ប្រទេសបារាំង ៖ ហ្វេសប៊ុកទទួលបានការពេញនិយមពីមនុស្សគ្រប់វ័យនៅលើពិភពលោក ដោយសារវាផ្តល់នូវចំណេះដឹងសម្បូរបែប, អាចចែករំលែកព័ត៌មាន រូបភាព និងវីដេអូយ៉ាងឆាប់រហ័សទាំងក្នុងប្រទេស និងក្រៅប្រទេស ។ លើសពីនេះ ហ្វេសប៊ុកបានក្លាយជាបណ្តាញសង្គមសម្រាប់ទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយផងដែរ មិនថាអ្នកប្រើប្រាស់រស់នៅកន្លែងណាទេ ។.png)
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវនយោបាយ នៃវិទ្យាស្ថានសិក្សានយោបាយនៅទីក្រុងប៉ារីស ប្រទេសបារាំង លើកឡើងថា ការឈប់លេងហ្វេសប៊ុក នឹងធ្វើឱ្យមានសេចក្តីសុខជាងមុន ។ ប៉ុន្តែនឹងធ្វើឱ្យចំណេះដឹងផ្នែកនយោបាយធ្លាក់ចុះ ឬពុំដឹងព័ត៌មាននយោបាយស្រុកទេស ។.png)
ទោះយ៉ាងណា ការឈប់លេងហ្វេសប៊ុក ពុំបានធ្វើឱ្យប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយរបស់បុគ្គលម្នាក់ៗទេ ។ ការស្រាវជ្រាវនេះបានសាកសួរសំណួរទៅកាន់មនុស្សជាង ២.២០០នាក់ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង កាលពីឆ្នាំ២០២២ ។ អ្នកចូលរួមការស្ទង់មតិនេះស្មើពាក់កណ្តាលបានផ្អាកលេងហ្វេសប៊ុករបស់ខ្លួនរយៈពេល១ខែ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង ។
នៅពេលបញ្ចប់ការស្ទង់មតិ ក្រុមអ្នកឈប់លេងហ្វេសប៊ុកនិយាយថា ពួកគេមានសេចក្តីសុខ, ទទួលបានជោគជ័យ ព្រមទាំងពេញចិត្តនឹងជីវិតរបស់ខ្លួន ខ្លាំងជាងក្រុមអ្នកលេងហ្វេសប៊ុក ។ ប៉ុន្តែក្រុមអ្នកឈប់លេងហ្វេសប៊ុក បែរជាទទួលបានចំណេះពីផ្នែកនយោបាយតិចជាងមុន ។.png)
ចំណុចគួរឱ្យចាប់អារម្មណ៍ ការតម្រូវឱ្យអ្នកចូលរួមស្ទង់មតិឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ចំណេះដឹងពាក់ព័ន្ធនឹងកីឡា និងការកម្សាន្តទេ ។ ការរកឃើញនេះស្របនឹងគំនិតថា បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក បានផ្តល់ព័ត៌មានផ្នែកនយោបាយដោយពុំចាំបាច់ស្វែងរក ។
ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវរកឃើញទៀតថា ការឈប់លេងហ្វេសប៊ុក គឺពុំប៉ះពាល់ដល់ការប្រកាន់និន្នាការនយោបាយ, មនោគមវិជ្ជា និងការបែងចែកក្នុងសង្គមទេ ៕










