Home ព័ត៌មានអន្តរជាតិ ថ្មីនិងប្លែកបំផុត! ពន្ធនា.គារ ឥតជញ្ជាំងជួយឱ្យអ្នកទោ.ស ជប៉ុនមានចំណេះជំនាញការងារខុសប្លែកពីប្រទេសដទៃ

ថ្មីនិងប្លែកបំផុត! ពន្ធនា.គារ ឥតជញ្ជាំងជួយឱ្យអ្នកទោ.ស ជប៉ុនមានចំណេះជំនាញការងារខុសប្លែកពីប្រទេសដទៃ

72
0

ប្រទេសជប៉ុន ៖ ការរស់នៅក្នុងពន្ធនា.គារ ធ្វើឱ្យអ្នកទោ.ស ទាំងអស់កាត់ផ្តាច់ពីជីវិតខាងក្រៅ ហើយពេលពួកគេរួចផុតពីទោ.ស និងត្រូវបានដោះលែងឱ្យចេញពីពន្ធនា.គារ អ្នកទោ.ស ភាគច្រើនពុំអាចសម្របខ្លួនជាមួយសង្គមបានទេ ។ ហេតុនេះ ពួកគេក៏ប្រព្រឹត្តបទល្មើ.ស និងដើរតាមគន្លងផ្លូវចាស់ម្តងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh267gtE8rZgcbyKtS9Csvz9nSoyUvY8LmQXbR1byS-uHp2pakmOP7mTsQi18R_W7rQdolOS2zpEFZfsn-IDS9Ig0wD9Djr9jdSqUHmHkFZIG3ZGzPQ4katYLk-KNLolCIOH4lS4HVmV2q-8iyIEza8KSxFNNfYvN3_FcHSdixNzeYkTxwxCONQNhZygsNn/s2500/image_2024-10-08_10-41-43.png

Nippon Foundation បានសហការជាមួយក្រសួងយុត្តិធម៌ជប៉ុន និងក្រុមហ៊ុនឯកជនជាច្រើនទៀត ដើម្បីបង្កើតពន្ធនាគារឥតជញ្ជាំងនៅទូទាំងប្រទេសជប៉ុន ។ ពន្ធនាគារនេះនឹងផ្តោតលើការបណ្តុះបណ្តាលជំនាញការងារ និងមុខរបរដល់អ្នកទោស ព្រមទាំងបណ្តុះបណ្តាលឱ្យអ្នកទោសអាចពឹងពាក់ខ្លួនឯងបានពេលចេញពីពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSGWVOjsLECtxBdWRqMQ4Yunmx0pi9MU59voLziYh0DODRAi_nGWPXb6uZNOR0SHQxDfxHXme06nXZARvrPuLRvkB55TeeBnZWCrbSXXsF-JoiRRPYeL4Ny-iDwELkzRb_zU4jNxGwmAxCpDfYQ0Bl86IAOX3Ij4mkXzncUMwfztIQD7w4HwG2zdGeEHS/s1020/image_2024-10-08_10-41-45.png

ជាមួយគ្នានេះ ការរស់នៅក្នុងពន្ធនាគារឥតជញ្ជាំង គឺជាការបង្កើតបរិយាកាសឱ្យអ្នកទោសអាចរស់នៅក្នុងសង្គមជាក់ស្តែងផងដែរ ដើម្បីឱ្យពួកគេក្លាយជាមនុស្សល្អពេលរួចផុតពីទោស ។ ពេលអ្នកទោសត្រូវបានដោះលែងចេញពីពន្ធនាគារ ពួកគេនឹងមានការងារធ្វើ និងកន្លែងរស់នៅសមរម្យ ។

យោងតាមទិន្នន័យរបស់ក្រសួងយុត្តិធម៌បង្ហាញថា មានអ្នកទោសរួចពីពន្ធនាគារ Matsuyama ត្រឹមតែ៦,៤% ប៉ុណ្ណោះបានប្រព្រឹត្តបទល្មើសជាថ្មី និងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្តងទៀត ។ វាជាចំនួនតិចតួចបំផុ បើប្រៀបធៀបនឹងពន្ធនាគារផ្សេងៗនៅប្រទេសជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm2FCMjJ3TIXKacgRlsNlasty6zsBoX19sIPcDnB69_KGZyRaNaXdqwJ-cAza9W26tECc7IBYjlhZm4hL_GJYGz4v8B0ZKVywl6g2BRxIwmtCmJpMeFJeLbG6xZfYAhWaedSJy5BT_P37vjVmy9q6oPJYaFk-GULPPtBLnQkzdglf4s7o5gwOYzRQrNKTy/s1200/image_2024-10-08_10-41-46%20(2).png

ទោះយ៉ាងណា គម្រោងនេះត្រូវបានមតិផ្សេងៗរិះគន់ថា គ្មានសុវត្ថិភាព និងពុំអាចឃាត់ឃាំងអ្នកទោសបានទេ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ អ្នកទោសម្នាក់បានរត់គេចខ្លួនចេញពីពន្ធនាគារឥតជញ្ជាំង ហើយហេតុការណ៍នេះធ្វើឱ្យមនុស្សទូទៅភ័យខ្លាច និងបារម្ភយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZBm9YBbwySLL1ApZPmXQUqj0FNRJhIOpJp3W0Cpy0adwQscjIbxXvLfX137duwQgt-BS4Ts9s1pszPy7L-82xZiNSyolV10RWOwtsMajqQwzB1bIMU9ovvoj-105Xn1QOGj0Qcwpz9qVbeo55NQj98w3HFEutYkUMgyae8mbFZe0Of7jdtcx8jqv3I3tQ/s1920/image_2024-10-08_10-42-22.png
បច្ចុប្បន្ន ការជាប់ពន្ធនាគារនៅប្រទេសជប៉ុនមានភាពខុសប្លែកគ្នា និងបែងចែកក្រុមអ្នកទោសអាចធ្វើការបាន និងពុំអាចធ្វើការ ។ ពន្ធនាគារនឹងប្រមូលផ្តុំអ្នកទោសទាំង២ក្រុមនេះជាក្រុមតែមួយ ហើយបណ្តុះបណ្តាលអ្នកទោសឱ្យមានជំនាញការងារ និងផ្តល់ចំណេះដឹង ដើម្បីឱ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ឬពុំប្រព្រឹត្តបទល្មើសម្តងទៀតពេលចេញពីពន្ធនាគារ ៕