Home ព័ត៌មានអន្តរជាតិ តើការចូលចិត្តធ្វើខ្លួនរវល់រហូតរបស់អ្នកគ្រប់គ្រង មានផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងារ?

តើការចូលចិត្តធ្វើខ្លួនរវល់រហូតរបស់អ្នកគ្រប់គ្រង មានផលប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងារ?

99
0

យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលមានតួនាទីក្នុងផ្នែកគ្រប់គ្រងក្រុមហ៊ុន ស្មើនឹង៣៧% ចូលចិត្តធ្វើខ្លួនឱ្យរវល់ ឬបង្ហាញឥរិយាបថឱ្យគេមើលឃើញថា ខ្លួនកំពុងមមាញឹកនឹងការងារខ្លាំង (ហៅថា Fauxductivity) រហូតប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុម ឬលទ្ធផលការងារធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCtHPDrtlWaa7DECu1ug2qKVkfsZmwWLJrFELLWuunJJArIkqaiiLyRUycWOAx_vE8b5VVG_inLjls71XYA2-nAc7Qtg6Ct68AGqblgdHdDgTxFaqx0HCoKaK_0PMJXLht7Ay7Ja731vMoI7-GBa7U7lCGLtXLK8r8LAa5_TsFqYgJpi-dHMAVPK6YKot9/s1200/image_2024-10-23_10-54-34%20(2).png

ក្នុងសម័យដែលការងារផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ក្រោយការឆ្លងរាតត្បាតរបស់ជំងឺកូវីដ-១៩ បញ្ហាប្រសិទ្ធភាពការងារនៅកន្លែងធ្វើការបានក្លាយជាបញ្ហាសំខាន់ដែលក្រុមហ៊ុននានាផ្តល់ភាពសំខាន់ ។ ចំណុចមួយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង គឺ «Fauxductivity» ឬជាការបង្ហាញឱ្យគេឃើញថា ខ្លួនកំពុងធ្វើការ ហើយវាពុំត្រឹមតែកើតឡើងចំពោះបុគ្គលិកទូទៅទេ ប៉ុន្តែវាក៏បានកើតឡើងចំពោះអ្នកមានតួនាទីធំៗក្នុងក្រុមហ៊ុនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJdkSR4BmBa_3Efxyz2JDN2pJTIS-dn8483_hZQgelbGrxwdGpgBaU5PnGp22qYRMfX2KwELOM99Yv3sC6QjGxuo9jTc1Oekr-1NNimgJfGYBvR_dgN5zTy0_Rcwa4KNyNZDAHfjnLVp-lwgCk-haYc-IiI3CwsI9J7mtNrVktpNCp9p9pLu-v9F6U7W6/s1200/image_2024-10-23_10-54-35.png

តាមការស្ទង់មតិរបស់ Workhuman បង្ហាញថា នាយកគ្រប់គ្រងក្រុមហ៊ុនជាង៤៨% យល់ឃើញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាក្នុងក្រុមការងារ ។ អ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺប្រធានក្រុមការងាររហូតដល់៣៧% ទទួលស្គាល់ថា ពួកគេធ្វើខ្លួនឱ្យរវល់ ឬធ្វើដូចជាកំពុងមមាញឹកនឹងការងារខ្លាំង បើធៀបនឹងបុគ្គលិកធម្មតា គឺស្មើត្រឹមតែ៣២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZGREA1_zZW8bzvVu0QyxyspSCqe_STdRK7JQ-8x-SCHnSlCqWNjrdn86KsC2fBFkBS1QJffpO2C0W3YDFJ62xqmPLl_TjeGBDAILwh6UqKkSZ6GcrrQJqPNIK8H2-AaMzyTM3_EzSUAlOQq-53TJ0C82vMXBp8DgI-HZIiVlUvPxYw1SbpY6r0NI_3Ke/s2000/image_2024-10-23_10-54-36.png

ចំនួននេះកាន់តែខ្ពស់ថែមទៀតសម្រាប់អ្នកមានតួនាទីជានាយកប្រតិបត្តិជាន់ខ្ពស់ គឺស្មើរហូតដល់៣៨% ។ វាបង្ហាញថា ឥរិយាបថ «Fauxductivity» គឺជាបញ្ហាចាក់ឫសក្នុងវប្បធម៌ក្រុមហ៊ុន ជាពិសេស វាកើតឡើងក្នុងក្រុមហ៊ុនដែលធ្វើការតាមបែប «Always-on» ដែលផ្តោតលើការធ្វើការគ្រប់ពេលវេលា រហូតដល់ក្លាយជាការដាក់សម្ពាធ និងតានតឹងដល់បុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVVGi9_spnQ4nqTeLMY0c_jyitxp9Zw_OSwWvhsTMx8wRhzVJkkx6wksw-5q96TbIKOjPcEIpaa79u28f2mV99wZHhR_N_oF5IMUyG_cAFw4n8Y4SxSIT3kPYoeMBiyKf4pTZNwEDnTPAr8PZrFTzKvlxxz1YmuF8frxm0ChDGoT6Lm2rCzGnvNH0qVh0n/s1200/image_2024-10-23_10-54-38%20(2).png

ឥរិយាបថ «Fauxductivity» អាចបង្ហាញចេញមកក្រៅជារូបភាពផ្សេងៗ រួមមាន ៖

-Coffee Badging ៖ គឺជាការចូលការិយាល័យធ្វើការដើម្បីផឹកកាហ្វេ និងជជែកគ្នាជាមួយមិត្តរួមការងារ រួចហើយ ត្រឡប់ទៅផ្ទះវិញ
-Quiet Quitting ៖ គឺជាការប្រើប្រាស់កម្មវិធីអ្វីមួយដើម្បីឱ្យអ្នកដទៃមើលឃើញថា ខ្លួនកំពុងអនឡាញធ្វើការគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW5q8G0iDVPh1bD2vnKBD0FiTZqF2C7J7jFUFSgjFMD14vNJGp6OMfeQjpcYbc1xPdart0B-_0-gUR1ciU7mlsAyx3OqRk_PNul_XQEwAOBLkXlIMu5Fj7KGARdAmm3RAv4mUoqInOkqziWkwBGDpQD0M0W8x3BlrZ6YdkPCV5rXvv0i70vjZ5h2HVXrsE/s1500/image_2024-10-23_10-54-38.png

ឥរិយាបថទាំងនេះ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងក្រុមហ៊ុនហើយ វាក៏ធ្វើឱ្យមានឥទ្ធិពលវិជ្ជមានលើខ្លួនឯងរយៈពេលវែងផងដែរ ដូចជា ៖ ភាពតានតឹង, រងសម្ពាធ និងអស់កម្លាំងធ្វើការ ។

Meisha-ann Martin ជានាយកជាន់ខ្ពស់ផ្នែកវិភាគបុគ្គលិកលក្ខណៈ និងបានចូលរួមការស្រាវជ្រាវរបស់ Workhuman និយាយថា នាយកគ្រប់គ្រងមានតួនាទីសំខាន់ក្នុងការបង្កើតវប្បធម៌ក្រុមហ៊ុន និងលើកទឹកចិត្តឱ្យបុគ្គលិកហ៊ានបញ្ចេញមតិពេលជួបបញ្ហាការងារ ព្រមទាំងពុំចាំបាច់មានសម្ពាធការងារគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW-cbOhuwzYPR-l2vwh8tNWwtVjlge1dLPTS3ckiuuFIPuAz0goFP3cGWRXrQV5dWYJdOolatDG8HTPb-xebKj229aASY4PfKDuK47390nzfTF9yFVfDOVxCuxCS6tELWvKALYSMVt3OKeEm4bL27042JHPnSW1wbixzxrFjcU1Lf7DSrxuiVHPhk4Qr1/s1200/image_2024-10-23_10-55-51.png

ប៉ុន្តែការបង្កើតបរិយាកាសការងារបើកចំហ, ស្មោះត្រង់ និងផ្តល់ភាពសំខាន់លើតុល្យភាពរវាងជីវិតផ្ទាល់ខ្លួន និងការងារ វានឹងអាចជួយកាត់បន្ថយឥរិយាបថ «Fauxductivity» និងជំរុញឱ្យបុគ្គលិកបំពេញការងារយ៉ាងមានប្រសិទ្ធភាព ព្រមទាំងរីករាយនឹងការងារកាន់តែខ្លាំង ៕