Home ព័ត៌មានអន្តរជាតិ អស់ពីចង់បានកាណាដា លោក Trump ប្រាថ្នាចង់បានកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក

អស់ពីចង់បានកាណាដា លោក Trump ប្រាថ្នាចង់បានកោះហ្គ្រីនឡែនរបស់ដាណឺម៉ាក

90
0

ប្រទេសដាណឺម៉ាក ៖ រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិយ៉ាងច្រើនសម្រាប់កោះហ្គ្រីនឡែន (Greenland) ក្រោយពីប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump និយាយពីបំណងប្រាថ្នាចង់ទិញកោះនេះឱ្យក្លាយជាទឹកដីអាមេរិក ។ រដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា នឹងពុំលក់កោះនេះទៅឱ្យអាមេរិកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwMa4Nj1Z8sZp5kD_acXg0CvlO3k79foYOnef52qxJq6gVEnsbKCP9172clVPIND_mYnAG84crrYrjHg8XzurtgsIIwFfIJr-eSh56eyY5_8nBKFcM4QMCAyVAsOLVWnbXNqF9-uA4GAoqwErk5FlJLuExqhEVjiE46dMmBlvRAmO02XjIykTaGv-fGX5U/s1440/image_2024-12-25_16-22-26.png

រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen និយាយថា កញ្ចប់ថវិកាចំណាយផ្នែកការពារជាតិសម្រាប់កោះហ្គ្រីនឡែន នឹងកើនឡើងទ្វេដង គឺស្មើនឹង១,៥០០លានដុល្លារអាមេរិក ។ ការបង្កើនកញ្ចប់ថវិកានេះ គឺក្រោយពីលោក Trump បាននិយាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថា ការក្លាយជាម្ចាស់ និងគ្រប់គ្រងកោះដ៏ធំនេះ ចាំបាច់យ៉ាងខ្លាំងសម្រាប់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05UsXE_t9uejwWzvy4X4C0kfmnink_Av1g4PGdeWxhzKVQvCC6aJhxA7B28bOp29580LcUCqaciai6kbz99zfquzDZeyRVUl5dsdKVDdEKKp-H-ZCk-uDzbj1HEnPK3TCwTP1bNnrA5bMKTvIxVh6Gmg7P4K-_r8z-r-d1TEjinDOkdLBlmz5os6sSC_6/s1800/image_2024-12-25_16-22-27.png

កោះហ្គ្រីនឡែនគ្រប់គ្រងដោយប្រទេសដាណឺម៉ាក គឺជាទីតាំងកងទ័ពអវកាសដ៏ធំ និងមានសារៈសំខាន់ផ្នែកយុទ្ធសាស្ត្រសម្រាប់អាមេរិក ដោយសារកោះនេះមានចម្ងាយជិតបំផុតពីអាមេរិកខាងជើងទៅអឺរ៉ុប និងមានធនធានធម្មជាតិរ៉ែ ។ ដាណឺម៉ាកនឹងទិញនាវាសង្កេតការណ៍ថ្មី២គ្រឿង និងដ្រូន២គ្រឿង ព្រមទាំងបង្កើនភ្នាក់ងារប្រចាំការនៅទីក្រុងនុក, កែលម្អអាកាសយានដ្ឋាន៣កន្លែងរបស់កោះហ្គ្រីនឡែន សម្រាប់ការចុះចតយន្តហោះចម្បាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2W0N7FTdT4gMP-hvzD_MojL5Hqi9xvYEXG_7xCwJF6t3SrrTsp50bHjJjuwY37iREnJ8zl-4cqK3XVD3HVOPWO7cpHxb0StNF7WMaI9LwCu03B_r-aPbLfMG3u0qXaEN9N5eO0n71NTYUsdP4b5JkpDkgxMDUn31UTiumwwhw54gub1BDHYTSakb07dTF/s2400/image_2024-12-25_16-22-29.png
រដ្ឋាភិបាលដាណឺម៉ាកបានបញ្ជាឱ្យបង្កើនថវិកាផ្នែកការពារជាតិ ក្រោយពីលោក Trump សរសេរក្នុងបណ្តាញសង្គមថា ដើម្បីសន្តិសុខជាតិ និងសេរីភាពទូទាំងពិភពលោក គឺលោកចង់ឱ្យអាមេរិកគ្រប់គ្រងកោះហ្គ្រីនឡែន ។ ប៉ុន្ដែមន្ត្រីដាណឺម៉ាកបញ្ជាក់ថា យើងពុំលក់កោះនេះទេ ហើយពលរដ្ឋរស់នៅលើកោះបានសហការពាណិជ្ជកម្មជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2eDEJBZ0-iG9JSZ9_H3KYm2jpoXX3ebNPw-LMrF49uFyIN-YIgxUVMgez3lW2TxcD0aOgSqShOAohCd6WS7XgpgBGyLO_PVJ8IJHWisunZ4KIVbK9lEe06ZPPs67TusJyG3ASAGfYBz2RJGsLEF_3nY-lG-hGJGe_iBI2LTyQ4hz-3yPJYPsZl-FmyzXD/s3840/image_2024-12-25_16-22-32.png

អ្នកវិភាគយល់ឃើញថា ដាណឺម៉ាកបង្កើនសមត្ថភាពកងទ័ពនៅលើកោះនេះយឺតយ៉ាវណាស់ ហើយបើដាណឺម៉ាកពុំអាចការពារដែនទឹកជុំវិញកោះពីការរំលោភរបស់ចិន និងរុស្ស៊ី ធ្វើឱ្យអាមេរិកកាន់តែចង់គ្រប់គ្រងកោះនេះ ពីព្រោះលោក Trump តែងតែនិយាយថា ចង់បានកោះរបស់ដាណឺម៉ាកម្តងហើយម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrbIZz32g60Rim1XtBNzqXZ46g8sqcbMprNOz_NHQ_sQhUDyo3C0T8z0pyxxfXJDc6TOcO7LvC-ctv-NjsRNrfWoupBL0kh2m8iSrQgBCBDScIr_L-_gDSWScjp8D8aiatiRhvzEOHOupcahVpKmGyjRXzZFqy6j0R2-pGDAhMl1CkMZM9aj7mlyhq19wA/s1600/image_2024-12-25_16-22-39.png

លោក Trump ជាមនុស្សឆ្លាត ដែលអាចធ្វើឱ្យរដ្ឋាភិបាលដាណឺម៉ាកផ្តល់ភាពសំខាន់លើការការពារជាតិ ។ កាលពីឆ្នាំ២០១៩ លោក Trump ធ្លាប់ណែនាំឱ្យអាមេរិកទិញកោះហ្គ្រីនឡែន ដែលមានទំហំធំបំផុតលើពិភពលោក ប៉ុន្តែនាយករដ្ឋមន្ត្រីដាណាម៉ាកសម័យនោះប្រាប់ថា វាគ្មានប្រយោជន៍ ហើយធ្វើឱ្យលោក Trump លុបចោលការធ្វើដំណើរទៅដាណឺម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh0NTHK4MRIVsVdBXxZ99QzjKI9xBGjVawqWyCZ5cZxKbUbCk3OztNj-sc4b5ToVtKQQpeq6dVZdAF54EkRt1_AdWlemzPpH5f7AdPD0mPXP27-DYXY4xwysfEC75vRO4rDRVRhJfqdJQyRuPBLWBTjanuMb7wQL9t9cmbR0pb4unI9AexwDKxnODhRiui/s1600/image_2024-12-25_16-22-41.png

គួរបញ្ជាក់ថា កន្លងមក លោក Trump ចង់បានប្រទេសកាណាដាធ្វើជារដ្ឋទី៥១ របស់អាមេរិក ហើយលោកពុំមែនជាប្រធានាធិបតីអាមេរិកដំបូងគេដែលចង់ទិញកោះហ្គ្រីនឡែនរបស់ដាណឺម៉ាកទេ គឺអាមេរិកចង់បានកោះនេះដំបូងនៅឆ្នាំ១៨៦០ ពេលស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Andrew Johnson ៕