Home ព័ត៌មានអន្តរជាតិ ថៃនឹងរងឥទ្ធិពលខ្យល់ព្យុះថ្មីមួយទៀតបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់

ថៃនឹងរងឥទ្ធិពលខ្យល់ព្យុះថ្មីមួយទៀតបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់

46
0

ប្រទេសថៃ ៖ ក្រសួងធនធានទឹក និងឧតុនិយមថៃបានចេញសេចក្តីប្រកាសថា ខ្យល់ព្យុះថ្មីមួយទៀតឈ្មោះ «Depression» នឹងបោកបក់មកលើភាគកណ្តាលប្រទេសវៀតណាម បន្ទាប់មក វានឹងសំដៅមកប្រទេសថៃ ។ ហេតុនេះ សូមពលរដ្ឋថៃត្រៀមខ្លួនឱ្យបានល្អ ដោយសារខ្យល់ព្យុះថ្មីនឹងធ្វើឱ្យថៃមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgGCW19_jG-fiuG5oJicsZHOd1xTpHag7dVisUbRA33ebraAsud0gumO6a4sAmpxhsf8Jrp7aeM4kPCzjetOk181aZyEQ17jG1SECHbESb4BZBwhxVWtXCw6vglPKlH4cUwoZOTJIEzuzGxRnRCvv8FghyphenhyphenrvlN33VXZREFHpPoY9emr0SxiPQypUb7Ykzz/s1600/image_2024-09-19_08-40-26.png

កាលពីថ្ងៃទី១៧ ខែកញ្ញា គេហទំព័ររបស់នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ប្រទេសថៃនឹងរងឥទ្ធិពលដោយសារខ្យល់ព្យុះថ្មីឈ្មោះ Depression ដែលបក់មកពីសមុទ្រចិនខាងត្បូង ហើយខ្យល់ព្យុះនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ជាច្រើនរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDNXv8iwn2TM2buZ2uuFFt0YusQ8IrVPvLHLdTqKCiY785U-IoiQdlK42D3drQicXM5zTJIFY29fNF76CCDUIMoepKnKhJ_OWDCBDOH-piKwdrhnTBSg8Ol56j03gzIgVsjlSO-Pf9UUd3pW1RsACmqUyXoV35HCSw7tatF9QZ60VK_D9qe2lODTv6vgq/s2756/image_2024-09-19_08-40-27.png
ខ្យល់ព្យុះនេះកំពុងបក់ទៅទិសខាងលិចក្នុងល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង ហើយវានឹងមានកម្លាំងខ្លាំងក្លាយជាព្យុះត្រូពិក ហើយថៃសន្និដ្ឋានថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា វានឹងបក់មកកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាម បន្ទាប់មក កម្លាំងខ្យល់ព្យុះនឹងថមថយបន្តិច ។ វានឹងធ្វើឱ្យប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើង, ភាគឦសាន, ទីក្រុងបាងកក និងបរិវេណជុំវិញ, ភាគខាងកើត និងភាគខាងត្បូង ហើយថៃនឹងមានខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oYq9wwWcVgp0Wo7Wk9qBQsR37x-RjgU-QWTHkhlUvn5TBzFlwqYV0UbXA9r0sMfi8pwZX62GgEmRQ1vuT4TBJqaIzgNixO-jDkizzHkUTXBQCHkGMWnqTnPTfsPesOuoVonxWqXPHLgidrjvkn00h46sOsLX4ts8rZcGSh83jOwP7Tw7LxJ0SKVNwdMx/s1366/image_2024-09-19_08-40-30%20(2).png

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ខ្យល់មូសុងមានកម្លាំងខ្លាំងបានបក់មកភាគខាងជើង, ភាគកណ្តាល និងភាគឦសាន ខណៈខ្យល់មូសុងនិរតីបក់ខ្លាំងនៅសមុទ្រអាន់ដាម៉ាន់ភាគខាងត្បូង និងឈូងសមុទ្រថៃ ។ ហេតុនេះ វាធ្វើឱ្យភាគខាងជើង, ភាគឦសាន, ភាគកណ្តាល ព្រមទាំងទីក្រុងបាងកក និងតំបន់ជុំវិញមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះរបស់ភាគខាងកើត និងខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyV37-XxJi_BOnuDv7W9NwVq36EntXlkAw1iKgdisGExgNI3hTiN2yrvTzLO3I0ZbPDwrwNygyva1hges1D1TFrQkYKkcAPpSxrj2_eZJisM5mJFJCg0Qus6aKJzWg8xAOqM64Gm7YJcZXfPiL3bpp3zyPBcp9EzemasDK-Tia1uMtIsdNG2827yeGDkAp/s1500/image_2024-09-19_08-40-30.png

ចំណែកទឹករលកនៅសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃនឹងមានកម្លាំងកាន់តែខ្លាំង គឺទឹករលកមានកម្ពស់ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រ ខណៈបរិវេណដែលមានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៤ម៉ែត្រ ។ រីឯនៅឈូងសមុទ្រថៃផ្នែកខាងក្រោម ទឹករលកនឹងមានកម្ពស់២ម៉ែត្រ ខណៈបរិវេណមានផ្គររន្ទះ ទឹករលកនឹងមានកម្ពស់ជាង៣ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOJ8vZYR8kKNfH6jiNHi5-GvzJAvqMg3_5i-OrgmqrCvPwLEsU2atVDkCyiiLKahPOe90Psyk8r3EY3_yAX3er-q_dd8AxNxDXI0yesJMuIe4mg0G58hyphenhyphenCWS34P6dHytYpKaEdObkAjA690SZqM-4dTRdjO3dhE8bjDbROOeI13ugr4U1VTq_XJaxh2WZ1/s856/image_2024-09-19_08-40-31.png

ភ្នាក់ងារឧតុនិយមថៃបានសំណូមពរឱ្យអ្នកនេសាទនៅតំបន់ប្រឈមត្រូវនេសាទដោយការប្រុងប្រយ័ត្ន និងចៀសវាងចេញនេសាទនៅតំបន់មានផ្គររន្ទះ ។ រីឯបរិវេណសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ គួរផ្អាកការនេសាទនៅថ្ងៃដែលខាងឧតុនិយមប្រកាស ហើយពលរដ្ឋត្រូវតាមដានស្ថានការណ៍អាកាសធាតុតាមការប្រកាសរបស់ឧតុនិយម ឬតាមដានក្នុងគេហទំព័រ ៕