ចាប់តាំងពីថ្ងៃប្រកាសពហិការហូតមកទល់ពេលនេះកេរ្តិ៍ឈ្មោះមិនល្អរបស់ ដេត ស្រីនាឌ នៅមិនទាន់បាត់ជ្រះស្រឡេះពីបណ្តាញសង្គមបន្ទាប់ពីអ្នកគ្រប់គ្រងកម្មវិធី Miss Planet International ទម្លាយពីរឿងរ៉ាវដែលបានកើតឡើងនាថ្ងៃនោះថាមានការលួងលោមសម្រុះសម្រួល ដេត ស្រីនាឌ ចំនួន៣ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHbreFWBAa28X1ufo0YdCso_WRCw-vYjP2yc0rNY6HwwJBh_O3WrO3lganlQ6YWUatvJGZYonrg4GZSKdhl8vi_lr4Jvj32vaviU9KOmUfCstiBIIsUCjPCz8gXeSdFz9vQc3hxMgpFVy4gTCtwDxw3N4w9AE_ukjoTYGjI367WfYIsTxywvhjjLOji5O/s2048/image_2024-11-30_11-56-02%20(2).png

ក្នុងកម្មវិធីប្រកាសទូតសុឆន្ទៈថ្មីរបស់បវរកញ្ញាឥណ្ឌូនេស៊ី Miss Angel International និង ខន សុវណ្ណសូនីតា កាលពីពេលថ្មីៗនេះ លោកស្រី ហាលី អាមីន ស្ថាបនិកអង្គការ Miss Planet International បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែតពីផលលំបាកពេល ដេត ស្រីនាឌ ប្រកាសពហិកាមុនចូលរួមប្រកួត។ លោកស្រីបាននិយាយថា ភ្លាមៗនៃការពហិការបស់បវរកញ្ញាភពផែនដីកម្ពុជាគឺលោកស្រីមានអារម្មណ៍ថាស្លុតចិត្តនិងពិបាកចិត្តពីព្រោះការប្រកួតនេះធ្វើការនៅក្រោមរដ្ឋ ថ្នាក់ជាតិ ក្រសួងនិងមន្ទីរផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងកម្មវិធី Miss Planet International មិនមែនធ្វើជាលក្ខិណៈឯកជនតែជាមួយម្ចាស់ Sponsor ផ្ទាល់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikz_E82OQHCRJZ2_adhTCnqU2YON3UroMiGaJPT4Lu9aByw07BiCoNXkMCpuTXaCf0v9W4xAeL-Ur1OtcHRBuueWYzmnydOCpYUPvedaZDtVlLVh9WVJTBAihLyh_i358ECx-MMdtG9yfC3aHKeIqSu1MDPMvcOPChh4ESBbbeWUNZL7LhTFR40juYgjPq/s2048/image_2024-11-30_11-56-03.png

អ្នកគ្រប់គ្រងកម្មវិធីរូបនេះថា ដំបូងឡើយគឺបានលួងលោម ដេត ស្រីនាឌ ដោយប្អូនស្រីរបស់លោកស្រីទាក់ទងទៅ ដេត ស្រីនាឌ ចំនួន៣ដង លួងលោមហើយប៉ុន្តែនាងនៅតែមិនព្រមទើបប្អូនស្រីរបស់លោកស្រីបានទាក់ទងទៅ ខន សុវណ្ណសូនីតា ឱ្យចូលប្រកួតជំនួសខណៈ នីតា បានសម្រេចចិត្តភ្លាមៗពេលហ្នឹងក៏បានចូលរួមប្រកួតមុនពីរម៉ោងពេលកម្មវិធីមកដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcHyJscmQiC8JP9Q_h-l8XOpmZDy4Xwc6_omar3t37McT8ZAVkyZFV_tyt7ug-R53V0zAq5ck7ENeCupGZrIr59dWBoOtbq6Zep2wgTUFjmq-S8AXQrnjyBe1g_VfjYtAFn95rKwMCfxt23KNpR-aj-9gZAqfylqmR1o503L4ifS4PLLaRYLDCWV7A09Z/s2048/image_2024-11-30_11-56-10.png

ស្ថាបនិកនៃកម្មវិធី MPI បានបន្តទៀតថាបន្ទាប់ពី នីតា បានឆ្លើយយល់ព្រមក្នុងការប្រកួតលោកស្រីភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីមានការបង្ហោះថា ស្រីនាឌ យល់ព្រមមកប្រកួតវិញតែមិនអាចសម្រេចអ្វីបានទៀតនោះទេគឺមានតែទៅមុខហើយកម្មវិធីក៏បន្តទៅតាមហ្នឹងព្រោះបានចចារហើយអស់ហើយបញ្ចប់ដោយរលូននិងបានជោគជ័យ។

ជាមួយគ្នានេះដែរលោកស្រី ហាលី អាមីន បានបង្ហាញដែរថានៅឆ្នាំក្រោយលោកស្រីនឹងចងក្រងគ្រប់បេក្ខភាពមិនថាតែប្រទេសកម្ពុជានោះទេចងក្រងឱ្យតឹងរឹងបន្តិចដើម្បីកុំឱ្យមានអាសន្នកណ្តាលទីដូចឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkL9BjvyA_035jsYzNyqj3Bi1H1GcP0LyoV65HnwWzPLkaiT198YQjjMcPvj_WQi4KGFkkpzVRp0q2nyVA5Ugb6bt65hHaHthXVUkDJnbXfT_41cv6xSMgTHnwVN_aSAW2bSMjYeQQkZGm_2rbOpcBNGHPe38c1FElZnYi_AWBLhu8x45Vn3o-kyYfnCL_/s1692/image_2024-11-30_11-56-12.png

គួរឱ្យដឹងថា ដេត ស្រីនាឌ បានប្រកាសពហិកាមិនចូលរួមក្នុងកម្មវិធី Miss Planet international នៅព្រឹកថ្ងៃទី២៧ វិច្ឆិកា មុនការប្រកួតផ្តាច់ព្រ័ត្រតែប៉ុន្មានម៉ោងដែលធ្វើឱ្យនាងរងការរិះគន់យ៉ាងខ្លាំង។ ខណៈថ្ងៃទី៣០ វិច្ឆិកា នាងបានចេញវីដេអូបកស្រាយពីមូលហេតុប៉ុន្តែទស្សនិកជនមិនអាចទទួលយកបានសម្រាប់ការលើកឡើងរបស់នាងដោយសារតែទទួលរងការឈឺចាប់នៅខេត្តសៀមរាបពេលថតឈុតតំណាងជាតិ។ ការបោះបង់ការប្រកួតរបស់ ដេត ស្រីនាឌ អ្នកគ្រប់គ្រងកម្មវិធីផ្ទាល់បានចោទនាងដែរថា ដោយសារតែមិនអាចជាប់លំដាប់រងឬទទួលបានតំណែងសំខាន់ណាមួយ៕