ឆ្នាំ២០២៤ ករណីឆបោ.កក្នុងរូបភាពផ្សេងៗបាននឹងកំពុងរីករាលដាលជុំវិញពិភពលោក។ យ៉ាងណា បើក្រឡេកទៅកាន់ប្រទេសវៀតណាមវិញក៏ដូចគ្នាដែរ ដែលបានធ្វើឲ្យពលរដ្ឋខ្លួនទូទាំងប្រទេស ចា.ញ់បោ.កអស់ប្រាក់ចំនួន ៧៤៤ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រភពសារព័ត៌មាន VN Express កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤។

យោងតាមសមាគមសន្តិសុខអ៊ីនធើណែតវៀតណាម NCN បានធ្វើស្ទង់មតិកាលពីពេលថ្មីៗនេះ និងបានរកឃើញថា ពលរដ្ឋវៀតណាម ៥៩,០០០នាក់ បានចាញ់បោកជនខិលខូច តាមទម្រង់ឆបោក ៣ សំខាន់ៗគឺរួមមាន៖
១. ការវិនិយោគបង្កើនប្រាក់ចំណេញ៖ ប្រជាជនវៀតណាម ៧១% បានអះអាងថា ពួកគេបានលង់ខ្លួន ជឿតាមក្រុមហ៊ុនវិនិយោគមួយចំនួន ឲ្យធ្វើការបណ្តាក់ទុនទៅលើអចលនទ្រព្យឬផលិតផល ដោយសន្យាថានឹងទទួលបានប្រាក់លាភមកវិញជាប្រចាំខែ។ ប៉ុន្តែនេះគ្រាន់តែជាសន្យាខ្យល់ ប្រាក់លាភបានតែរយៈពេលប៉ុន្មានខែដំបូងប៉ុណ្ណោះ ចុងក្រោយគឺត្រូវទឹកភ្នែកគ្រប់ៗគ្នា។
.png)
២. ឆបោកតាមប្រព័ន្ធអនឡាញ បន្លំជាបុគ្គលិកធនាគារឬមន្ត្រីរាជការ៖ ប្រជាជនវៀតណាម ៦២% បានរាយការណ៍ថា ជនឆបោកទាំងនោះបានក្លែងបន្លំជាមន្ត្រីមកពីនាយកដ្ឋានប៉ូលីស តុលាការ ភ្នាក់ងារពន្ធដារឬក៏បុគ្គលិកធនាគារជាដើម បោកបញ្ឆោតជនរងគ្រោះឲ្យផ្ទេរប្រាក់ទៅកាន់ពួកគេ។ ជនឆបោកបានធ្វើការហៅទូរស័ព្ទ ផ្ញើសារ និងឲ្យភ្ជាប់តំណរលីងផ្សេងៗ ហើយក៏ធ្វើការបញ្ចុះបញ្ចូលនិងបង្ខិតបង្ខំជនរងគ្រោះ ធ្វើទៅតាមពាក្យណែនាំរហូតផ្ទេរប្រាក់បានសម្រេច។.png)
៣. ឆបោកថាបានឈ្នះរង្វាន់៖ ពលរដ្ឋវៀតណាម ៦០% បានអះអាងថា ពួកគេទទួលបានសារពីជនខិលខូចថា «បានឈ្នះរង្វាន់ពីក្រុមហ៊ុននិងស្ថាប័នធំៗ» តែក៏តម្រូវឲ្យបង់ថ្លៃសេវាមួយចំនួនជាមុនសិន មិននឹងទទួលបានរង្វាន់។

ជាមួយគ្នានោះ អ្នកជំនាញផ្នែកបច្ចេកវិទ្យាបានគូសបញ្ជាក់ថា ជនឆបោកគឺបានប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗដូចជា AI ដើម្បីបង្កើតវីដេអូក្លែងក្លាយ ការផ្ញើសារជាសំឡេង ឬ Chatbots ដើម្បីធ្វើការសន្ទនាជាមួយជនរងគ្រោះ។ ប្រព័ន្ធកុំព្យូទ័រសម័យទំនើប ភ្ជាប់បណ្តាញទូរស័ព្ទដៃស្វ័យប្រវត្តិ ខលចេញទៅកាន់មនុស្សច្រើននាក់ក្នុងពេលដំណាលគ្នាបានផងដែរ ដែលកាន់តែបង្កើនភាពងាយស្រួលដល់ជនឆបោក។
ជុំវិញករណីឆបោកទាំងអស់នេះ គឺមិនមែនតែនៅក្នុងប្រទេសវៀតណាមមួយទេ នៅតាមបណ្តាប្រទេសផ្សេងៗ ជាពិសេសគឺនៅកម្ពុជាយើងក៏សម្បូរផងដែរ។ អ្នកជំនាញនៅតែមិនទាន់ដំណោះស្រាយចំពោះករណីនេះនៅឡើយទេ ហើយវានៅតែបន្តកើតមានរហូតដល់ឆ្នាំ២០២៥ ទៀត។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំជឿតាមពាក្យបំផុសបំផុល និងការបំភ័យរបស់ជនមិនស្គាល់មុខឲ្យសោះ ជាពិសេសក្នុងពិភពអ៊ីនធើណែត៕










