Home ព័ត៌មានអន្តរជាតិ តិចអត់ដឹង! នៅលើភពផែនដីយើងនេះមានមហាសមុទ្រមួយដែលគ្មានទឹកប្រៃ

តិចអត់ដឹង! នៅលើភពផែនដីយើងនេះមានមហាសមុទ្រមួយដែលគ្មានទឹកប្រៃ

83
0

យើងគ្រប់គ្នាដឹងហើយថា គ្រប់សមុទ្រទាំងអស់នៅលើពិភពលោកសុទ្ធតែមានទឹកប្រៃ គ្មានសមុទ្រណាដែលគ្មានទឹកប្រៃនោះទេ។ ប៉ុន្តែបើយោងតាមគេហទំព័របរទេស Science News Explores បានឱ្យដឹងថា នៅលើផែនដីយើងនេះកាលពីជាង ៣៥ លានឆ្នាំមុនធ្លាប់មានសមុទ្រមួយដែលគ្មានទឹកប្រៃ ពោលគឺមហាសមុទ្រអាក់ទិច ដែលពីមុនមកគឺជាបឹងទឹកសាបដ៏ធំមួយខាន់ចែកដោយដីជាមួយនឹងមហាសមុទ្រអាត្លង់ទិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Qd2fqec5RVK_7BKdTd_KbO13EJCCsH8ga3pgNHjvqXvSnAZMIJINLDqNuPqpGJj2wmYWaBr4arD_2P-FX8jBDCg3-dWxMzxNVYzLdJ5rPebpUVbQBNOAKmv_7jkKJ59iZl9-Dn3TYToCPDIsuCgM5WwffXlfiNu7YjE0ps5N7W81SSfIpYuTu-gPdzIE/s3072/image_2024-10-23_08-57-47.png

រាប់រយលានឆ្នាំមុន មហាសមុទ្រអាក់ទិក គឺជាបឹងទឹកសាបដ៏ធំមួយ ត្រូវបានគេស្គាល់ថាជា បឹងទឹកសាបអាក់ទិច។ ប៉ុន្តែដោយសារកត្តាធម្មជាតិដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ព្រំដែនដីគោកដែលខាន់ដាច់រវាងបឹងទឹកសាបអាកទិច និងមហាសមុទ្រអាត្លង់ទិចបានបាក់ស្រុតចូលគ្នា ដែលបណ្ដាលឱ្យសារជាតិប្រៃពីមហាសមុទ្រអាត្លង់ទិចហូរចូលស្រោបលើបឹងទឹកសាបអាកទិច បង្កើតបានជាមហាសមុទ្រអាក់ទិចនេះតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsOJ4AMOl81FnVUeiBtIYlfyGFUVLZVWZKxGYVAAbRq6WrTdUEjKJobsepeyVwLW_eE8vPPoskVxgK2H5x0fuloRX2GrsAPiTWPEa8VCZ_uVd9Tyi3SpUuQx1OIiR_lpCfKk24QMGgh1o0dDXoG5NuqKQUYU-V6EhRQ2sAfdcDPevD6c8omnhN8iC2DnQ/s1500/image_2024-10-23_08-57-49.png

ទោះបីមានឈ្មោះជាមហាសមុទ្រអាក់ទិកក៏ដោយ ក៏សារធាតុអំបិលក្នុងទឹករបស់អាក់ទិច មានត្រឹមតែ ៥០ ម៉ែត្រពីផ្ទៃទឹកប៉ុណ្ណោះ ខណៈជម្រៅចាប់ពីជាង ៥០ ម៉ែត្រចុះក្រោមទៅគឺជាទឹកសាបដដែល។ បច្ចុប្បន្នមហាសមុទ្រអាកទិច មានទំហំ ១៤,០៦ លានគីឡូម៉ែត្រការ៉េ និងលាតសន្ធឹងលើព្រំដែនប្រទេសចំនួន ៥ រួមមាន៖ សហរដ្ឋអាមេរិក, រុស្សី, កាណាដា, ហ្គ្រីនឡែន និងន័រវែសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdqliXCbEhPObfv5EKFVq567m-t8qrceuZeJKnbEaJh4hk6edjMuCOZWpksGPZsqLYYcCEkt_2L5K2iFxTFwW9KVKuzT5vNrJgRFII_RDYq-OhxDJEY7olBamADPcwcMtGLWZYi6pv6E9QgJX9sa77h40vaBfkdjoYmQVjH9-d1NpiAQZNC5jvjZYyaLW4/s2560/image_2024-10-23_08-57-50.png

គួរបញ្ជាក់ដែរថា ក្រៅពីមហាសមុទ្រអាក់ទិកដែលមានជាតិប្រៃតិច ក៏មានមហាសមុទ្រផ្សេងទៀតមានជាតិប្រៃតិចផងដែរ ដូចជាសមុទ្រកាសព្យែន ដែលពីមុនមកគឺជាប្រភពទឹកសាប។ បច្ចុប្បន្នសមុទ្រនេះមានជាតិប្រៃត្រឹមតែ ៣៥% ប៉ុណ្ណោះ គឺជាសមុទ្រដែលមានជាតិប្រៃទាបជាងទឹកសមុទ្រផ្សេងទៀតនៅលើពិភពលោក។ មូលហេតុគឺដោយសារស្ថានភាពភូមិសាស្ត្រ និងជលសាស្ត្ររបស់វា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe4BvCkBpTviQMrD2zkn4UZ5B3-7MatqLfDtaAhOjh_y_YEAmlNW1QKiEDo7zgbNjQx5nN6-BOCtEVHW0r-afdCw5pCWB6pIdNgyVVm0SIXjx7BMX-Z8LMizSlIWN4JIgUbAEu4Q0vgFLfbmO9x9i8YWFh6bTbCZYc8HtUDCt4bMdPHgoJeHRp0o4QSU0w/s1024/image_2024-10-23_08-57-50%20(2).png