នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ សម្តេចធិបតី ហ៊ុនម៉ាណែត បានស្នើ ឯកឧត្តម ប្រធានាធិបតីវៀតណាម ពាក់ព័ន្ធនឹងការពន្លឿនការចរចានៃការតភ្ជាប់ផ្លូវល្បឿនភ្នំពេញ-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdQcZmt4B7sKE2edGXnSqJBRX-48ER9F-ry8huZ5pqHO1W5KrxFEjQPo0RDv6VYmKr9uK8JALRf502mD9uOFp5uBJAaER73RLyfIeDzKwQuaPDMt5FLoeTt1E4GPrmMjHRIJB4eUYwt40_pc1gBfYlAt9_s7MZesOas_N2EiL5v5SPmDPnQii4IiuAMl9l/s1200/image_2024-10-29_16-45-20%20(3).png

ផ្លូវល្បឿនេះចែកចេញជាពីរដំណាក់ការ គឺពីភ្នំពេញទៅបាវិត មានប្រវែង១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយគម្រោងនេះបានបើកការដ្ឋានតាំងពីឆ្នាំ២០២៣ នឹងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9my3C_Rtz1dsUgBZooQfmQxlHBPU-ZheR1ezgAmkNanwoYbmRodJwcboy1le1hfvg5PzqkrI9HkG3iQ3DjieC_7sE1pJotypmQj8C_bsJjY-Wry_d4Mhc_aOnhk62_5yDGtCrmT9GR5jpUhfevBTHPu-4208Nj0O46wNLHZSPwEV-cca1BIt2-EgSAeSn/s1024/image_2024-10-30_08-41-25.png

ដោយឡែកផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ មកកាន់ច្រកទ្វារអន្តរជាតិកម្ពុជាបាវិត-ម៉ុកបៃ ក៏គ្រោងនឹងបញ្ចប់នាឆ្នាំ២០២៧ ដំណើរគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN6Gt9yj3mSdwohbF4C9B_edm9BjUngLPa5TZNwpbsdaNsKs10iMApEtnREzwB8DsOfpudVe6Sx7ofx1Ae3V_VRT0lnVojzOvBuXNtzO5KHadqQSUNZSYzmGM6gZIHFpS_veXB4LWEwv6FiRt1dgoolf-N7dwyU7_ypkpdEfElgtAPIXTYzDlFZeAn27bL/s1024/image_2024-10-29_16-45-21.png

គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីវៀតណាមនៅដើមខែសីហាឆ្នាំ២០២៤ ដោយមានទុនវិនិយោគសរុបជាង ១៩,៦០០ ប៊ីលានដុងវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXoFU-MYJ9yUjFAyuBIgWPAStqr3BX43FyO6LM-6x8fXoV7pYpv1KEtpSBwA8kXPpWVMFukD8PcIqwEjsvT3SuFpl0txUcgX0ahWbvQdFml416-pltyO5hDvu0FClh4peVA4RbDJqetc_JMX5S3Y_qxa_cSxup59QfpJftav6VItgFVJLw89yghcSUk4F/s1024/image_2024-10-30_08-41-37.png

សម្រាប់ដំណាក់កាលដំបូង ផ្លូវនេះមានប្រវែងសរុបប្រហែល ៥០ គីឡូម៉ែត្រ សាងសង់ជា៤គន្លង បន្ទាប់មកនឹងកើនឡើងដល់៦គន្លងនៅក្នុងដំណាក់កាលទីពីរ ដែលមានទំហំទទឹងផ្លូវសរុប ២៥,៥ ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOexFxF6-YmHt-SgRR8XBLmezR7XQGvbP8f_UllWqaeiItDgfnHpBFJ1kalwtFLi_tnPWVnCYd4zeXxqxNNUbAwI5XsgBU1RAeCc8FcLrJM3VydLuqi6DPmum_xCyA67IWaUEUMESzKvgiTYioBOROiivzSNQCkJH0TW70rqnbKIma9ws9jNb6TQ4zBdfJ/s970/image_2024-10-29_16-45-21%20(2).png

ក្រោយសាងសង់រួចផ្លូវល្បឿនលឿនទាំងពីរនេះ នឹងផ្តល់ភាពងាយស្រួលក្នុងាការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើររវាងទីក្រុងធំៗទាំងពីរ៕