Home ព័ត៌មានអន្តរជាតិ ដឹងអត់ថា តើជប៉ុនប្រមូលសម្ភារៈជជុះពីកន្លែងណានាំចេញទៅក្រៅប្រទេស?

ដឹងអត់ថា តើជប៉ុនប្រមូលសម្ភារៈជជុះពីកន្លែងណានាំចេញទៅក្រៅប្រទេស?

69
0

ប្រទេសជប៉ុន ៖ ពលរដ្ឋក្នុងបណ្តាប្រទេសអាស៊ានមួយចំនួននិយមប្រើប្រាស់សម្ភារៈជជុះនាំចូលពីជប៉ុន ហើយពួកគេពុំបានជ្រាបពីប្រភពរបស់វាទេ ។ ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់ជប៉ុនបានបង្ហាញឱ្យឃើញថា តើជប៉ុនប្រមូលសម្ភារៈជជុះទាំងនេះមកពីណាសម្រាប់នាំចេញទៅក្រៅប្រទេស ដូចជា ៖ ថៃ និងកម្ពុជា ។ ពេលបានជ្រាបពីប្រភពរបស់វាហើយ ធ្វើឱ្យអ្នកប្រើប្រាស់សម្ភារៈជជុះជប៉ុនព្រឺសម្បុរមិនតិចនាក់ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4ibEF9ZuFI-hyG6UFdxBDO4NRQ8qzNbU7MRLbVaEQr1wzVQUwrYIDQndNVosyxviFznIetHkmoq0njXXI24x254QwAoDiqiHAUyKw-a0kfrFQBMV-lWIFMA0KSfd9rhKW5LFXHztq6k9_UACtMOton7I3aaC8gdmYcke-HqJ3VPJT7rTS5Vx0K4nWy6o-/s1008/image_2024-10-26_08-38-35%20(2).png
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឈ្មោះ ANN News បានថតផ្ទះឈើចាស់មួយកន្លែងស្ថិតនៅទីក្រុងសាប់បូរ៉ូ របស់ហុកកៃដូ ដែលកោះដ៏ធំបំផុតទី២ របស់ជប៉ុន និងបង្ហាញពីប្រភពសម្ភារៈជជុះជប៉ុន ដែលបញ្ជូនទៅលក់នៅក្រៅប្រទេស ។

លោក Minato Gendo អាយុ៤៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនកែច្នៃសម្ភារៈចាស់ៗនៅហុកកៃដូ និយាយថា ការងាររបស់លោក គឺសម្អាតផ្ទះដែលម្ចាស់ផ្លាស់ប្តូរទីលំនៅ ។ ក្នុងផ្ទះចាស់នីមួយៗតែងតែមានសម្ភារៈមានតម្លៃជាច្រើនអាចលក់ទៅក្រៅប្រទេសបាន ។ រីឯប្រទេសដែលជប៉ុនបញ្ជូនសម្ភារៈជជុះទៅច្រើនជាងគេ គឺថៃ ដោយសារថៃចូលចិត្តប្រើប្រាស់សម្ភារៈជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSaU0OXUi2Nt3F-xou1R9_VrGUmNrbybenH1ahWaTebl5o_jEz2dWtkzreQGWgR9UT_X48t1SLjuZbJYCiMgypKYBtMqditKJUZ1JBkhFvsWuNS27T50K4GHOS3QQ7RYERcPp97g2mQ850m7sWlyTf_h9ewcz4-dmu9Ry8-g2SUlopZLVOZUmz3YvA4fWm/s764/image_2024-10-26_08-38-35%20(3).png

ជាក់ស្តែង កង្ហារជជុះជប៉ុន គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលលក់ដាច់បំផុតនៅប្រទេសថៃ គឺមានតម្លៃចាប់ពី៣ពាន់យ៉េន ទៅ៤ម៉ឺនយ៉េន ។ បើទោះជាកង្ហារខ្លះពុំទទួលបានការពេញនិយមនៅជប៉ុនក្តី ប៉ុន្តែមានអ្នកត្រូវការវាយ៉ាងច្រើននៅថៃ ។

ក្រៅពីនេះ លោក Minato ក៏មានតួនាទីចាត់ចែងរឿងកេរ្តិ៍មរតករបស់ពលរដ្ឋជប៉ុនដែលស្លាប់ផងដែរ ពីព្រោះជាទូទៅ កូនចៅអ្នកស្លាប់ តែងតែផ្លាស់ប្តូរទីលំនៅ និងលក់សម្ភារៈចាស់ៗនៅសេសសល់ ។ លោកនិយាយថា ៖ «សម្ភារៈប្រមាណ៧៥% អាចបញ្ជូនទៅលក់នៅថៃ ដូចជា តុអាហារ, កៅអី, តុក្កតា, សាឡុង, នាឡិកា និងគ្រឿងសង្ហារិមផ្សេងៗ» ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD2Q5SCFVaVmXXenkyDZqW-S62t8SfxnX1IbN1NfSeCzbXdtKOw76jssTkiscVeLQTR97uJiFc7Lv3j9Jmwpf_XnzHe4pjUqeAD2sauDfg4nwTO2xfNiVg1uiHrUyfQWTIaRKgnnpV64znFoZb0nAfR_EHZNjM4wlm84cgwjLlwnMflpjdX5mFJ0DWRu2R/s1008/image_2024-10-26_08-38-35.png

    លោកបញ្ជាក់ថា សម្ភារៈជជុះដែលជប៉ុនបញ្ជូនទៅលក់នៅថៃ និងប្រទេសផ្សេងទៀត គឺភាគច្រើនជាសម្ភារៈរបស់ពលរដ្ឋជប៉ុនដែលស្លាប់ ឬជារបស់គ្រួសារជប៉ុន ដោយសារពួកគេឈប់ប្រើប្រាស់ ។ ជប៉ុនបានបញ្ជូនសម្ភារៈជជុះមកប្រទេសថៃ តាមរយៈកុងទឺន័រដឹកតាមសមុទ្រមានចម្ងាយជាង ៥.០០០គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaSoX4noWxQjBTkYgSMQLkKt5q01nymLlzKnbipYUFsmwIzBDuAIKqbVM4TVXEof779ZfRmpIic-H_2O_Ttb7Ez1Rqn6MiKJMTqmnYscx6kRPzP1B6D4OZNL6a_rGYu-Aiv6Ch2v6B1pPfS0qFYomivx8DT3z4Q7gNmVpg8yqzXOdMqlhLI2AOhnhuiWz2/s1008/image_2024-10-26_08-38-36%20(2).png

    ទោះយ៉ាងណា មិនមែនគ្រប់សម្ភារៈជជុះជប៉ុន សុទ្ធតែជារបស់ពលរដ្ឋជប៉ុនដែលស្លាប់ទេ ប៉ុន្តែសម្ភារៈមួយចំនួនទៀត គឺជារបស់ពលរដ្ឋជប៉ុនដែលមានបញ្ហាជំពាក់បំណុល ហើយពួកគេក៏ប្រកាសលក់សម្ភារៈរបស់ខ្លួនយកប្រាក់សំណងបំណុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwoH80Y9iNAqyJWeNwaYhl_DoLo5l34MDUC-Scw6GBsOQiSHWW5XYAETHceE9gOrqcJcbFeRKYF5Cqb4oIdc4AbwxEI-hSvRtJJIx5nMeKusoFJXJfMQx8EnfLQA0uGcNtdBOwA5WLeJiL1HydaBKcG88II4zNSCE0kMOfww57S7fj3wnQaJkiNYSLPfvE/s1200/image_2024-10-26_08-38-36.png

    ចុះលោកអ្នកវិញ ធ្លាប់ទិញសម្ភារៈជជុះនាំចូលពីប្រទេសជប៉ុនដែរឬទេ? បើធ្លាប់ទិញ តើសម្ភារៈជជុះជប៉ុនមានគុណភាពល្អដែរអត់? ហើយតម្លៃវិញថោក ឬថ្លៃ?