រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។
.png)
បើតាមប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”រដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ចាត់ទុកការដោះស្រាយវិវាទដីធ្លី ជាផ្នែកមួយនៃគោលបំណងរបស់ខ្លួន។ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅ ដោយរដ្ឋគ្រោងនឹងបណ្តុះបណ្តាលមន្ត្រីជាង ៥.០០០នាក់បន្ថែមទៀត ដើម្បីចុះធ្វើការវាស់វែងដីធ្លីនៅទូទាំងប្រទេស”។
ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារការងារវាស់វែងដីធ្លីសម្រេចបាន ៣.១៤៤.៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។
គួរបញ្ជាក់ថា រដ្ឋាភិបាកបានចុះបញ្ជីដីបានជាង ៧,៧ លានឡូត៍ដោយជោគជ័យ ដោយនៅសល់តែជាង ១,៥ លានប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ៕










