បទនគររាជ ច្រៀងដោយព្រះនាងតូចនរោត្តម ជេនណា នៅក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ ម្សិលមិញនេះ ហាក់ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជនទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDaTDRRH11IpxXWQLazL_2shjKSs3yPjNBuAwoUPoGeMQnEz0-l8nyK0mx9DeBjaQHYKvgG-5SmTjbcbhsChH0OjEBAboOhZsKhh28ujWx06yj7v4SoIuZoiB39uVG9FSDIwBjkWE_xycVHAPw4vvESCJqLY78dfaS7sMr_tLyMkRgEjrVPsSG_Odsja4q/s1219/Screenshot%202024-10-31%20110328.png

នាល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរៀបចំព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ យ៉ាងមហាឡារិកបំផុត។ តាមរយៈព្រឹត្តិការណ៍នេះ ក្រៅពីការជួយលើកស្ទួយកីឡាជាតិ និងមុខមាត់ប្រទេសជាតិហើយ ក៏នៅមាននូវការប្រគុំតន្ត្រី ការសម្តែងសិល្បៈបុរាណ សម័យ ក៏ដូចជាមានការអញ្ជើញចូលរួមពីតារាល្បីៗ ដូចជាលោកវណ្ណដា លោកងួន ចាន់ដាវីដ កញ្ញារ៉េតស៊ូហ្សាណា និងតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីឲ្យកាន់តែសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaAraCxXtIiSTSLGndZ_jKru_MvMU1-7CxtMNwetIvaxB4M4ffZfJkfU_dPli-ttASc-mLBRkgKICgqM17qmzzZNqogO4cANdQ9xVJGCHnrYXd1qho1AqsKLt1dc2LIOeF-qY2eHCmquAowTmOV0rin3f6uHDb_1SQefT2wfscqAhNssTfuycdcThRW29w/s1280/464956430_1158782248947167_3760025247150515820_n.jpg

អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងនោះ ព្រះនាងតូចនរោត្តម ជេនណា ក៏បានលេចព្រះវត្តមាននៅក្នុងព្រឹត្តិការណ៍នេះដែរ ដោយព្រះនាងបានច្រៀងបទនគររាជ ជាចម្រៀងជាតិខ្មែរ ជាមួយនឹងទឹកដមសម្លេងយ៉ាងគ្រលួច រហូតមានអ្នកព្រឺសម្បុរទៀតផង។ ខណៈពេលដែលព្រះនាងបន្លឺសំឡេងឡើងភ្លាម មនុស្សគ្រប់គ្នានៅទីនោះ បានស្ថិតនៅក្នុងឥរិយាបទឈរយ៉ាងត្រង់ជើងភ្លឺង ស្ងៀមស្ងាត់ ភ្នែកសំឡឹងទៅត្រង់ ដែលឆ្លុះបញ្ចាំងអំពីស្មារតីស្នេហាជាតិខ្ពស់របស់កូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUzGusNse_zqhpxlsmwQCKlAkNVMgRQK-L0Koy9Jy6HPRmlAyyPgOV-H82bB9t3yWwlTrKtryJ2eGCS_UcFh22W85-iRwkyAumVnfxIsJLDWXN2K1vyUKZzm8o3Msq9yceVN2r4ENLqFPJNFw2L1ejKP9RPTmxvt4oc59H25ANmALmWuytoxd7OvNS4Li6/s1280/465048542_1158782372280488_979769240272282011_n.jpg
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមទីលានប្រកួតតាមវិញ្ញាសាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និង ខេត្តកំពង់ឆ្នាំង។ ការប្រកួតកីឡាជាតិលើកទី៤មានកីឡាចំនួន ៣៦ ប្រភេទ ស្មើនឹង ៣២៨ វិញ្ញាសា។ រីឯការប្រកួតកីឡាជនពិការជាតិលើកទី២ មានកីឡាចំនួន ៧ ប្រភេទ ស្មើនឹង ៤៥ វិញ្ញាសាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixaO-9x1hOGNDVx4idcdZpuBlPA94OWaHSq2i9aFHoGl3m1kj_7DRnk0KxFJ0wwa6HlHXY2_pmJda4BYztMRWIm0muIm5cbctmigNrXvxl1Q-ZgaUbN_ZRN-xLfEufEkHS_HQYKwm_7mcu9mYCMWEYF62SM8g8AztkcESVGhIQJJYl9z46My6v492JBnVs/s1280/465042619_1158782365613822_6185007455862103074_n.jpg

ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ឆ្នាំ២០២៤នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបច្ចេកទេស សមត្ថភាព និង បទពិសោធន៍ ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ការប្រកួតកីឡាជាតិនិងកីឡាជនពិការជាតិឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕