ប្រទេសបូលីវី ៖ ពន្ធនា.គារសាន់ប៉េដ្រូ (San Pedro Prison) ស្ថិតនៅប្រទេសបូលីវី ក្រៅពីមានទំហំធំបំផុតក្នុងប្រទេសហើយ គឺត្រូវបានគេចាត់ទុកថា ជាពន្ធនា.គារ ដ៏ប្លែកបំផុតនៅលើពិភពលោក ។ អ្នកទោ.សនៅទីនេះ បានរស់នៅជាសង្គម ហើយពួកគេគ្រប់គ្រង និងចាត់ការអ្វីៗដោយខ្លួនឯងទាំងអស់ ។.png)
ចំណែកឆ្មាំពន្ធនាគារមានតួនាទីត្រឹមតែការពារនៅបរិវេណខាងក្រៅមិនឱ្យអ្នកទោសរួចគេចខ្លួនប៉ុណ្ណោះ ហើយឆ្មាំពន្ធនាគារនឹងពុំចូលមកក្នុងបរិវេណពន្ធនាគារទេ ។
អ្នកទោសជាប់ក្នុងពន្ធនាគារនេះបានរស់នៅជាសង្គមមួយ ហើយអ្នកទោសបរិភោគអាហារដែលក្រុមគ្រួសារពួកគេបញ្ជូនមកពីខាងក្រៅ ។ រដ្ឋាភិបាលបូលីវីនឹងពុំផ្តល់អ្វីឱ្យពួកគេទេ ហើយសូម្បីតែបន្ទប់ឃុំឃាំងក៏គ្មានសម្រាប់អ្នកទោសដែរ គឺអ្នកទោសត្រូវចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងដោយខ្លួនឯង ។.png)
ក្នុងពន្ធនាគារនេះមានក្លិបរាត្រី, ភោជនីយដ្ឋាន, ហាងលក់ទំនិញ និងហាងកាត់សក់ ហើយអ្នកទោសអាចប្រកបមុខរបរផ្សេងៗបាន ដូចជា ៖ ធ្វើជាបុគ្គលិករត់តុ, Bartender, ចុងភៅ, ឈ្មួញកណ្តាលទិញ-លក់អចលនទ្រព្យ និងធ្វើសមត្ថកិច្ចទទួលខុសត្រូវក្នុងពន្ធនាគារ ។
អ្នកទោសគ្រប់រូបមានសេរីភាពអាចធ្វើអ្វីៗបានទាំងអស់ ដូចជា ៖ ប្រកបមុខរបរ និងលេងកីឡា ។ ហេតុនេះ វាធ្វើឱ្យអ្នកទោសមួយចំនួនទទួលបានប្រាក់ចំណូលច្រើន និងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងពន្ធនាគារ ។.png)
កត្តាទាំងនេះបានធ្វើឱ្យមានការបែងចែកឋានៈក្នុងពន្ធនាគារ ក្នុងនោះអ្នកទោសដែលមានប្រាក់ចំណូលច្រើននឹងអាចបរិភោគអាហារឆ្ងាញ់ៗ និងរស់នៅស្រួល ហើយពួកគេអាចចំណាយប្រាក់ទិញបន្ទប់ឃុំឃាំងទំនើប ដែលពោរពេញទៅដោយសម្ភារៈប្រើប្រាស់គ្រប់យ៉ាង ។ ផ្ទុយទៅវិញ អ្នកទោសមានឋានៈក្រីក្រត្រូវថែទាំខ្លួនឯងក្នុងពន្ធនាគារ ។
ចំណុចគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺពន្ធនាគារសាន់ប៉េដ្រូ បានអនុញ្ញាតឱ្យអ្នកទោសនាំក្រុមគ្រួសាររបស់ខ្លួនមករស់នៅជាមួយដែរ ។ អ្នកទោសជាច្រើនបានរស់នៅជាមួយភរិយា និងកូនៗក្នុងពន្ធនាគារ រហូតធ្វើឱ្យពន្ធនាគារនេះក្លាយជាមជ្ឈមណ្ឌលអប់រំកុមារ ឬកុមារអាចចេញពីពន្ធនាគារទៅសាលារៀនជារៀងរាល់ថ្ងៃ ។
ក្រៅពីនេះ ដោយសារពន្ធនាគារសាន់ប៉េដ្រូ ប្លែកបំផុតនៅលើពិភពលោក ទើបធ្វើឱ្យទីនេះ ទទួលស្វាគមន៍ភ្ញៀវទេសចរអាចចូលទស្សនាពន្ធនាគារ ដែលមានមគ្គុទ្ទេសក៍ទេសចរនាំផ្លូវ ហើយមគ្គុទ្ទេសក៍ទេសចរ គឺជាអ្នកទោសក្នុងពន្ធនាគារ ៕










