ភឹម ស្រីនោ ត្រូវបានអ្នកជិតខាងវា.យប្រ.ហាររួមទាំងបវរកញ្ញាថៃ Patcharaporn ចេញមកតទល់ជាមួយនាង បន្ទាប់ពីស្រីនោព្យាយាមបង្ហាញព័ត្តុតាងលាងភាពស្អាតស្អំមកខាងកម្ពុជានិងឆ្លើយតបអ្វីដែលលោក ណាវ៉ាត់ ដោយ ភឹម ស្រីនោ ប្រើប្រាស់ភាសាថៃដើម្បីឱ្យប្រជាជនផ្ទះលេខ២បានដឹងពីការពិតយ៉ាងណាខ្លះ។
ជាងមួយសប្តាហ៍ហើយរឿងរ៉ាវចម្រូងចម្រាស MGC និង MGI នៅមិនទាន់រលត់ទាំងស្រុងប៉ុន្តែបានថមថយកម្តៅខ្លះហើយដែរ ខណៈក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃស្នើសុំឱ្យស្ថាប័នទាំងពីរដោះស្រាយវិវាទឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ។ 
ជាមួយគ្នានេះដែរ ងាកមកកាន់ ភឹម ស្រីនោ ដែលក្រោកឈរមកតតាំងដើម្បីកម្ពុជាសុខចិត្តលុប Title ជា Miss Grand Cambodia 2023 ចេញពីបណ្តាញសង្គម ហើយបានព្យាយាមឆ្លើយតបជាភាសាថៃបង្ហាញពីព័ត្តុតាងនានាចំពោះភាគីម្ខាងទៀតដែលបាននិយាយប្រាសចាកពីការពិត។ ការនិយាយជាភាសាថៃរបស់ ភឹម ស្រីនោ ចំពោះបញ្ហាដែលបានកើតឡើង រូបនាង ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកវាយប្រហារផ្សេងៗ។
អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍នោះនាង Patcharaporn ដែលជា Miss Grand Thailand 2020 ចេញមកតតាំងជាមួយ ភឹម ស្រីនោ ខណៈធ្លាយដំណឹងថាលោក ណាវ៉ាត់ ជាអ្នកឱ្យមកជួយចេញមកតតាំងជាមួយខាងកម្ពុជា។
សំណេរដែលបញ្ជាក់ពីការ Live របស់ ភឹម ស្រីនោ ត្រូវបានអតីតបវរកញ្ញាថៃរូបនេះយកមកបង្ហោះនៅលើបណ្តាញសង្គម IG របស់នាង និងបានយកខម្មិនមួយចំនួនយកមកបង្ហោះផងដែរ និងបានចូលទៅខម្មិនលើការបង្ហោះរបស់ ភឹម ស្រីនោ ឡកឡឺយ ថែមទៀត៕










