តារាកំប្លែង លោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី បានលើដៃសុំជំនួយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងការព្យាបាលវះកាត់ប្ដូរក្រលៀន។
តាមរយៈវីដេអូចែកចាយនៅលើបណ្តាញសង្គម គេឃើញ នាយ តាក់ស៊ី បង្ហាញពីអារម្មណ៍អស់សង្ឃឹមក្នុងជីវិត ដោយថ្លៃវះកាត់អាចមានចន្លោះពី៥មុឺនដុល្លារ ដល់១០មុឺនដុល្លារ ដែលក្រុមគ្រួសារតារាកំប្លែងរូបនេះគ្មាលទ្ធភាពនោះទេ”។
ជុំវិញករណីនេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាជំនួយព្យាបាលប្ដូរក្រលៀនជូនតារាកំប្លែងរូបនេះរហូតដល់៨ម៉ឺនដុល្លារអាមេរិក និងបាននឹងកំពុងពិភាក្សាបញ្ហាវះកាត់ ជាមួយមន្ទីពេទ្យព្រះកេតុមាលា។
គួរបញ្ជាក់ថា នាយ តាក់ស៊ី កំពុងស្ថិតក្នុងតំណាក់កាលចុងក្រោយ ដោយតម្រូវលាងឈាម ១អាទិត្យ ៣ដង និងត្រូវការដូរក្រលៀនជាចាំបាច់៕










