Home ព័ត៌មានអន្តរជាតិ ពន្ធនា.គារប្លែកបំផុតលើពិភពលោក អ្នកទោ.សរស់នៅជាសង្គម ទទួលចំណូល និងហូបចុកដោយសេរី

ពន្ធនា.គារប្លែកបំផុតលើពិភពលោក អ្នកទោ.សរស់នៅជាសង្គម ទទួលចំណូល និងហូបចុកដោយសេរី

45
0

ប្រទេសបូលីវី ៖ ពន្ធនា.គារសាន់ប៉េដ្រូ (San Pedro Prison) ស្ថិតនៅប្រទេសបូលីវី ក្រៅពីមានទំហំធំបំផុតក្នុងប្រទេសហើយ គឺត្រូវបានគេចាត់ទុកថា ជាពន្ធនា.គារ ដ៏ប្លែកបំផុតនៅលើពិភពលោក ។ អ្នកទោ.សនៅទីនេះ បានរស់នៅជាសង្គម ហើយពួកគេគ្រប់គ្រង និងចាត់ការអ្វីៗដោយខ្លួនឯងទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl9dHv6ngzD91n1V88gUdsG0IhICpP1d6Ul_hYqh_zubAHv7DEumwPZOdOdVeYNP99Tfp6C-p5wGirjLkZPXFLZYC7PfcP_zru1LE_I2Zmm88KNboK-QYmCjQ-hms-lYFq8I8LbLpetgPqbBGfVhfdMeRYk0eq8BLP6zLRF5h-2EKtrtQa1r-irNyg0bph/s1000/image_2024-10-26_08-34-03%20(2).png

ចំណែកឆ្មាំពន្ធនាគារមានតួនាទីត្រឹមតែការពារនៅបរិវេណខាងក្រៅមិនឱ្យអ្នកទោសរួចគេចខ្លួនប៉ុណ្ណោះ ហើយឆ្មាំពន្ធនាគារនឹងពុំចូលមកក្នុងបរិវេណពន្ធនាគារទេ ។

អ្នកទោសជាប់ក្នុងពន្ធនាគារនេះបានរស់នៅជាសង្គមមួយ ហើយអ្នកទោសបរិភោគអាហារដែលក្រុមគ្រួសារពួកគេបញ្ជូនមកពីខាងក្រៅ ។ រដ្ឋាភិបាលបូលីវីនឹងពុំផ្តល់អ្វីឱ្យពួកគេទេ ហើយសូម្បីតែបន្ទប់ឃុំឃាំងក៏គ្មានសម្រាប់អ្នកទោសដែរ គឺអ្នកទោសត្រូវចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKRKm_c262hoPE4zJuU8lffuL-ugxUS3lDcn9lgyXPLuvcvsEvVPd-QHU4QTYBwbZsznUgaZo43Ej4UiXaiHBiZSXv71mOAOiw7f_WkvQQtOUktKpsr8a15QbmH6B3mB3bNepxXY5QpG7CEYKGs33jSNssr4NVKocbAL3KdFkppxeQvWj2417GIPbTw-V4/s660/image_2024-10-26_08-34-03%20(3).png

ក្នុងពន្ធនាគារនេះមានក្លិបរាត្រី, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងហាងកាត់សក់ ហើយអ្នកទោសអាចប្រកបមុខរបរផ្សេងៗបាន ដូចជា ៖ ធ្វើជាបុគ្គលិករត់តុ, Bartender, ចុងភៅ, ឈ្មួញកណ្តាលទិញ-លក់អចលនទ្រព្យ និងធ្វើសមត្ថកិច្ចទទួលខុសត្រូវក្នុងពន្ធនាគារ ។

អ្នកទោសគ្រប់រូបមានសេរីភាពអាចធ្វើអ្វីៗបានទាំងអស់ ដូចជា ៖ ប្រកបមុខរបរ និងលេងកីឡា ។ ហេតុនេះ វាធ្វើឱ្យអ្នកទោសមួយចំនួនទទួលបានប្រាក់ចំណូលច្រើន និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSlYgNbdRFQTY0FYQSmnD3128SepGpGrRq1J8TdKKmQyan6ALDP0aKCJOKJs9oAxwc1y2WWnBjVf7mHTb35mYkz8rbaZfRlDD-1zp4_M_xGiAEPc2r-5YB6zZ0DdZPETTwpUpGWyOj6ukUUSjWvv86uMYRA9kESSypO401IWZIRfE16OXbUIIi6HJbPMG/s1600/image_2024-10-26_08-34-03%20(4).png

កត្តាទាំងនេះបានធ្វើឱ្យមានការបែងចែកឋានៈក្នុងពន្ធនាគារ ក្នុងនោះអ្នកទោសដែលមានប្រាក់ចំណូលច្រើននឹងអាចបរិភោគអាហារឆ្ងាញ់ៗ និងរស់នៅស្រួល ហើយពួកគេអាចចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងទំនើប ដែលពោរពេញទៅដោយសម្ភារៈប្រើប្រាស់គ្រប់យ៉ាង ។ ផ្ទុយទៅវិញ អ្នកទោសមានឋានៈក្រីក្រត្រូវថែទាំខ្លួនឯងក្នុងពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc8ZgBvVpVe3jIrvRmboCZbvZMg3HPr7b0rd-8Wt1QV4OmqvTEj0j3FTsYdL6LsBM5eOp40zI-88DAEzBmo3j5CUx314PPfaSU0aFi8FxlBgFU1DGlIzWEVBAMBRPMDJOFeGwcsavMzILCgEQ_gDbyi7WjOybhJxFoLL1xyy_xhGuqRqgmk261mCD-NCv/s976/image_2024-10-26_08-34-03.png

ចំណុចគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺពន្ធនាគារសាន់ប៉េដ្រូ បានអនុញ្ញាតឱ្យអ្នកទោសនាំក្រុមគ្រួសាររបស់ខ្លួនមករស់នៅជាមួយដែរ ។ អ្នកទោសជាច្រើនបានរស់នៅជាមួយភរិយា និងកូនៗក្នុងពន្ធនាគារ រហូតធ្វើឱ្យពន្ធនាគារនេះក្លាយជាមជ្ឈមណ្ឌលអប់រំកុមារ ឬកុមារអាចចេញពីពន្ធនាគារទៅសាលារៀនជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhluDnBmprpfNkZYmeSAj1526zqBY2D5-bjSWy7vdtaLxICYxZFgVqhUoVup2i7gV49THiSsMP5kF3djiw40Fc9KKyiaNU-1ImyHKLp2ETf4LOGqFoG0oUpF04dL_SvynyABoAuRVtAkxbfqUsx0srMTywatzM79XSFhXY6ljF5RUw7lIm0-CGtEd43OIIN/s1440/image_2024-10-26_08-34-04.png

ក្រៅពីនេះ ដោយសារពន្ធនាគារសាន់ប៉េដ្រូ ប្លែកបំផុតនៅលើពិភពលោក ទើបធ្វើឱ្យទីនេះ ទទួលស្វាគមន៍ភ្ញៀវទេសចរអាចចូលទស្សនាពន្ធនាគារ ដែលមានមគ្គុទ្ទេសក៍ទេសចរនាំផ្លូវ ហើយមគ្គុទ្ទេសក៍ទេសចរ គឺជាអ្នកទោសក្នុងពន្ធនាគារ ៕