យោងតាមការបង្ហោះរបស់អង្គភាពប្រឆាំអំពើពុករលួយនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា៖” នៅមណ្ឌលវិទ្យាល័យ ហស រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល នៅវេលាម៉ោង ៨:១០ ព្រឹក ថ្ងៃទី៨ តុលា ឆ្នាំ២០២៤ មានអនុរក្សម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ បានយកជាប់ខ្លួននូវទូរស័ព្ទ០១គ្រឿង ចូលបន្ទប់ប្រឡង និងបានចេញទៅនិយាយទូរសព្ទនៅបន្ទប់ទឹក ពេលកូនទូរស័ព្ទមក”។
ជុះវិញករណីនេះ ក្រុមការងារអង្គភាពប្រឆាំអំពើពុករលួយ បានធ្វើកំណត់ហេតុពិសេស ហើយប្រធានមណ្ឌលសម្រេចផ្អាកតួនាទីពីអនុរក្សមកនៅគណៈកម្មការកណ្តាល។
ចំពោះវិធានការយ៉ាងណាទៀត យើងមានតែរងចាំងការសម្រេចរបស់អង្គភាពប្រឆាំអំពើពុករលួយ៕