេះ គោ ក្ងោក និងសត្វពពែទៀតផង។ ដូច្នេះដើម្បីទៅដល់គោលដៅដ៏អស្ចារ្យនេះ យើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ដែលជាទិសដៅពីទីរួមខេត្តកំពតឆ្ពោះទៅស្រុកកំពង់ត្រាច ហួសរង្វង់មូលសេះសប្រហែល ៦ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិ៍នៅខាងឆ្វេងដៃ រួចបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបានទៅដល់ភ្នំវល្លិ៍ដ៏ស្រស់ស្អាតនេះតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEeDelU1agmwZh4O4Kyq6lRDzgWJ6ubM0I1q6X210Z75cCxgBFgvU8o8uIv5MowH-KklifttV2J_QPHXKO7AOoUlXXYqYYtjl0F-IGVcHGeJqTf0ODTwqgyP4ksKL-94DvmTLHU9MqZ51aLnJjlI0IOL1VQfyUp09knblQblNyQsW9dkNfNtI9wBWc71Bt/s990/image_2025-01-10_09-29-15.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpe91M0Q5cK4gr9nhRwI6AvthhLOqJkc_QthAJGvYVg31Pbs85J1PTTvO91zhVw8hecsYZi7WApvnJmBwy8xiLjUd-JHDcHUv7L_ZuV4owW5Ijeiw2ezAP5jqtpK6qCiIwobeSZi255k2wZ6L2MwdhHGOqwiO_sbrNf7f4XqU_B1Nd6C1USFV_2czLEyqc/s1080/image_2025-01-10_09-29-14%20(2).png