Home ព័ត៌មានអន្តរជាតិ ចិនហាមពលរដ្ឋស្លៀកពាក់ និងគូរមុខមាត់ក្នុងឱកាសប្រារព្ធពិធីបុណ្យ Halloween ដោយសាររឿងនេះ

ចិនហាមពលរដ្ឋស្លៀកពាក់ និងគូរមុខមាត់ក្នុងឱកាសប្រារព្ធពិធីបុណ្យ Halloween ដោយសាររឿងនេះ

45
0

ប្រទេសចិន ៖ ទីក្រុងសៀងហៃ ប្រទេសចិនបានហាមឃាត់ពលរដ្ឋស្លៀកពាក់ធ្វើខ្មោច Halloween នៅតាមផ្លូវសាធារណៈ ប៉ុន្តែទីក្រុងនេះសំណូមពរឱ្យពលរដ្ឋអបអរពិធីបុណ្យ Halloween នៅកន្លែងផ្ទាល់ខ្លួន ដោយអាជ្ញាធរអះអាងថា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXasMUWoaNYOXEtdq4evYdeWU_dBUJOAews8wAjgIp7wBQo5Lo8zL4VG0yL8cJHHz48TPP7YyxBSsI6mRbPjwCJtCQJgcgtbkkdUFaAThZK4aK0zOsZ4ODSdZO7QHVrWXKnZmz24hXONnbuf7PfkBAj-m86j5jB-9a23dAqDNpZmLQ-uOMpfkUfhc21Y2N/s960/image_2024-10-30_09-33-23%20(2).png

នាពេលថ្មីៗនេះ សមត្ថកិច្ចនៅទីក្រុងសៀងហៃបានដើរយាមល្បាតនៅតាមដងផ្លូវ ដើម្បីហាមឃាត់ការប្រារព្ធពិធីបុណ្យ Halloween នៅទីសាធារណៈ ហើយបើសមត្ថកិច្ចឃើញអ្នកណាម្នាក់ស្លៀកពាក់ឈុត Fantasy ឬតែងមុខមាត់ធ្វើខ្មោច ឬបីសាច និងដើរនៅតាមផ្លូវ ឬប្រមូលផ្តុំគ្នានៅតាមគោលដៅ គឺសមត្ថកិច្ចនឹងប្រាប់ឱ្យពួកគេបំបែកគ្នា និងទៅប្រារព្ធពិធីបុណ្យនេះនៅកន្លែងផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhROZp0y61GF0bYWl3WUu5gvnGXSu0WRIMykBMMBeZJLpxRNIswllg3-TAT8Bpw93VTY_TxD540nbZlrpo_80A15SROiCClsl5nrCrKpn0GOjZOOuHBILvbhGURL-QmSaXZDLp9A3QYE8TGeDvKpJgmdEGC0FtQZnh6nHC2OBGFfkvVhL2EaKgBRSrXmltT/s1024/image_2024-10-30_09-33-23.png

សមត្ថកិច្ចបានហាមឃាត់ក្រុមមនុស្សស្លៀកពាក់ឈុត Fantasy ដែលកំពុងប្រារព្ធពិធីបុណ្យ Halloween នៅសួនច្បារសាធារណៈក្នុងទីក្រុងសៀងហៃ រួចហើយសមត្ថកិច្ចក៏បានបណ្តេញពួកគេឱ្យចេញពីទីសាធារណៈ ។ អ្នកចូលរួមប្រារព្ធពិធីបុណ្យមួយចំនួនត្រូវបាននាំទៅស្ថានីយប៉ូលិស ដើម្បីឱ្យដោះឈុត Fantasy និងលាងមុខខ្មោចចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIvOM-uhmjOfhVuJrd8wc_LZX-1VJxM4UOw-bPq0D0sWs8otFRVV09ZvHyS_IB1GqWcX0XGRS3hDm-psY9eK4wNw1GxrDrxqmcOwaJ8P68aVCMqs0GlX2zF0FCXoQK-ImZHioJ0ZNMBpSlc8VT7T3mxTLMwVPB-EQOsIpIg2dGl-a80Hu6hvc5ZSs6FOfB/s800/image_2024-10-30_09-33-24%20(2).png

ទីក្រុងសៀងហៃពុំបានប្រកាសជាផ្លូវការថា ហាមពលរដ្ឋប្រារព្ធពិធីបុណ្យ Halloween ទេ ប៉ុន្តែអាជ្ញាធរបានប្រាប់ពលរដ្ឋ និងក្រុមហ៊ុនផ្សេងៗរយៈពេល១សប្តាហ៍មុន ដើម្បីឱ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ។ បើពលរដ្ឋចង់អបអរពិធីបុណ្យនេះ គួរតែរៀបចំនៅកន្លែងផ្ទាល់ខ្លួន ដូចជា ៖ លំនៅឋាន, សាលារៀន និងកន្លែងធ្វើការ ហើយកុំប្រមូលផ្តុំគ្នានៅទីសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO0PmraQIoRe_LGPze3Iw1noCKMuBTvW7IBxf3MjmvkPQJ8cQ0HaQpo_4NaTnZUvtBe2nu_7naittDDdQOJAEfNPtDPPejmMHQffITO702_f70qzC8Njjyi8fxC1VtiWZXf4PBqIBzc8EexM_LvqfludOwGZ6FJ1ESGa077A2EOgI_lBgXopkkTZpzbJkp/s1024/image_2024-10-30_09-33-24%20(3).png

ក្រៅពីនេះ អាជ្ញាធរក៏បានសុំការសហការពីម្ចាស់ក្លិបរាត្រី និងភោជនីយដ្ឋានក្នុងតំបន់កន្លែងផ្សេងៗ ហាមរៀបចំកម្មវិធីណាមួយក្នុងថ្ងៃបុណ្យ Halloween ដូចជា ៖ ការប្រកួតសម្លៀកពាក់ Fantasy ដោយអាជ្ញាធរអះអាងថា ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងសង្គម និងរបៀបរៀបរយនៅទីសាធារណៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQP2CU0uWugrJTOgLPazGwlUjHZKwvBDcomJl_y1kPOdlPPMeSFfeDxFjq7xXpGnZKlRMff8CJS7dQVD7kTvSEbqn4Hye6Tole-otX6BeorAB9C1oAxC1QoS3f7FMFousj8bdzroeG0J9fv2bEwJtpAobDKCL1UODeObBYEHb9FuR551cf4eGVQ1gZDuJr/s1020/image_2024-10-30_09-33-24.png

មតិនានាលើកឡើងថា ទីក្រុងសៀងហៃបានហាមឃាត់ពលរដ្ឋស្លៀកពាក់ឈុត Halloween និងចូលរួមអបអរពិធីបុណ្យនេះជាសាធារណៈ ដោយសារកាលពីឆ្នាំ២០២៣ មានជនឆ្លៀតឱកាសយកថ្ងៃបុណ្យនេះ ស្លៀកពាក់ឈុត Fantasy រួចហើយបង្កបញ្ហាក្នុងសង្គម រួមមាន ៖ រិះគន់ពីយុវជនចិនគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVbrY4DTZwLWy70bA9CpPYKamdTQbFyO2K34Qd8Dy7kFPJQDPvdv6fUdzFv6wbxd2RJSYrEZhuGSW8DqTdRuQ1aLXgH_hU4WRqeCq9YCRcHnNWcKy8lEmhkYBgizGe8CGtbAkZIy-41IYXzRzrqg4ATvGa4oYSXlWO8UzTflijI4ebRf6ZcK1PqO1Q-5-g/s1020/image_2024-10-30_09-33-25.png

អាជ្ញាធរក្រុងសៀងហៃបញ្ជាក់ថា ពុំបានហាមឃាត់ពលរដ្ឋប្រារព្ធពិធីបុណ្យ Halloween ទេ គ្រាន់តែចង់ឱ្យពលរដ្ឋប្រារព្ធពិធីបុណ្យនេះនៅកន្លែងផ្ទាល់ខ្លួន ។ រីឯសួនកម្សាន្ត Shanghai Disneyland អាចរៀបចំពិធីបុណ្យតាមធម្មតា ប៉ុន្តែបើអ្នកណាម្នាក់តែងខ្លួនធ្វើខ្មោច ហើយនាំគ្នាទៅថតរូបនៅកណ្តាលក្រុង គឺពុំអាចធ្វើបានទេ ពីព្រោះក្នុងអំឡុងពេលនេះ មានសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹង ៕