Home តារាជាតិ ក្មួយស្រីរបស់ លីន សោម៉ា ដែលល្បីច្រៀងពីរោះកំពុងមានជំងឺធ្ងន់ធ្ងរ

ក្មួយស្រីរបស់ លីន សោម៉ា ដែលល្បីច្រៀងពីរោះកំពុងមានជំងឺធ្ងន់ធ្ងរ

85
0

ក្មួយស្រីរបស់ លីន សោម៉ា ដែលមហាជនស្គាល់ថាជាក្មេងស្រីដែលមានដុងសិល្បៈនិងមានទឹកដមពីរោះរណ្តំកំពុងតែធ្វើឱ្យមានការព្រួយបារម្ភបន្ទាប់ពីទទួលដំណឹងថាក្មេងតូចនេះធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ តាមការបញ្ជាក់របស់ សោម៉ា ក្មួយរបស់នាងមានជំងឺគ្រុនឈាម ខណៈមកទល់នឹងថ្ងៃទី១៤ ខែកក្កដា នេះនៅបន្តសម្រាកព្យាបាលនៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4WbtoYxfLuC3zgaRVD4jqTdjX3fM6oiBNtsiBBgGRqb5R_aKICwTTM07SiK2ogpAui-fSzsacRe1fb_v22GC7_keksecJ2PwhJqDTvpxsYy0uXJfv5W-8BgTpLpUHj4B8susIETM5lIvZDa4t7BFIBudAw1ZrL4rikNSAxhvx89idqjZ-A1VnbCr9L_c/s2048/image_2026-07-14_15-46-48%20(3).png
នៅថ្ងៃទី១៣ ខែកក្កដា តារាចម្រៀង លីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ បានបង្ហោះវីដេអូមួយដោយបង្ហាញថាក្មួយស្រីរបស់នាងគឺ លីន ចាន់ដាលីស កំពុងធ្លាក់ខ្លួនឈឺធ្ងន់។ តាមរយៈវីដេអូនេះ សោម៉ា ថានៅព្រឹកថ្ងៃទី៧ ខែកក្កដា នាងបានថត ដាលីស ច្រៀងលេងកម្សាន្តចែករំលែករំលែកទៅកាន់មហាជនបន្ទាប់ពីទទួលបានសន្ទុះនូវការគាំទ្រខ្លាំង។ យ៉ាងណាក៏ដោយនៅល្ងាចថ្ងៃដដែលនោះ ដាលីស ស្រាប់តែធ្លាក់ខ្លួនឈឺហើយមកទល់នឹងថ្ងៃទី១៣ គឺកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikRIEPoqM6b3N05CCzXB7bUjhX3H0YLQXRZdUX00slK09VsZ393SRlhYar8wIazSkqR0Er2_To8pm5Blx9XW0DWi90xsDclzeuYmieBiO_Y4nFo9jxoEMM76zQRzbYvGHeamIN30M3H-_Otg11k5PCEySsEpa7BB2W93x1aLU-5rAgeRwypBdqXw9bahI/s706/image_2026-07-14_15-46-51.png

តាមការបញ្ជាក់របស់ លីន សោម៉ា កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ក្មួយស្រីរបស់នាងនិងក្មួយប្រុសម្នាក់ទៀតគឺមានជំងឺគ្រុនឈាម។ ដឹងដំណឹងនេះភ្លាមមានមហាជនជាច្រើននាក់បានជូនពរឱ្យ ដាលីស ឆាប់ជាសះស្បើយពីជំងឺ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiachuhFecv1C1nl7sW-ylw8poAPAoV6gc2oUMyXaNPNSTkd79cg-cwzFd9ewrwraTpTszlCzKA8C_S-s1q9fAClzh4qooIqj6qoJFrrOYzAR3QM0A3klGc91HQOLQgR-r6Oo7uDUHPeJpqxL30QHSloHR_khyphenhyphen946bVaqwRgmzLAq1rqjNVZH_-6oKdzp0/s2048/image_2026-07-14_15-46-47.png
គួរឱ្យដឹងថា លីន ចាន់ដាលីស ក្មួយស្រីរបស់ លីន សោម៉ា បានធ្វើឱ្យសាធារណជនចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីអ្នកទាំងពីរច្រៀងបទ «ប្រុសព្រានស្នេហា» ពីសំនៀងដើម អ្នកស្រីញ៉ឹប ដាវី ជាមួយគ្នាកាលពីខែកុម្ភៈ កន្លងមកនេះ។ មកទល់នឹងពេលនេះវីដេអូនោះមានអ្នកចូលមើលជាង៧លានដងនៅលើផេករបស់ លីន សោម៉ា។ លីន សោម៉ា បានបញ្ជាក់ថា ក្មួយស្រីរបស់នាងចេះច្រៀងមិនមែនកាត់មករកឃើញឡើយប៉ុន្តែគឺជាឪពុករបស់ ដាលីស ផ្ទាល់ដែលត្រូវជាបងបង្កើតរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQSQXSJELtyAoEiUZ-JE56_G3PMVbd9FjeZ3ePtlneAmGGq5nt9CuVkrjnuaseXbNj8fOH-jUV-8IdfFE_4og53OmLEakaiIz8ewecyM94b3UuHNpXXr6286HJvsqQfM78-eT-whIv9oHqxnAZthH8qOSeTyAw0_783PmmGwPV9MCTLyyqykToNz3RkNg/s686/image_2026-07-14_15-46-48.png

ក្រោយពីទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើន ដាលីស ក៏បានបំពេអារម្មណ៍ទស្សនិកជនជាច្រើនទៀតទាំងការច្រៀងទោល បកស្រាយជាមួយនឹងឪពុក រួមទាំង លីន សោម៉ា ផ្ទាល់។ យ៉ាងណាបន្ទាប់ពីមហាជនបានដឹងថាក្មេងតូចមានសមត្ថភាពរូបនេះកំពុងធ្លាក់ខ្លួនឈឺបានធ្វើឱ្យមានការអាណិតអាសូរយ៉ាងច្រើននិងបន់ស្រន់ឱ្យនាងឆាប់ជាសះស្បើយ៕