Home ព័ត៌មានអន្តរជាតិ DJ Wukong ជាប់ក្នុងបញ្ជីឌីជេកំពូលទាំង ១០០ នៅទូទាំងពិភពលោក

DJ Wukong ជាប់ក្នុងបញ្ជីឌីជេកំពូលទាំង ១០០ នៅទូទាំងពិភពលោក

68
0

DJ Wukong ដែលធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងមកនេះបានជាប់ក្នុងបញ្ជី TOP100DJ ដែលប្រមូលផ្តុំទៅដោយDJ ល្បីៗនៅទូទាំងពិភពលោក។ DJ Wukong ក៏ត្រៀមមកសម្តែងនៅប្រទេសកម្ពុជាម្តងទៀតនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsghgph6iC_a49MUoqR0Esc6NZXiTVqGUf6VqFaaVH7I04JlzUOwwRq-nqDEO184_DiEstCM8xx12dndfGU9h_8jx2kft9X3Nxl7z4LA8jrpgxislVBCIv6A021pkGLCQNpu4TpD_OcVyp5l4tHJXxxFzM309BENb20ZrkEONAOCqsEZ2vQZWSVzFF-gY4/s1440/image_2024-10-22_14-43-28.png

ជឿជាក់ថាអ្នកគាំទ្រកម្ពុជាមួយចំនួនគឺបានស្គាល់ DJ ជាជនជាតិសង្ហិបុរី Wukong មិនខានដោយលោកធ្លាប់មកសម្តែងនៅប្រទេសកម្ពុជាជាច្រើនដងជាពិសេសគឺលោកតែងតែផ្តល់ភាពសប្បាយរីករាយជូនអ្នកគាំទ្រនិងបង្ហាញពីការស្រលាញ់ហ្វេនៗនៅប្រទេសខ្មែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ថ្មីៗនេះ DJ Wukong បានសាងសមិទ្ធផលដ៏ល្អមួយជាប់នៅក្នុងបញ្ជីកំពូលDJ នៅទូទាំងពិភពលោកមួយរូបក្នុងឆ្នាំ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LiiWZVQvHB9QkZzX0zzkVJoXdJ9yvCbIPQXSHjkV6fJ9kc1sbT_4M8ldbRb0sksAABIuklZhYjZ9YdB7yCvZdkjTSOmVq6J3nEPZpSSPZ8d5agpgpLYKhK6EI3iWOeSZH-CsxrdyED184z5YKDZDWbDyBYJfwuTFoNza2Lgsv4Gx45hX7m9n_EeOIEm/s1200/image_2024-10-23_08-53-03.png

តាមការប្រកាសរបស់ DJ Wukong នាថ្ងៃទី២០ តុលា នេះលោកបានជាប់ TOP100DJ ដែលស្ថិតនៅលេខរៀងទី៨៧ ជាមួយនឹងកំពូល DJ ជាច្រើនទៀតនៅទូទាំងពិភពលោកដែលជាមុខមាត់មួយសម្រាប់ DJ នៅតំបន់អាស៊ី ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ លទ្ធផលគឺស្ថិតនៅក្នុងរយៈពេលមួយឆ្នាំទៀតពីការស្ទង់មតិដ៏សំខាន់បំផុតពីឌីជេកំពូលទាំង ១០០ ផ្តល់នូវ ប្រជាប្រិយភាពរបស់ឌីជេទូទាំងពិភពលោកនៅលើគេហទំព័រ DJ Mag។ សមិទ្ធផលដ៏ធំនេះ DJ Wukong ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBtbF977gyDj22Ib0ijrFIfB0ZCeYncdrib7P1iBmQ5xeZG0tcbAnTtnDV1EBppOfP3RcTOIYyfcxRODEhmZW5AvplGsftjQm7NHDTdzZVX9rqZ5dpSsHSOVsp7Mklo91wjugFgvsjep9zNVvFSPNYzswNdeDg8AkeDY0w0LgVhJIRnzZwzYhR7nL-jA0/s1080/Snapinsta_app_459197190_18458360587040735_7259458216824728568_n.jpg

ជាមួយនឹងជោគជ័យក្លាយជា TOP DJ មួយរូបនៅទូទាំងពិភពលោក DJ Wukong ក៏ត្រៀមមកជួបអ្នកគាំទ្រកម្ពុជាដូចគ្នា។ ទស្សនិកជនគ្រាន់តែចំណាយថ្លៃសំបុត្រធម្មតាចាប់ពី១៥ដុល្លារ ឡើងទៅមានឱកាសជួប DJ Wukong ដោយផ្ទាល់និងរាំលេងកម្សាន្តជាច្រើនម៉ោងជាមួយនឹងចង្វាក់ EDM និងការសម្តែងបទល្បីៗរយៈពេលរហូតដល់៧ម៉ោងឯណោះ។ កម្មវិធីដែល DJ Wukong មកសម្តែងនេះមានឈ្មោះថា Afterlife: Into Wonderland នៅថ្ងៃ Halloween ធំជាងគេនៅប្រទេសកម្ពុជាក្រោមការសហការរវាងក្រុមហ៊ុន Khmer Beverages និង EDM Cambodia។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3L0RrrSqQfqTPjfoJ3tcb5f87U9pQsEue0kCdUDejGGjZreIjnLetD4OPibNdgJggf7_ncSC0uU2EAYLpLhTp237V8HpLANtry1e7Dix8vuQWPtS5HYJ0Hyglf9zqOW8atEkgFk1Qf2_ZaHqk8wFteE9yuvfSSWh-dIPcC_tLqLJxxa4W-_5RnddLMZ7s/s1350/Snapinsta_app_459370036_18458360599040735_7565927657793808924_n.jpg

កម្មវិធីដ៏ធំសម្បើមអបអរថ្ងៃ Halloween នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង១១យប់នៅ Hotel Cambodiana ។ មិនត្រឹមតែ DJ Wukong ប៉ុណ្ណោះទេដែលនឹងមានវត្តមានក្នុងកម្មវិធីដែលរៀបចំដោយក្រុមហ៊ុន Khmer Beverages ក្នុងនោះ DJ MOJI ក៏នឹងមកអង្រួនផ្តល់ភាពសប្បាយទស្សនិកជនកម្ពុជាដូចគ្នាត្រៀមតែកម្លាំងទុកសប្បាយឱ្យហើយទៅ៕