ក្រុមហ៊ុនផលិតគ្រឿងអេឡិកត្រូនិករបស់ជប៉ុន មីនេបៀ “Minebea” បានបើកការដ្ឋានសាងសង់ រោងចក្រទី២របស់ខ្លួន ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។.png)
រោងចក្រទីពីរនេះ ត្រូវបានសាងសង់លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ៥០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងជួយបង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។.png)
ក្រុមហ៊ុន Minebea Cambodia បានចំណាយថវិការប្រមាណ ៦៥០លានដុល្លារ ដើម្បីទិញដី ៥០ហិកតា ពង្រីកគម្រោងវិនិយោគទី២ របស់ខ្លួននេះ។
ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់ ដោយសារតែខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។
ជាពិសេស ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស៕










