យើងដឹងហើយថា នាពេលបច្ចុប្បន្ននេះពិភពលោកគឺមានការប្រែប្រួលច្រើន ដូច្នេះអាកាសធាតុគឺកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែដោយសារផែនដីមានអាកាសធាតុចម្រុះ ម្តងក្តៅ ម្តងត្រជាក់ ប្រទេសជាច្រើនក៏តែងតែប្រែប្រួលតាមរដូវកាលផងដែរ។ ទោះជាយ៉ាងណាក៏មានប្រទេសមួយចំនួនដែលមានអាកាសធាតុថេរដែរ មានន័យថា គឺក្តៅរហូត ទោះបីដល់ខែដែលត្រូវចុះត្រជាក់ ឬភ្លៀងខ្លាំងប៉ុណ្ណាក៏ដោយ ក៏ប្រទេសទាំង ៣ នេះនៅតែក្តៅដដែល។ នេះក៏ដោយសារប្រទេសទាំងនេះស្ថិតនៅក្បែរតំបន់វាលខ្សាច់ គ្មានព្រៃឈើ គ្មានទឹក ទើបសីតុណ្ហភាពក្នុងប្រទេសនេះក្តៅថេរ។ ដូច្នេះប្រទេសចំនួន ៣ នៅលើពិភពលោក ដែលមានអាកាសធាតុក្តៅបំផុតរួមមាន៖
១.ប្រទេសម៉ាលី៖ ក្នុងអំឡុងរដូវក្ដៅរបស់ប្រទេសម៉ាលី ដែលមានរយៈពេល ៣ ខែ សីតុណ្ហភាពក្តៅខ្លាំងរបស់វាអាចកើនឡើងរហូតដល់ ៤៥ អង្សាសេ ហើយសម្រាប់ខែត្រជាក់វិញប្រទេសនេះនៅតែក្តៅដដែល។ ដូច្នេះប្រទេសម៉ាលីដែលស្ថិតក្នុងទ្វីបអាហ្វ្រិកត្រូវបានគេចាត់ទុកថាជាប្រទេសដែលក្តៅជាងគេបំផុតក្នុងលោក។ 
២.ប្រទេសប៊ូគីណាហ្វាសូ៖ គឺជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក ដែលត្រូវបានកំណត់លក្ខណៈដោយអាកាសធាតុចម្រុះ។ ទោះបីជាមានអាកាសធាតុចម្រុះក៏ដោយ ក៏អាកាសធាតុក្តៅនៅតែជះឥទ្ធិពលមកលើប្រទេសនេះខ្លាំងជាងគេផងដែរ។ ក្នុងរដូវក្តៅប្រទេសប៊ូគីណាហ្វាសូ មានសីតុណ្ហភាពរហូតដល់ ៤០ អង្សាសេ ហើយសម្រាប់ខែត្រជាក់វិញប្រទេសនេះក៏នៅតែរក្សាអាកាសធាតុក្តៅដដែល។
៣.ប្រទេសសេណេហ្គាល់៖ សេណេហ្គាល់ ដែលមានទីតាំងនៅភាគខាងលិចនៃទ្វីបអាហ្រ្វិក គឺជាប្រទេសក្តៅជាងគេបំផុតទី ៣ ក្នុងលោក ដោយសារវាស្ថិតនៅលើគែមនៃវាលខ្សាច់សាហារ៉ា និងឆ្នេរសមុទ្រអាហ្វ្រិក។ ប្រទេសនេះមានអាកាសធាតុប្រែប្រួលឥឈប់ឈរ ដែលនាំឱ្យសីតុណ្ហភាពកាន់តែខ្ពស់ ប្រឈមនឹងគ្រោះរាំងស្ងួត ការរិចរិលដី និងការបាត់បង់ជីវចម្រុះ ដែលប៉ះពាល់ដល់វិស័យកសិកម្ម និងស្ថិរភាពស្បៀង៕










