ប្រទេសជប៉ុន ៖ ការរស់នៅក្នុងពន្ធនា.គារ ធ្វើឱ្យអ្នកទោ.ស ទាំងអស់កាត់ផ្តាច់ពីជីវិតខាងក្រៅ ហើយពេលពួកគេរួចផុតពីទោ.ស និងត្រូវបានដោះលែងឱ្យចេញពីពន្ធនា.គារ អ្នកទោ.ស ភាគច្រើនពុំអាចសម្របខ្លួនជាមួយសង្គមបានទេ ។ ហេតុនេះ ពួកគេក៏ប្រព្រឹត្តបទល្មើ.ស និងដើរតាមគន្លងផ្លូវចាស់ម្តងទៀត ។
Nippon Foundation បានសហការជាមួយក្រសួងយុត្តិធម៌ជប៉ុន និងក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីបង្កើតពន្ធនាគារឥតជញ្ជាំងនៅទូទាំងប្រទេសជប៉ុន ។ ពន្ធនាគារនេះនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញការងារ និងមុខរបរដល់អ្នកទោស ព្រមទាំងបណ្តុះបណ្តាលឱ្យអ្នកទោសអាចពឹងពាក់ខ្លួនឯងបានពេលចេញពីពន្ធនាគារ ។
ជាមួយគ្នានេះ ការរស់នៅក្នុងពន្ធនាគារឥតជញ្ជាំង គឺជាការបង្កើតបរិយាកាសឱ្យអ្នកទោសអាចរស់នៅក្នុងសង្គមជាក់ស្តែងផងដែរ ដើម្បីឱ្យពួកគេក្លាយជាមនុស្សល្អពេលរួចផុតពីទោស ។ ពេលអ្នកទោសត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេនឹងមានការងារធ្វើ និងកន្លែងរស់នៅសមរម្យ ។
យោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌បង្ហាញថា មានអ្នកទោសរួចពីពន្ធនាគារ Matsuyama ត្រឹមតែ៦,៤% ប៉ុណ្ណោះបានប្រព្រឹត្តបទល្មើសជាថ្មី និងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្តងទៀត ។ វាជាចំនួនតិចតួចបំផុ បើប្រៀបធៀបនឹងពន្ធនាគារផ្សេងៗនៅប្រទេសជប៉ុន ។.png)
ទោះយ៉ាងណា គម្រោងនេះត្រូវបានមតិផ្សេងៗរិះគន់ថា គ្មានសុវត្ថិភាព និងពុំអាចឃាត់ឃាំងអ្នកទោសបានទេ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ អ្នកទោសម្នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារឥតជញ្ជាំង ហើយហេតុការណ៍នេះធ្វើឱ្យមនុស្សទូទៅភ័យខ្លាច និងបារម្ភយ៉ាងខ្លាំង ។

បច្ចុប្បន្ន ការជាប់ពន្ធនាគារនៅប្រទេសជប៉ុនមានភាពខុសប្លែកគ្នា និងបែងចែកក្រុមអ្នកទោសអាចធ្វើការបាន និងពុំអាចធ្វើការ ។ ពន្ធនាគារនឹងប្រមូលផ្តុំអ្នកទោសទាំង២ក្រុមនេះជាក្រុមតែមួយ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យមានជំនាញការងារ និងផ្តល់ចំណេះដឹង ដើម្បីឱ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ឬពុំប្រព្រឹត្តបទល្មើសម្តងទៀតពេលចេញពីពន្ធនាគារ ៕










