Home ព័ត៌មានអន្តរជាតិ ភ្ញាក់ផ្អើលខ្លាំងក្រោយប្រទះឃើញឆ្អឹងតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋអគារមួយនៅហូឡង់

ភ្ញាក់ផ្អើលខ្លាំងក្រោយប្រទះឃើញឆ្អឹងតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋអគារមួយនៅហូឡង់

55
0

ប្រទេសហូឡង់ ៖ កាលពីសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកបុរាណវិទ្យាហូឡង់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីប្រទះឃើញឆ្អឹងសត្វតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋរបស់អគារចំណាស់មួយកន្លែងមានអាយុជាង៥០០ឆ្នាំ ស្ថិតនៅតំបន់ខូមដែង ប្រទេសហូឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_fDMP1UjSdpw75QIAwtgn0J31PIMG9UOcu4Wihaw0K-WU0QOTLHMUHVWqryPUZfnGTJntKKXdC0nqP8rd8n0aLPMyo3A20y4tby0G2aQefG3FUeFRnXEGLrbwINDQVNOJ63XjpwEbIcJ41pzSdKBdF9zo9XG2xz5Xd3AmOMvEuGsJWL4LN-TZFLBqfV9w/s1200/photo_2024-12-24_14-47-12.jpg

ក្រុមអ្នកបុរាណវិទ្យាមកពី Heritage Alkmaar និយាយថា វាជាសំណង់ពិសេសមួយនៅក្នុងតំបន់ខូមឌែង ទីក្រុងអាល់ម៉ា ភាគខាងជើងប្រទេសហូឡង់ ។ នៅក្រោមកម្រាលឥដ្ឋផ្នែកក្រោមបំផុតរបស់អគារដែលសាងសង់នៅសតវត្សទី១៦ ពួកគេបានប្រទះឃើញឆ្អឹងគោតម្រៀបគ្នាយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7vL7A2El34nIeipNiDfQjBOrhCM3fipBpOeExQ0xTnT-VqCIoq68IBtfuA86zbUVXxT0Wmx_rQi4ULVj4C64P2W7J57oSf8LJh9aJgs0s_bxUXC5Z95_5ngP9Hyi6_ZoL11gaLcP-WTd2VQKwkojtd6rAWUxKEtcgjWONTFbMCBkW-cFDxTajglvU5VtA/s1280/photo_2024-12-24_14-48-32.jpg

ពួកគេពុំធ្លាប់ឃើញការយកឆ្អឹងគោមកតម្រៀបគ្នានៅក្រោមកម្រាលឥដ្ឋបែបនេះទេ នៅបណ្តាប្រទេសប៉ែកអឺរ៉ុប ។ ពួកគេគិតថា ក្រុមជាងសំណង់បានយកឆ្អឹងគោមកប្រើប្រាស់ដើម្បីងាយស្រួលជួសជុលពេលវាខូចខាត ។ នេះជាគំនិតដ៏ឆ្លាតវៃរបស់ក្រុមជាងសាងសង់អគារសម័យមុន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0ku9_etzCdU2-UVPfNnLoImJRZcpz6yiL5MPUUPaXLiBTK66yBD8iJuS6MNKa45Du_SxotS7k5HbMUypktO4G7bFplXcMYHv1zstHwBmChgg8kUTSaI187hGFWqcgQmPIZXZp3jzy0VX6LIdkeIGMiYvOHNNivKZZ1xUOxLdcblIUFDOXo-h53rFkQ_U/s1280/photo_2024-12-24_14-48-33.jpg

    អគារចាស់នេះពុំសូវល្បីល្បាញប៉ុន្មានទេ ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើលបំផុតនោះ គឺកម្រាលឥដ្ឋមួយចំនួនបានបាត់ ហើយត្រូវជំនួសវិញដោយឆ្អឹងសត្វ ។ ការក្រាលឆ្អឹងសត្វបែបនេះគ្មាននៅកន្លែងផ្សេងទេ គឺមានតែភាគខាងជើងប្រទេសហូឡង់ ប៉ុណ្ណោះ ។ នេះបើតាមការផ្សព្វផ្សាយក្នុងបណ្តាញសង្គមរបស់ក្រុមអ្នកបុរាណវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqkhoYz8-mTesn9oAY2NcK9sorXrtoruSncWszH852gY1sUXJTN59vlC9fXayhRhHQNurP2Y_Cxs6-rz9p1iNAZ6gwackUFFH1uTn-PS26MX2zKBjKp9pFObfFWFPqKK5oTNHpWEyXGGpvjHCA7Fqyehg-3fnjs1sW2G9mb40f_Y2c1pOcTqacFTuvvV98/s1280/photo_2024-12-24_14-48-34.jpg

    អ្វីអស្ចារ្យជាងនេះ គឺឆ្អឹងគោទាំងអស់មានទំហំប៉ុនៗគ្នា ហើយត្រូវបានតម្រៀបយ៉ាងមានរបៀប ដើម្បីអាចដាក់ឆ្អឹងគោបានច្រើនបំផុត ។ ហេតុនេះ ពួកគេសន្និដ្ឋានថា ការប្រើប្រាស់ឆ្អឹងគោ គឺដោយសារក្រុមជាងសំណង់សម័យនោះចង់ឱ្យការសាងសង់មានភាពរឹងមាំ និងយូរអង្វែង ៕