Home ព័ត៌មានអន្តរជាតិ សមាជិកសភាម៉ាឡេស៊ីជំរុញឱ្យពលរដ្ឋមានប្តី-ប្រពន្ធច្រើនដើម្បីដោះស្រាយបញ្ហានេះ

សមាជិកសភាម៉ាឡេស៊ីជំរុញឱ្យពលរដ្ឋមានប្តី-ប្រពន្ធច្រើនដើម្បីដោះស្រាយបញ្ហានេះ

58
0

ប្រទេសម៉ាឡេស៊ី ៖ សមាជិកសភាតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូបនៅប្រទេសម៉ាឡេស៊ី ត្រូវបានមហាជនរិះ.គន់ ពេញបណ្តាញសង្គម ក្រោយពីស្នើរដ្ឋាភិបាលគាំទ្រឱ្យពលរដ្ឋមានប្តី-ប្រពន្ធច្រើន ដើម្បីដោះស្រាយបញ្ហាចំនួនពលរដ្ឋធ្លាក់ចុះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiyRIaa0VgRJJLlScKkl0SSBQcu1RLiJbuvwiantzxj2wxy1lPreMktoxQMBsImVr40wdaTa8anVXYAzjFCEOQG-h8rXqumMklUOD2E1ROJnfBm1BU3H7uk5AuBkHzQf2pAX7Wt4XYBTKOpQffzBdPNTlEneQImOX2SloNZyPVMxN0mvDaIZYIKVt73862/s1000/image_2024-12-03_10-32-11.png

លោក Dato Rosol Wahid ជាសមាជិកសភាប្រចាំខេត្តទ្រាំងកានូ មកពីគណបក្សឥស្លាមម៉ាឡេស៊ី បានលើកឡើងក្នុងកិច្ចពិភាក្សាពីសេចក្តីព្រាងថវិកាឆ្នាំ២០២៥ នៅរដ្ឋសភា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមកថា រដ្ឋាភិបាលគួរតែលើកទឹកចិត្តឱ្យយុវជនសម័យថ្មីរៀបការ និងមានកូនឱ្យច្រើន ពីព្រោះពួកគេពុំព្រមរៀបការបង្កើតគ្រួសារទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBubZ3QKyZNFXi98He9pia4lm4iFTz72oO9Jf_p4J-Z8pcFqwSndMUf7rXu2oGnq6ZvVM6IPlYxmElf49CBcYkAc0W3FIff720a2CWHxzZFuJWbjVqjJ2sn35hJhxmU7fl6bWPHwCbjZ3B5OhcUvlZoDBTNt7mA5MT_t2VJ3AbXR2-CCHegcjRV3sKhHvd/s1200/image_2024-12-03_10-32-12%20(2).png
លោកបន្តថា តើក្រសួងកិច្ចការនារី និងអភិវឌ្ឍន៍សហគមន៍អាចធ្វើអ្វីបានខ្លះ ដើម្បីជំរុញឱ្យយុវជនម៉ាឡេស៊ីរៀបការមានកូន ដើម្បីឱ្យប្រទេសរបស់យើងមានចំនួនពលរដ្ឋកើនឡើង? ហេតុនេះ រដ្ឋាភិបាលគួរតែសាកល្បងជំរុញឱ្យពលរដ្ឋមានប្តី-ប្រពន្ធច្រើន ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN9SOuvu0Y-f53SJ_TIMJlk1eJYpO6rgRI5BqG3lGGA-33F1B6z_spmEGe2uTYyTpYT2R7V-Hcmbq3ZbO8bUjcCBeNjY3jGUl_7Gipe7KCSDLHOVu3vtBpOV6QK5soPqLhSXk1NZE0X6eBWIgpQi-8zPILzxBWP-iC9B53_pFcc5Dj5QUyQcbSOogXbTJt/s1024/image_2024-12-03_10-32-12.png

ក្រោយការលើកឡើងបែបនេះ បានធ្វើឱ្យសមាជិកសភាផ្សេងៗក្នុងរដ្ឋសភាសើចចំអក និងរិះគន់យ៉ាងច្រើន ។ លើសពីនេះ ក៏មានការជជែកវែកញែកពីមហាជនពេញបណ្តាញសង្គមផងដែរ ពាក់ព័ន្ធនឹងសំណើឱ្យពលរដ្ឋមានប្តី-ប្រពន្ធច្រើន ។ ប៉ុន្តែលោក Dato បញ្ជាក់ថា ប្រទេសមហាអំណាច ដូចជា ៖ ចិន, ឥណ្ឌា និងឥណ្ឌូណេស៊ី សុទ្ធតែមានពលរដ្ឋច្រើនទាំងអស់ ហើយដើម្បីក្លាយជាប្រទេសមួយអស្ចារ្យ ម៉ាឡេស៊ីត្រូវតែមានពលរដ្ឋច្រើនដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdGdWXV_3I2L0S4FrPkqhgq-3YFfO7EUNOPOjuNwbH1TGoYaSWwLXPHTF8ZXRyW1iT3StvK_sQH0NZ93Jvad313ZXGVsr0SXzYWhjHGlorsCdhNYlZAqPHYnx2nmGQPPHamIkCE-MYT0IvVuWsSwxPTG6922aa5OOLe30xnsfd8VRLswpe9jgtsvwmcfC4/s1360/image_2024-12-03_10-32-13%20(2).png
រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី លោក Mahathir Mohamad ដែលធ្លាប់កំណត់គោលដៅកាលពីឆ្នាំ១៩៨២ ឱ្យម៉ាឡេស៊ីមានពលរដ្ឋរហូតដល់៧០លាននាក់ ប៉ុន្តែអត្រាកំណើតបានធ្លាក់ចុះជាបន្តបន្ទាប់ ។ ជាក់ស្តែង កាលពីឆ្នាំ២០១០ ស្ត្រីម្នាក់មានកូន២នាក់ ប៉ុន្តែនៅឆ្នាំ២០២០ ពួកនាងមានកូនតែម្នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgErJdysSVILnz-Vj8IeeAcgfa7w9FAF7F82k9SRlgGzM9aUpysei75AGzFtKNz8qf_h4OGq8z4Pxie4OLFnF9u8XwPOfJOqNSAowbTwlwlv6EO6ovpkhpaNYBi6RV5F2fYV9EpfXXVzrzJrX8Kbim-Xb3DSYX3U1ebB2PjTCKebEfnHeG3HWlzsDIALGa_/s1080/image_2024-12-03_10-32-13.png

នេះជាបញ្ហាគួរឱ្យបារម្ភយ៉ាងខ្លាំង ហើយនៅឆ្នាំ២០៤៣ ម៉ាឡេស៊ីនឹងសម្បូរពលរដ្ឋអាយុច្រើន គឺពលរដ្ឋ១៥% នឹងមានអាយុលើស៦៥ឆ្នាំ ។ យើងប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះខ្លាំង ហើយវានឹងប៉ះពាល់ដោយផ្ទាល់ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ នេះបើតាមការលើកឡើងរបស់លោក Dato ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEgOZ-FvNT8MfSURBYxc8-C11A8yZEaDR-ZF_6Iiot8Q3nppNv0p6jQHw3yd6kdUcLZGNOdG4GqAC7ZRmWZi0AmA6cgsHiazQtD_lEyr5KuNGQJh2x56FPAXNJUTz93LdWb1W2WJPd8T4oZxXwEfuqCY9SNlGPXu2xXXxdqXBYrom7H08QskE_MC3q-UM2/s1024/image_2024-12-03_10-32-14.png

មហាជនពុំយល់ស្របនឹងការលើកឡើងរបស់សមាជិកសភារូបនេះទេ ដោយពួកគេនិយាយថា មូលហេតុធ្វើឱ្យអត្រាកំណើតធ្លាក់ចុះ ដោយសារបញ្ហាសេដ្ឋកិច្ច និងការចំណាយក្នុងជីវភាពរស់នៅខ្ពស់ ។ រីឯការមានប្តី-ប្រពន្ធច្រើននាក់ពុំអាចជួយអ្វីឡើយ ហើយរដ្ឋាភិបាលគួរតែលើកទឹកចិត្តឱ្យវិនិយោគិនបរទេសមកវិនិយោគនៅម៉ាឡេស៊ីឱ្យបានច្រើន ដើម្បីឱ្យពលរដ្ឋមានការងារធ្វើ និងបង្កើនឱកាសអាជីវកម្ម ៕