តារាកំប្លែង លោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី បានលើដៃសុំជំនួយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងការព្យាបាលវះកាត់ប្ដូរក្រលៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTIHjrDIS3EyX1dKyspp3QY8RZ_xbwmOBn_PRehZ1kkMWt9LQhzMCFyv1DU5xu-ucVtQelCApn4Q3Q0fC_Y_Wo033nMNFpFrhdVER66F7GdFVitxVeRcKud_R4yj2LO_FqRhEb9tMB0WqD_4DiWZ3S50sQQOtOiwe8qGIt1td51WEzJLrNnRh94SdFUD5/s2048/468406987_2059044827888452_7968802496669867421_n.jpg

តាមរយៈវីដេអូចែកចាយនៅលើបណ្តាញសង្គម គេឃើញ នាយ តាក់ស៊ី បង្ហាញពីអារម្មណ៍អស់សង្ឃឹមក្នុងជីវិត ដោយថ្លៃវះកាត់អាចមានចន្លោះពី៥មុឺនដុល្លារ ដល់១០មុឺនដុល្លារ ដែលក្រុមគ្រួសារតារាកំប្លែងរូបនេះគ្មាលទ្ធភាពនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigQ1K8zoSHYawAjgSXWfbH-C6GcnOTgA48TiTqQNx8e0a4JTujznrVMMTu9-hHNjtzIczRVaoqT7e2XIk1jxsQ6MwMNDPk7LFQcDxtKqEX9A8sxKJtY0OrZyILn2Z05inqhMl1wpDo_0RZCz9zCQtegXWSUamWGd8WA2R86d9Z_w5Qe16nuKViQDHCbF3r/s2048/468781497_2059044811221787_8053212677612931961_n.jpg

ជុំវិញករណីនេះ កាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាជំនួយព្យាបាលប្ដូរក្រលៀនជូនតារាកំប្លែងរូបនេះរហូតដល់៨ម៉ឺនដុល្លារអាមេរិក និងបាននឹងកំពុងពិភាក្សាបញ្ហាវះកាត់ ជាមួយមន្ទីពេទ្យព្រះកេតុមាលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr95jDbo6mcQvrMW5Jb0kki6D2QEaj1w3SOD4aKYreLkqaP_W1SKv-OEvgMTk4UnTSjkpCMw7H5LA5UQtzBITNlMY4jNLk8H7bD3psNjpaMvH7M0ZHssODmBvH9NVzJwd9w3B-Ia6C0myRKUX84afDy0i-wYgSlQlPEnoJZQqs1qDFFLwV6Rji3SD0Mqx9/s656/Screenshot%202024-12-03%20105803.png

គួរបញ្ជាក់ថា នាយ តាក់ស៊ី កំពុងស្ថិតក្នុងតំណាក់កាលចុងក្រោយ ដោយតម្រូវលាងឈាម ១អាទិត្យ ៣ដង និងត្រូវការដូរក្រលៀនជាចាំបាច់៕