Home ព័ត៌មានអន្តរជាតិ របកគំហើញថ្មី Electric Agriculture ជាបច្ចេកវិទ្យាដាំរុក្ខជាតិក្នុងទីងងឹត

របកគំហើញថ្មី Electric Agriculture ជាបច្ចេកវិទ្យាដាំរុក្ខជាតិក្នុងទីងងឹត

77
0

សហរដ្ឋអាមេរិក៖ អ្នកវិទ្យាសាស្ត្រអាមេរិកបានបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ដាំរុក្ខជាតិក្នុងទីងងឹត ជាមួយគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មយ៉ាងឆាប់រហ័ស ធ្វើឱ្យកសិកម្មកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងបរិស្ថានដូចជាលំហ ក៏ដូចជាធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKASAVDpnX4BqB8ippXFazEQPubV8X7AUvmJ_D6AH5o62CccY_ZEXVScK-Db_Sk9pmPmGvGh2HGVFeifS2xJ579Y0hcpbrhdENhxkzpJHb0QYxi8gxBUCQfvE1zkNBbc-N6Cn34ZddaT_Uc_ifWu6QnoDq5riYdQWZ8gwv4bk6owzNlktQNLBHvpwY03SR/s792/image_2024-10-26_11-20-16%20(2).png

បច្ចេកវិទ្យាថ្មីនេះមានឈ្មោះថា Electric Agriculture ឬអគ្គិសនីកសិកម្ម ដែលមានសក្តានុពលក្នុងការដោះស្រាយបញ្ហាមិនមានប្រសិទ្ធភាពជាច្រើននៃកសិកម្មបែបប្រពៃណី ដូចជាទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3IYELzzbZ9UeCayexTbcppJmyxE7A8fPni5vQoh90MejyHn-B_fsAqNVIJvOXAxQUnyyO3A8q6XPgxYASQPfqf30mnibtCOqiXIjfiQf2px7gGPRH5UcupILKTKHuVIA1M67R9KOswgVM7U8LIUEaUgs921RskpF4QXMm0rLHXTCdeUApS1IpBfSMtbP4/s1080/image_2024-10-26_11-20-16%20(3).png

ប្រព័ន្ធនេះនឹងជំនួសរស្មីសំយោគប្រពៃណី ជាមួយនឹងប្រតិកម្មបំប្លែងកាបូនឌីអុកស៊ីត (CO2) ប្រកបដោយប្រសិទ្ធភាពទៅជាម៉ូលេគុលសរីរាង្គដែលរុក្ខជាតិអាចប្រើប្រាស់បាន។ មានន័យថា បច្ចេកវិទ្យានេះនឹងជួយយើងដាំដុះរុក្ខជាតិដោយសេរី ដោយមិនបាច់ខ្វល់ពីលក្ខខណ្ឌអាកាសធាតុនោះទេ យើងចង់ដាំពេលណាខែណាក៏រុក្ខជាតិទាំងនោះលូតលាស់ល្អដែរ។ ដូច្នេះបច្ចេកវិទ្យា Electric Agriculture អាចបម្រើជាវិធីសាស្រ្តដ៏មានប្រយោជន៍បំផុតមួយសម្រាប់ផលិតអាហារបន្ថែមនៅពេលចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlY-NEzgw0_4MFmTW_KXwpnLDeAbyWY0X-47VCZ257twYthqCBIfBGp9xkHLxWe4ui9Isgj6ZiDrQCo7iiG1299kWqyo9RQchIwRKOTSXSlU6enyravuuwRXvG8j3UwRc6wQtcFT7NM-gAOo_8owqr3cHKVu_RMM0DjXbG3mFaR_fGvnijYFWmLQB8fYYR/s724/image_2024-10-26_11-20-16.png

ជាការពិតណាស់ នៅពេលដែលអាកាសធាតុប្រែប្រួល វានឹងប៉ះពាល់ដល់វិស័យកសិកម្មបែបប្រពៃណី ដូច្នេះការបង្កើតបច្ចេកវិទ្យាផលិតកម្មស្បៀងកម្រិតខ្ពស់នេះ នឹងកាន់តែមានសារៈសំខាន់ក្នុងការធ្វើឱ្យទីផ្សារម្ហូបអាហារមានស្ថេរភាព ក៏ដូចជាជួយគាំទ្រដល់ចំនួនប្រជាជនដែលកំពុងកើនឡើង។ Electric Agriculture មានសក្តានុពលក្នុងការដោះស្រាយបញ្ហាលេចធ្លោមួយចំនួននៃកសិកម្មបែបប្រពៃណីដូចជា ទាមទារទឹក ជី និងដីច្រើនដើម្បីដាំដំណាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLGr9BYM_V4ouUTsaYp4YOOy9OQQoLFEiSZN5BnadwTWpAZwuCVmViuy7D_1f_XhLF-014KWGYtcsjfB7o3wP3-aWG8CjHcZsMevINZcfv-U4Pka-JHukpIGaQvbSgwVgOZDapxho2rAZRBM5bhEY4HJKZnRJMHQEl05wQPwmQaJwQVjBoxEhdx8kKM-Q/s1920/image_2024-10-26_11-20-17.png

កសិកម្មនឹងផលិតអាហារក្នុងបរិយាកាសគ្រប់គ្រង ដែលអនុញ្ញាតឱ្យមានការគ្រប់គ្រងធនធានច្បាស់លាស់ជាងមុន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការធ្វើកសិកម្ម។ លើសពីនេះ វិធីសាស្ត្រនេះក៏អាចកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការផលិតស្បៀងពីគំរូអាកាសធាតុ និងការប្រែប្រួលតាមរដូវ។ ដូច្នេះបច្ចេកវិទ្យាទំនើបនេះនឹងដាក់ដំណើរក្នុងប្រទេសអាមេរិកឆាប់ៗនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSQOwl9v_72ZxlsASYkUVo99Iiu1uG5oFVEFG8geDxb_mKjOimxhsQTputHIhM5cYX1ICtfVw_iKS_278JnOxfq5iqPeGcjVeDCmum-Y0hH4J9V70_8iSm2IWnPihA8WHDwT462OqDkjNAKNPIteBftrD_4oJ0_OQ0_TXg8D6ZLe2N4EDAxebEXKS94wOB/s1024/image_2024-10-26_11-20-18.png