ត្បូងពេជ្រ និងត្បូងមរកត គឺជាត្បូងដ៏ពេញនិយម និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ បើនិយាយពីត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់ប្រាកដជាត្បូងមរកតកម្រជាងហើយ។ យោងតាមគេហទំព័របរទេស Live Science នៅលើផែនដីយើងនេះសំណង់ថ្មដែលផ្ទុករ៉ែមរកតគឺមានតែ ៤៩ ប៉ុណ្ណោះ ខណៈសំណង់ថ្មដែលផ្ទុកត្បូងពេជ្រគឺមានប្រហែល ១០០០ ឯណោះ។ នេះមានន័យថា ពេជ្រគឺជាត្បូងដែលបង្កើតនៅជម្រៅដ៏ធំបំផុតលើភពផែនដី ប្រហែល ១៥០ ទៅ ២០០ គីឡូម៉ែត្រ ដូច្នេះត្បូងពេជ្រមិនពិបាកក្នុងការជីកយករ៉ែដូចត្បូងមរកតឡើយ។ .png)
ជារៀងរាល់ឆ្នាំ ត្បូងពេជ្រចំនួន ១០០ ទៅ ១៥០ លានការ៉ាត់ ស្មើនឹងប្រហែល ២០ ទៅ ៣០ តោន ត្រូវបានផលិតទូទាំងពិភពលោក ដោយសារតែឧស្សាហកម្មពេជ្រមានការរីកចម្រើនខ្លាំងជាង។ ទន្ទឹមនឹងនេះត្បូងមរកតមានត្រឹមតែ ៦ ទៅ ៩ តោនប៉ុណ្ណោះដែលត្រូវផលិតនៅក្នុងឆ្នាំ ២០១៥ ដោយសារតែឧស្សាហកម្មត្បូងមរកតកម្រ និងមិនសូវមានការរីកចម្រើននោះទេ ទើបបច្ចុប្បន្ននេះមិនសូវមានប្រទេសណាផលិតត្បូងមរកតឡើយ។
លើសពីនេះយោងតាមក្រុមហ៊ុន Gemfields បានឱ្យដឹងថា ការផលិតត្បូងផ្សេងៗទៀតក្រៅពីត្បូងពេជ្រគឺពិបាកណាស់ ព្រោះត្បូងផ្សេងទៀត ឬត្បូងមរកតត្រូវបានបង្កើតឡើងតាមរយៈដំណើរការស្មុគស្មាញបំផុត។ ត្បូងមរកតបង្កើតបានជារចនាសម្ព័ន្ធភូមិសាស្ត្រស្មុគ្រស្មាញជាងត្បូងពេជ្រ សមរម្យសម្រាប់ការជីកយករ៉ែដោយដៃខ្នាតតូច ខណៈត្បូងពេជ្យអាចជីកយករ៉ែខ្នាតធំបានយ៉ាងងាយស្រួល។ ត្បូងមរកតត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុង “តំបន់ប៉ះពាល់” ដូចជាភ្នំ ដែលជាកន្លែងដែលចាន tectonic បុកគ្នា និងបរិយាកាសភូមិសាស្ត្រផ្សេងៗគ្នា។ 
ខណៈត្បូងពេជ្រត្រូវបានគេរកឃើញជុំវិញពិភពលោកតែម្តង ហើយទ្វីបដែលសម្បូរពេជ្រច្រើនជាងគេគឺទ្វីបអាហ្វ្រិក។ សរុបមកវិញរវាងត្បូងពេជ្រ និងត្បូងមរកតមួយណាជាត្បូងកម្រជាង? ច្បាស់ណាស់គឺត្បូងមរកតកម្រជាងហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Live Science៕










