Home ព័ត៌មានអន្តរជាតិ នូវែលសេឡង់នឹងហាមឃាត់ការប្រណាំងសត្វឆ្កែដោយសារមូលហេតុនេះ

នូវែលសេឡង់នឹងហាមឃាត់ការប្រណាំងសត្វឆ្កែដោយសារមូលហេតុនេះ

50
0

ប្រទេសនូវែលសេឡង់ ៖ រដ្ឋាភិបាលនូវែលសេឡង់មានគម្រោងហាមឃាត់ការប្រណាំងឆ្កែពូជ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ដោយសារចំនួនឆ្កែរបួសបានកើនឡើងខ្ពស់ក្រោយពីបញ្ចប់ការប្រណាំង ហើយឆ្កែទាំងនេះពុំទទួលបានការថែទាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBmX6_P7wFveUNlWlsGqH3PSGcgWV9P4uxi_ZS7dco-1nWWE_n7vIIo_5yHiYeNPd-QB_UX8IpW9BEcpIl5ocKe_FmsDXoMeL94svwzIK-QPVQkb1cBxagrVJVkRA81TLu91w4PW445fXhCwD5JVcgc8949nY_VJ-EnC_bwnwPLFlYrxbf8wQhH4igEtsl/s1024/image_2024-12-11_08-18-14%20(2).png
ការប្រណាំងឆ្កែនៅប្រទេសនូវែលសេឡង់ បានរងនូវការរិះគន់យ៉ាងខ្លាំងក្លាក្នុងរយៈពេល១០ឆ្នាំកន្លងមក ។ ពលរដ្ឋនូវែលសេឡង់បានសំណូមពរឱ្យរដ្ឋាភិបាលប្រញាប់ចាត់វិធានការហាមឃាត់ជាបន្ទាន់ ដោយសារឆ្កែទាំងនេះពុំទទួលបានការថែទាំសុខភាព និងមានស្នាមរបួសយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0MTDgWxtdWra5zjdqfhj-Uyiw2gAU7JTH9U656DxrjpNj70imKAD4ooiuivSExJ1u0UMKU-bjfyEUpsXysM6xKYSf6GAxAOe1HJXDxhiYU75Wsd7-IdNvoxUpMos4y8mEDAmkelP71uYa31g5Qh2ywzMq8tdFa0MlGRcT_Ce6sicfbO_IO2cME5fQkg93/s1000/image_2024-12-11_08-18-14%20(3).png

លោក Winston Peters ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងថា បើទោះជាឆ្កែងាប់តិចជាងមុនក្តី ប៉ុន្តែចំនួនឆ្កែរងរបួសបានកើនឡើងខ្ពស់ ដែលពលរដ្ឋនូវែលសេឡង់ពុំអាចទទួលយកបាន ។ ហេតុនេះ រដ្ឋាភិបាលនឹងហាមឃាត់ការប្រណាំងឆ្កែ Greyhound ចាប់ពីឆ្នាំ២០២៦ តទៅ ហើយយើងនឹងបង្កើតក្រុមការងារមួយជួយស្វែងរកកន្លែងរស់នៅឱ្យឆ្កែ ចំនួន២,៩០០ក្បាល ដែលត្រូវគេចិញ្ចឹមទុកប្រណាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDgP31rx90e8xJE-BWF3vOV0QHDWpOACovv492c5b1q5WL9F7i9kprNAI8H6HV7qucBUYmULQUJ8_tw4PrYD4sKHug5MQfk-2u1cZNOXMnTEzfnSTj03j_Us9vlHy-uH3P5BbIAuGksrgzk0qaep5WlUn7daEI-fwg_VeR05cl1gOjk2b712wAgzfl0bYW/s1200/image_2024-12-11_08-18-14.png
រដ្ឋាភិបាលបានស្នើឱ្យមានសេចក្តីព្រាងច្បាប់ដែលមានការគាំទ្រពីគណបក្សប្រឆាំង ក្នុងគោលបំណងកាត់បន្ថយចំនួនឆ្កែងាប់ក្រោយការប្រណាំង ។ លើសពីនេះ រដ្ឋាភិបាលនឹងស្នើឱ្យមានសេចក្តីព្រាងច្បាប់បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីធ្វើវិសោធនកម្មច្បាប់ចាស់ ដោយហាមឃាត់ការប្រណាំងឆ្កែជាផ្លូវការនៅនូវែលសេឡង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNh978p5shtqxRe2l3opXHOUjGW1B3L6APK2qR0s4pvHOlkl_luRLyxTXMJcj14OoZZ7f6Se9czT19M6vhcSNRLbxuWLTSdbpWLNN0ohhT28xZQnNQphmOgeK0z-zpAFPMWivbXSMLUPVxsP-lchIwVsBowMfjg7B0JscxmDmNYsdf6YQJyRJEcm6aTat/s1500/image_2024-12-11_08-18-15.png

គួរបញ្ជាក់ថា នូវែលសេឡង់ ស្ថិតក្នុងចំណោម៥ប្រទេស ដូចជា ៖ សហរដ្ឋអាមេរិក, អៀរឡង់, អូស្ត្រាលី និងអង់គ្លេស ដែលអនុញ្ញាតឱ្យមានការប្រឆាំងឆ្កែពូជ Greyhound ដើម្បីរកប្រាក់ចំណូល ហើយក្នុង១ឆ្នាំៗ នូវែលសេឡង់ទទួលបានចំណូលពីការប្រណាំងឆ្កែ ស្មើនឹង៨.៥% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-EOxAK0CExco27XPy98-GFFDtRad8Qfp2HjsBwwHxLFsAFbGI2-uBIMtgLMaVmEZ7RCg2gaTy9XJCMK_5xWzitg2RwHspeG5zaR2tvwZkqFFnfyoyw7B1VSqKzKH_f6IJIkoLPpCpYejJVvBrOVurvWwtxHJdHouc9mwQMkkNR_HaD6P03HSOYaJnZPnL/s2560/image_2024-12-11_08-18-16.png