Home ព័ត៌មានអន្តរជាតិ មកស្គាល់ទន្លេតែមួយគត់នៅអឺរ៉ុបដែលហូរចូលទៅក្នុងសមុទ្រពីរ

មកស្គាល់ទន្លេតែមួយគត់នៅអឺរ៉ុបដែលហូរចូលទៅក្នុងសមុទ្រពីរ

63
0

ទន្លេ Nerodimka គឺជាទន្លេតែមួយគត់នៅអឺរ៉ុប ដែលហូរចូលទៅក្នុងសមុទ្រពីរក្នុងពេលតែមួយ មានន័យថា ផ្នែកខាងឆ្វេងនៃទឹកទន្លេគឺហូរចូលទៅក្នុងសមុទ្រខ្មៅ ខណៈពេលដែលផ្នែកខាងស្តាំហូរចូលក្នុងសមុទ្រ Aegean។
ទន្លេនេះមានទីតាំងនៅសាធារណរដ្ឋកូសូវ៉ូ ក្នុងតំបន់ Nerodime មានប្រភពមកពីទន្លេ Golema Reka នៅលើភ្នំដែលបង្កើតជាពីសាខាសំខាន់ៗ។ សាខាទីមួយគឺសាខាភាគខាងជើងនៃទឹកទន្លេ Nerodimka ដែលនឹងហូរចូលទៅក្នុងទន្លេ Sitnica បន្ទាប់មកហូរចូលទៅក្នុងទន្លេ Iber, Morava, Danube និងចូលទៅក្នុងសមុទ្រខ្មៅតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDvq2Sdm5MEszhP8lxYLoHLXzisYnlMxYZGC0CZs-Wzqeci6xbGtd1LCsUcyrf_t_UiKHor_EJTIygp92K3cNHQA8P8Gv2inemjIRAp2qa_5E-xOy_bPK_NkWpZhIFMd_-Yih84AU1chzIFcwA1rwiikiip-DcjhIaZoI8pFlnQa1HeyOPuaPAHoEGOEB8/s750/image_2024-10-30_09-37-17%20(3).png

ខណៈសាខាទីពីរវិញគឺសាខាខាងត្បូង បានរួមបញ្ចូលគ្នាជាមួយដៃទន្លេផ្សេងទៀតនៃទន្លេ Nerodimka ដោយបន្តដំណើរឆ្ពោះទៅកាន់សមុទ្រ Aegean តាមរយៈទន្លេ Lepenc និង Vardar ។ មូលហេតុដែលទន្លេនេះហូរចូលទៅក្នុងសមុទ្រពីរក្នុងពេលតែមួយគឺដោយសារប្រឡាយសិប្បនិម្មិត។ នៅសតវត្សទី ១៤ ក្នុងរជ្ជកាលរបស់ស្តេច Milutin ប្រឡាយមួយត្រូវបានសាងសង់ដើម្បីភ្ជាប់ស្រះ Sazlia ជាមួយនឹងទន្លេ Nerodima បង្កើតបានជាសិប្បនិម្មិតមួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO3RK4pojyAJGLmclZaT3jbbltotgY-GJOkonuwW0IcdETSXccvGcap4TiLlo5HEN1VkXVVEEbXcNd-0nnW9EL9w22NnkOAWLNa6xjRlu8Rh8Kz2n-Bz-p_7bT4pbjvCJiaaKG1uBstZjRzUFjwkMAk_-1-LCaXmx6HEMzHfIWJNzytLxciLPUQOHvaq_9/s1200/image_2024-10-30_09-37-17%20(4).png

ប្រឡាយសិប្បនិម្មិតនេះជួយបង្វែរទឹកពីភាគខាងត្បូងនៃទន្លេ Nerodimka ចូលទៅក្នុងទន្លេ Lepenec ដែលជាផ្នែកមួយនៃអាងបង្ហូរសមុទ្រ Aegean ។ ទន្ទឹមនឹងនេះដែរ ទន្លេ Sitnica ដែលមានប្រភពចេញពីស្រះ Sazlia នៅក្នុងភូមិ Saliz ក៏ហូរកាត់ភាគខាងជើងចូលទៅក្នុងទន្លេ Iber ដែលជាផ្នែកនៃអាងបង្ហូរសមុទ្រខ្មៅផងដែរ។ សាខាទាំងពីរនៃទន្លេនេះត្រូវបានការពារដោយរដ្ឋាភិបាលកូសូវ៉ូចាប់តាំងពីឆ្នាំ ១៩៧៩ ហើយមានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃដ៏តឹងរឹង។ យោងតាមរដ្ឋាភិបាលក្នុងតំបន់ ទន្លេនេះមានតម្លៃណាស់សម្រាប់ការអប់រំ ការស្រាវជ្រាវ និងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHY7uW7KtAFbp_kqf3enWuFPa8tuEih4sm5PhQExRmK5t3iXaIXu3bHj7wjlzrOoTNrs6zdiJOB1darAFbX0KhHrC_AIsXYBBR57JLaCRH6tB942517iSuaDr7wxyrYOBfmDNLRQXAz1oScjYgsZrldeYJfOOn1atdL6VA-PB2rUZm4EDpWc0Qv8E1Bg0n/s1200/image_2024-10-30_09-37-17.png

គួរបញ្ជាក់ដែរថា សាធារណរដ្ឋកូសូវ៉ូ ធ្លាប់ជាខេត្តមួយរបស់ប្រទេសស៊ែប៊ី ប៉ុន្តែបានផ្តាច់ខ្លួនចេញ ហើយបានប្រកាសឯករាជ្យនៅឆ្នាំ ២០០៨។ ទោះជាយ៉ាងណាក៏ដោយ ស៊ែប៊ីមិនទទួលស្គាល់វាទេ ដោយបច្ចុប្បន្ននៅតែចាត់ទុកកូសូវ៉ូជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ជម្លោះរវាងកូសូវ៉ូ និងប្រទេសស៊ែប៊ីបានអូសបន្លាយជាច្រើនសតវត្សមកហើយ។ ស៊ែប៊ីចាត់ទុកតំបន់នេះជាមជ្ឈមណ្ឌលសាសនា និងវប្បធម៌របស់ខ្លួន ដោយមានវត្តអារាមគ្រិស្តអូស្សូដក់ជាច្រើនកន្លែងរបស់ប្រទេសស៊ែប៊ីផងដែរ៕