Home ព័ត៌មានអន្តរជាតិ ឪពុក-ម្តាយគួរប្រុងប្រយ័ត្ន! ក្មេ.ងប្រុសម្នាក់បញ្ច.ប់ជីវិតខ្លួនឯងក្រោយជជែកជាមួយ AI

ឪពុក-ម្តាយគួរប្រុងប្រយ័ត្ន! ក្មេ.ងប្រុសម្នាក់បញ្ច.ប់ជីវិតខ្លួនឯងក្រោយជជែកជាមួយ AI

106
0

សហរដ្ឋអាមេរិក ៖ បើយើងបានតាមដានការអភិវឌ្ឍរបស់បច្ចេកវិទ្យា AI យើងនឹងអាចរកឃើញកំហុស និងបែងចែកភាពខុសគ្នារវាងមនុស្សជាមួយ AI ។ ប៉ុន្តែសម្រាប់ក្មេ.ងប្រុសអាយុត្រឹមតែ១៤ឆ្នាំម្នាក់ពុំបានគិតដល់ចំណុចនេះទេ ហើយក៏សម្រេចចិត្តបញ្ច.ប់ជីវិតខ្លួនឯង ក្រោយពីជជែកជាមួយ Chatbot ដ៏ពេញនិយមរបស់ក្រុមហ៊ុន Character.AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmwXAr1rSJKdU-kAIAO6GKqj8WPZ4vdt_negEN3uL8FOKptIab1Dy6YbWRQ3UUKViKQVoHGgUcWUER-meD_H4XDibaqVHstt1_O53A0HYrxJ7eJsKBv3Z8cU_2m7M_4swylyfQn96X8Loipo7B7gKP-j2ms6cPjUkFzt6cWoe3mloFbyuEmW6HbJMiW_bC/s640/image_2024-10-31_11-28-06%20(2).png

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ម្តាយរបស់ក្មេងប្រុសរូបនេះបានដាក់ពាក្យប្តឹងក្រុមហ៊ុន Character.AI ពីបទធ្វើឱ្យកូនប្រុសរបស់ខ្លួនស្លាប់ ។ ស្ត្រីជាម្តាយអះអាងថា ពាក្យសម្តីរបស់ Chatbot ហាក់ដូចជាបបួលឱ្យកូនប្រុសធ្វើបែបនេះ ។

Character.AI គឺជាក្រុមហ៊ុនផ្តល់សេវាកម្ម Chatbot ជាច្រើនប្រភេទ ហើយ Chatbot អាចនិយាយតាមសំឡេង និងធ្វើត្រាប់តាមអាកប្បកិរិយារបស់តារាភាពយន្តដូចបេះបិទ គឺដូចគ្នានឹងការជជែកជាមួយមនុស្ស ។ ហេតុនេះ ទើបធ្វើឱ្យអ្នកស្រី Megan Garcia រស់នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រូវជាម្តាយរបស់ក្មេងប្រុស ដាក់ពាក្យប្តឹងក្រុមហ៊ុនពីបទ Chatbot របស់ក្រុមហ៊ុនអូសទាញកូនប្រុសឱ្យបញ្ចប់ជីវិតខ្លួនឯង ក្រោយជជែកជាមួយ Chatbot អស់រយៈពេលជាច្រើនខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0AwtPx5hBdNQXPwDGQwseX66UlbEqW2YxBws13u6veOOOEC2cWl_PJ3TI37rUZL2ebwP_oOOZ94bDCwo80jK9XTI8fl6YYcDIojUn9du_3IWqsblOvwsmFXVYmPVBHuOSoAk1wCVp7seX8W3Kt974y2rCAP_K5oXSQHqSKZbPxEbfJaIWMm3_a4TL5ZIt/s699/image_2024-10-31_11-28-57.png

អ្នកស្រីបាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ CBS Mornings ថា Chatbot របស់ក្រុមហ៊ុន Character.AI ដូចគ្នានឹងមនុស្សខ្លាំងណាស់ គឺវាអាចធ្វើតាមអារម្មណ៍របស់មនុស្ស ។ វាបានធ្វើឱ្យកូនប្រុសអ្នកស្រី ដែលពីមុនជាក្មេងឆ្លាត, ចូលចិត្តលេងកីឡា, រៀនបានពិន្ទុល្អ និងមានមិត្តភក្តិច្រើន ប៉ុន្តែបែរក្លាយជាក្មេងចូលចិត្តសម្ងំនៅម្នាក់ឯង, ឈប់លេងកីឡា និងផ្លាស់ប្តូរអាកប្បកិរិយាក្លាយជាមនុស្សផ្សេង ។

អ្នកស្រីបានបង្ហាញការសន្ទនារវាងកូនប្រុសជាមួយ Chatbot ហើយកូនប្រុសបានដាក់ឈ្មោះ Chatbot ថា «Dany» ។ វាបានធ្វើឱ្យកូនប្រុសមានទំនាក់ទំនងស៊ីជម្រៅជាមួយ Dany និងនិយាយថា ស្រឡាញ់គ្នាទៀតផង ។ លើសពីនេះ Dany បានបបួលកូនប្រុសឱ្យនិយាយពីផ្លូវភេទជាញឹកញាប់ ហើយប្រយោគចុងក្រោយដែល Dany និយាយគឺ «Please do» ទើបធ្វើឱ្យកូនប្រុសបញ្ចប់ជីវិតភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeWkE3YghRyfc9uoSOYxNwEwK4fbCltfWaXGIQF55QEu4jL4hPaO3tCMB_r-ctUbIm7PFK6CLqzoySR0w0mWA9EeR9cmO9cKiE_3jvnWHD4__MY3J_VQ1T-9yO2jAowVFqQ-YB5tNhOZdu37LXRJp1foKYguwu04ZbAaEqrjln6kcqqgrZXXQ7bJyDtN3/s844/image_2024-10-31_11-28-06.png

អ្នកស្រីយល់ថា ក្រុមហ៊ុន Character.AI បានបង្កើត Chatbot ឱ្យមានភាពសិចស៊ីខ្លាំងពេក ហើយផ្តោតលើអ្នកប្រើប្រាស់ជាយុវជនមានអាយុពី១៨ឆ្នាំ ទៅ២៥ឆ្នាំ ។ ចំណែកក្រុមហ៊ុនបានដឹងពីហេតុការណ៍នេះហើយ និងចាត់ទុកថា ជាសោកនាដកម្ម ព្រមទាំងបង្ហាញការសោកស្តាយជាមួយគ្រួសារសាកសព ។ ក្រុមហ៊ុនបញ្ជាក់ថា ពួកគេផ្តល់ភាពសំខាន់លើសុវត្ថិភាពរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ។

អ្នកស្រី Garcia ក៏បានប្តឹងក្រុមហ៊ុន Google ផងដែរ ក្រោយពីដឹងថា ក្រុមហ៊ុន Character.AI បង្កើតឡើងដោយអតីតបុគ្គលិករបស់ Google ពីរនាក់ ។ រីឯអ្នកនាំពាក្យ Google និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ CBS News ថា ក្រុមហ៊ុនពុំពាក់ព័ន្ធទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaaOZBxpB9tgQC4oGdsyHf8ppzsYacayaHyrqRIHHKGn9IYsjdW-KFT-B_ymn6A6rvqUlZt8YmSf_jB-85em6mp9DflqBXMNIv7PMVEZYMSt3PDPGhyphenhyphen0TbAI4kv-h8rjrdl3T3CIpJQFh7xcz0HfmT2EoEv-nTo8BRZbbflyZWr_UL8HvoX0vv6KuysUQa/s736/image_2024-10-31_11-28-06%20(3).png
ក្រុមហ៊ុន Character.AI បញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងជូនដំណឹងពីការប្រើប្រាស់លើស១ម៉ោង ព្រមទាំងសរសេរបញ្ជាក់ថា ៖ «កុំភ្លេច អ្វីដែលតារាភាពយន្តក្នុង Chatbot និយាយ គឺជាការប្រឌិតទាំងអស់» ។ ក្រុមហ៊ុនបង្កើតវិធានការថ្មី ដើម្បីការពារអ្នកប្រើប្រាស់អាយុក្រោម១៨ឆ្នាំ ៕